សុខ រក្សា – អណ្ដាត​ឥត​ខ្មាស់

បទៈ អណ្ដាត​ឥត​ខ្មាស់
ច្រៀង​ដោយៈ សុខ រក្សា
អាល់​ប៊ុមៈ បញ្ហា​មិន​ទាន់​ចប់ ហេតុ​អ្វី​ទឹក​ភ្នែក​លែង​ហូរ
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៦
ថត​នៅ​ឆ្នាំៈ ២០០៧

១. ប្រៀប​គ្នា​មិន​សម ផ្គុំ​គ្នា​មិន​បាន
ចិត្ត​ផ្ដាស​រំខាន ស្មាន​គេ​អាណិត​អាសូរ
បេះដូង​ជ្រុល​ជ្រួស ហ៊ាន​ហួស​លប​លួច​លឹប​លរ
គេ​មិន​អាសូរ មិន​ព្រម​តប​ក្ដី​ស្នេហ៍ ។

២. បរាជ័យ​នេះ ចាញ់​មួយ​ជីវិត
កែវ​ភ្នែក​ត្រូវ​បិទ មិន​ចង់​មើល​ឃើញ​ទៀត​ទេ
ងងឹត​ស្លុប​មុខ ឱប​ទុក្ខ​វង្វេង​លង់​ស្នេហ៍
ច្រាល​ចិត្ត​លើ​គេ តែ​គេ​មិន​ស្រប​ចិត្ត​ឡើយ ។

បន្ទរ. អណ្ដាត គ្រលៀស​ឥត​ប្រៀន​ឥត​ខ្មាស់
អាស្រូវ​ឈ្មោះ​ណាស់ ធ្ងន់ធ្ងរ​ពេក​ហើយ
គេ​បដិសេធ មិន​យល់​ដល់​ចិត្ត​នេះឡើយ
ឱ​អណ្ដាត​អើយ ល្មម​ហើយ ល្មម​ឈប់​បក​ស្រាយ ។

៣. ច្បាស់​ហើយ​ចាញ់​ចិត្ត ចាញ់​ទាំង​សំដី
ដក​ថយ​លែង​ស្ដី មាន​អ្វី​ត្រូវ​បរិយាយ
ត្រូវ​តែ​ឈប់​គិត លោម​ចិត្ត​កុំ​ឲ្យ​នៅ​ស្ដាយ
គេច​ទៅ​ឲ្យ​ឆ្ងាយ ពួន​ស្រាយ​ចំណង​គ្មាន​មុខ ។

ភ្លេង -​ បន្ទរ – ៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s