រិន សាវ៉េត – ព្រែក​ឯង​អស់​សង្ឃឹម

បទៈ ព្រែក​ឯង​អស់​សង្ឃឹម
ច្រៀង​ដោយៈ រិន សាវ៉េត
ទំនុក​ច្រៀងៈ មរតក​ដើម
អាល់​ប៊ុមៈ ម្លប់​ពោធិ៍​បាក់ខែង
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៧
ថត​នៅ​ឆ្នាំៈ ២០០៧

១. ព្រែក​ឯង​នៅ​ឆ្ងាយ​ឃើញ​ដាច់​អាល័យ
អានុស្សាវរីយ៍​ជាប់​ដោយ​រុក្ខជាតិ
ធ្វើ​ម្ដេច​នឹង​បាន​ឃើញ​ព្រែកឯង​ទៀត
ពិត​មែន​តែ​រូប​ខ្ញុំ​ឃ្លាត តែ​ចិត្ត​នៅ​គួច​ទៅ ។

២.​ ធម្មជាតិ​ដែល​ធ្លាប់​ញញឹម​រាក់ទាក់
ឥឡូវ​ប្រែ​ភ័ក្ត្រ​ទៅ​ជា​សត្រូវ
អនុស្សាវរីយ៍​ជាប់​នៅ​ដោយ​ផ្លូវ
គិត​ថា​ពី​ថ្ងៃ​នេះ​ទៅ លែង​ឃើញ​ព្រែក​ឯង​ទៀត​ហើយ ។

បន្ទរ. អនុស្សាវរីយ៍ ដែល​ជាប់​គ្រប់​ទី
ហាក់​ដូច​ឃើញ​គ្រា​ថ្មី​ៗ
ដើម​ឈើ​ធំ​ៗ មាន​ម្លប់​ត្រឈៃ
ឮ​តែ​សំលេង​រៃ យំ​ថ្លែង​ក្ដី​អស់​សង្ឃឹម ។

៣. គូ​ព្រេង​ដែល​ខ្ញុំ​គិត​ថា​មិន​ព្រាត់
ឥឡូវ​រលត់ ទាំង​រូប​ប៉ប្រិម
ធ្វើ​ម្ដេច​នឹង​បាន​ជួប​ក្ដី​សង្ឃឹម
បើ​ទុក​ជា​ខ្ញុំ​​ញញឹម ក៏​មិន​​ស្រស់​ដូច​គ្រា​ដើម ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s