ព្រាប សុវត្ថិ – បញ្ហា​មិន​ទាន់​ចប់ ហេតុ​អ្វី​ទឹក​ភ្នែក​លែង​ហូរ

បទៈ បញ្ហា​មិន​ទាន់​ចប់ ហេតុ​អ្វី​ទឹក​ភ្នែក​លែង​ហូរ
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់​ប៊ុមៈ បញ្ហា​មិន​ទាន់​ចប់ ហេតុ​អ្វី​ទឹក​ភ្នែក​លែង​ហូរ
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៦
ថត​នៅ​ឆ្នាំៈ ២០០៧

១. អស់​គ្មាននៅ​សល់ ​វិល​វល់​ស្គាល់​តែ​ទុក្ខ​មុខ​ស្រអាប់​ស្រុត​គ្មាន​រាសី
មាត់​នឹង​ស្ដី ព្រោះ​ស្រី​បន្ទោស​ខុស​ត្រង់​មិនចេះ​ថា
គេ​អស់​ចិត្ត​ភៀស​កាយ ក្បត់​បេះដូង​កើត​ជា​វិបត្តិ​ស្នេហា
សល់​បញ្ហា​ចាក់​ស្រេះ​ធ្ងន់​ធ្ងរ ខ្សោយ​អស់​កំលាំង​កាយ ។

២. ព្រោះ​តែ​ឈឺ​ខ្លាំង​ពេក ឈឺ​ពេក​មិន​ដឹង​ថា​​ត្រូវ​ប្ដឹង​អ្នក​ណា
ទឹក​ភ្នែក​​ស្រក់​ចុះ ព្រោះ​តែ​ស្គាល់​មិន​អស់​ទើប​អន្តរាយ
ពេល​រំឭក​រឹត​ឈឺ ពេល​ស្ទះ​ទឹក​ភ្នែក​រឹត​ក្ដៅ​ក្រហាយ
ទឹក​ភ្នែក​នេះ​លែង​ចេញ​មក​ក្រៅ នៅ​បង្កប់​ក្នុង​ចិត្ត ។

៣. ណែន​ពេញ​ដើម​ទ្រូង ខ្លោច​បេះដូង​​ឈឺ​ចាប់​ឱប​វិបត្តិ​ទ្រោម​​រីងរៃ
ពាក្យ​សំដី​ដែល​ស្រី​វាចា ឫស្យា​ផ្ដាច់​ជីវិត
គ្រំគ្រា​ណាស់​ព្រោះ​ស្នេហ៍ គ្មាន​ឱកាស អស់​ពេល​នឹង​រិះគិត
ទុក្ខ​ទារុន ម៉ឺន​សែន​ស្រាយ​មិន​ស្រេច​ឲ្យ​វិល​វល់ ។

បន្ទរ. បញ្ហា​មិន​ទាន់​ចប់ មិន​ចប់​​តើ​ហេតុ​អ្វី​ទឹក​ភ្នែកលែង​ហូរ
ឬ​ចិត្ត​ចាល​ត្រឹម​លួច​ថ្ងូរ ឈឺ​ក្នុង​ខ្លួន​គ្មាន​អ្នក​ខ្វល់
ហួស​កំរិត​ត្រូវ​ស្ដាយ ពាក្យ​បរិយាយ​គេ​ស្ដាប់​លែង​យល់​
សែន​ចុក​ណែន​ច្របល់ ឈឺ​បង្កប់​​ក្នុង​អារម្មណ៍ ។

ភ្លេង – ១ -​ ២ – បន្ទរ

 

7 ចំលើយ so far »

  1. 1

    duongchan said,

    បទនេះពិរោះមែន។
    សំលេងរបស់គាត់សង្ហារណាស់។

  2. 2

    khmerlyric said,

    ទៅ​ជា​សំលេង​​សង្ហា​វិញ​ទៅ ហាហាហា…

  3. 3

    Mr. V said,

    មាន​ប្លែក​ត្រង់​ណា​បឿន សម្លេង​សង្ហារ! ចុះ​បឿន​មិន​ដែល​ឮ​ទេ​អី​គេ​ថា​ កញ្ញា​ម្នាក់​នោះ​មាន​សម្លេង​សិច​ស៊ី​ដល់​ហើយ! lolzzzz

  4. 4

    khmerlyric said,

    អ៊‍ីចឹង​ទេ​អ្ហី​! អ៊‍ីចឹង​ ក៏​អ៊‍ីចឹង​ចុះ​!

  5. 5

    duongchan said,

    ហេហេ ពន្យល់សមហេត្ុសមផលបងប្រុសវី😉

  6. 6

    naraths said,

    ឱ! មាន​ចំរៀង​ស៊ិចស៊ី​ដែរ​ចឹង​តើ បាន​ជា​ថ្ងៃ​មុន​ខ្ញុំ​ស្ដាប់​ចង់​ស្រឡេវ​ភ្នែក…

  7. 7

    Boeun said,

    កុំ​ប្រកែក​!! ឲ្យ​គេ​ត្រូវ​ចុះ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s