ឈិត សុវណ្ណ​បញ្ញា – មើល​ឲ្យ​ជាក់​ស៊ឹម​ញ៉ាក់​ចឹញ្ចើម

បទៈ មើល​ឲ្យ​ជាក់​ស៊ឹម​ញ៉ាក់​ចឹញ្ចើម
ច្រៀង​ដោយៈ ឈិត សុវណ្ណ​បញ្ញា
អាល់​ប៊ុមៈ បញ្ហា​មិន​ទាន់​ចប់ ហេតុ​អ្វី​ទឹក​ភ្នែក​លែង​ហូរ
ផលិត​កម្មៈ រស្មី​ហង្សមាស វ៉ុល​៣២៦
ថត​នៅ​ឆ្នាំៈ ២០០៧

១. បើ​មិ​ន​សាក​គឺ​មិន​ដឹង បើ​ចង់​ដឹង​គឺ​ត្រូវ​ហ៊ាន​សាក
បើ​កំសាក ចិត្ត​ចង់​ញ៉ាក​កុំ​បាច់​ចង់​ដឹង
កុំ​អាល់​មើល​ប្រមាថ អាង​មាឌ​ប៉ុណ្ណឹង
តូច​ច្រឡឹង តែ​ពេល​ខឹង​មិន​ដឹង​ដែរ​ថ្លៃ
មើល​ឲ្យ​ជាក់​ស៊ឹម​ញ៉ាក់​ចឹញ្ចើម
ខ្លះ​មាឌ​ធំ​សម្បើម​ ឯឫស​​​មើម​​រាក់​កំផែល​ក្នុង​ដី ។

២. ឃើញ​ក្មេង​ចង់​លេង​សើច ប្រឹង​សំញើច​ឲ្យ​ខ្លាច​រអារ
កុំ​សង្ឃឹម​ខុស​ហើយ​ណា ស្រី​សុំ​ប្រាប់​ថ្លៃ
ផ្នល់​ដាក់​អី​ក៏​​បាន ស្រី​ហ៊ាន មិន​ខ្លាច​ភ័យ
បើ​ចាញ់​ស្រី ប្រុស​ថ្លៃ​ត្រូវ​ឲ្យ​ស្រី​ជិះ​ក
មើល​ឲ្យ​ជាក់​ស៊ឹម​ញ៉ាក់​ចឹញ្ចើម
ខ្លះ​មាឌ​ធំ​សម្បើម​ ឯឫស​​​មើម​រាក់​កំផែល​ក្នុង​ដី ។

បន្ទរ. មក​ពី​ណា​ក៏​​មិន​ខ្លាច មាឌ​តូច​តាច​ចិត្ត​ខ្លា ថា​ហើយ​មិន​លេប​សំដី
បើ​សិន​ខ្លាច​ឲ្យ​​ចុះ​ញ៉ម ស្រី​សូម​ព្រមាន ឲ្យ​ដឹង​មុន​ណា​ពីសី
ឃើញ​មាឌ​តូច​តែ​​ចិត្ត​ធំ ចិត្ត​មុត​​ម៉ាំ​ ​មិន​ព្រួយ​មួយ​ទល់​នឹង​មួយ​បើក​ដៃ
ប្រយ័ត្ន​ធំ​ក្នុង​ប្រហោង ឯ​​បេះដូង​​ចិត្ត​ថ្លើម​តូច​ប៉ុន​កូន​ត្រី​ចង្វារ ។

៣. បើ​ស្នេហ៍​ញ៉ែ​អួត​អាង គ្មាន​សំណាង​ឡើយ​ប្រុស​និមល
មិន​ចង់​យល់ មិន​ចង់​ស្គាល់​ឡើយ​ប្រុស​រៀមរា
ស្នេហ៍​គេ​មិន​រៀប​ឫក ឲ្យ​សម​រាប​សារ
តែ​អួត​អាង​រាង​សង្ហា ស្រី​ណា​គេ​ស្នេហ៍
មើល​ឲ្យ​ជាក់​ស៊ឹម​ញ៉ាក់​ចឹញ្ចើម
ខ្លះ​មាឌ​ធំ​សម្បើម​ ឯឫស​​មើម​រាក់​កំផែល​ក្នុង​ដី ។

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s