សុខ រក្សា – ម៉ូតូឌុប​សុវត្ថិភាព

បទៈ ម៉ូតូឌុប​សុវត្ថិភាព
ច្រៀង​ដោយៈ សុខ រក្សា
អាល់ប៊ុមៈ បញ្ហា​មិន​ទាន់​ចប់ ហេតុ​អ្វី​ទឹក​ភ្នែក​លែង​ហូរ
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៦
ថត​នៅ​ឆ្នាំៈ ២០០៧

ជិះ​ម៉ូតូ​បង​អូន​កុំ​ភ័យ
ទីក្រុង​ចាស់​ថ្មី បង​ស្គាល់​គ្រប់​កន្លែង
តម្លៃ​ថ្លៃ​ថ្នូរ​ដូច​គេ​ឯង
គិត​ជាក់​ស្ដែង តាម​សាំង​ឡើង​ចុះ
មិន​ថ្លៃ​ទេ​អូន ។

ម៉ូតូឌុប​បង​ប្រយ័ត្ន​ណាស់
មិន​ជិះ​បញ្ជ្រាស​ផ្ដេសផ្ដាស់​ភ្លេច​ភ្លើង​ស្តុប
សញ្ញា​ភ្លើង​លឿង​ប្រុង​ប្រៀប​ឈប់
មិន​ដែល​ឈប់ ឲ្យ​ហួស​គំនូស ។

កញ្ចក់​ឆ្វេង​ស្ដាំ​បំពាក់​រៀបរយ
មិន​ធ្លោយ​ប្រហែស
មិន​ចេះ​ជិះ​ប្រជឺង​ឲ្យ​ជ្រួស
ពាក់​មួក​ការពារ មាន​សុវត្ថិភាព​ខ្ពស់
រ៉ាប់​រង​ទាំង​អស់ ស្រី​ស្រស់​អូន​កុំ​ព្រួយ​ឡើយ
អ្នក​គោរព​ច្បាប់​គឺ​បង​ហ្នឹង​ហើយ
មិន​ដែល​ឡើយ ត្រូវ​​ជាប់​ពិន័យ ។

ភ្លើង​ហ្វារ​ភ្លើង​កូដ​មិន​ដែល​ដាច់
ស៊ីញ៉ូ​មាន​ស្រេច​មិន​បាច់​បត់​លើក​ដៃ
ហ្រ្វាំង​ជាន់​ទាន់​ចិត្ត​មិន​ឲ្យ​ភ័យ
ទាំង​ផ្លាក​លេខ បង់​ពន្ធ​កំផ្លេរ ។

ជិះ​ម៉ូតូ​បង ស្រស់​នួនល្អង​កុំ​ទៅ​ភ័យ
ជិះ​ទាំង​យប់​ថ្ងៃ ស្ម័គ្រ​ជូន​ស្រី​តាម​ប្រាថ្នា
ខ្លួន​បង​នៅ​លីវ រូប​អូនទំនេរ
ល្អ​ទេ​បើ​យល់​ចិត្ត​គ្នា ពុំងារ​រួម​ចិត្ត​ស្នេហា
បង​រត់​ឌុប​ចិញ្ចឹម​ជីវ៉ា រក្សា​ថ្នាក់​ថ្នម​អូនស្រី
ខ្លួនបង​នៅ​លីវ នែ៎​! រូប​អូន​ទំនេរ
គ្មាន​គេ​តាម​មក​ជេរ​ស្ដី
នាង​ស្រី​ចិត្ត​បង​សែន​ស្មោះ
បង​ស្រលាញ់​ហ៊ាន​ឲ្យ​ទាំង​អស់
ម៉ស់​! ម៉ស់​! ឌុប​អូន​ដើរ​លេង ។

1 Response so far »

  1. 1

    tharaborovath said,

    wow…. this song sweet dol houy.. i like to listen all Sok Raksa songs..
    please upload all songs of Raksa na…


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s