សាមុត, ប៉ែនរ៉ន – រូប​ពីរ​ជីវិត​មួយ

បទៈ រូប​​ពីរ​ជីវិត​មួយ
ច្រៀង​ដោយៈ ស៊ិន ស៊ី​សាមុត, ប៉ែន រ៉ន

១. [ប៉ែន រ៉ន] រសៀល​ជ្រៀង​ជ្រេ ថ្ងៃ​ទេរ​គង​ភ្នំ
សូរ​សំនៀង​សំណោក​ទោច​យំ អូន​ស្រណោះ​ណាស់
រត់​តាម​បង អូន​ខំ​កាត់​កេរ្ត៍​កាត់​ខ្មាស់
ចុះ​ចាក​ចោល​ផ្ទះ ឆ្ងាយ​ដាច់​សង្វែក ។

២. [សាមុត] កាត់​ចិត្ត​ខ្លះ​ទៅ ជ្រុល​ហួស​ទៅ​ហើយ
កែវ​ព្រលឹង​ព្រលោម​ចិត្ត​អើយ កុំ​ចំបែង​គេង​កើយ​ភ្លៅ​បង
គេង​មក​ពៅ បង​នៅ​ថ្នាក់​ថ្នម​ត្រកង
អង្អែល​ឲ្យ​នួន​ល្អង គេង​ស្ដាប់​រៀម​បំពេរ ។

បន្ទរ. [សាមុត] ហា​អ៊ឺ​ៗ អូន​គេង​ទៅ ព្រលឹង​ពាល​ពៅ អូន​កុំ​ព្រួយ
ចាំ​ដល់​ពេល​យើង​ បាន​កូន​មួយ ពៅ​អើយ​កុំ​ព្រួយ សឹម​យើង​ទៅ​ជួប​ម៉ែ
ហា​អ៊ឺ​ៗ ពៅ​អើយ​កុំ​ព្រួយ សឹម​យើង​ទៅ​ជួប​ម៉ែ
ឱ​!​ មាស​មិត្ត អូន​កុំ​ភ័យ ខ្លួន​បង​ជា​ប្ដី ថ្នាក់​ថ្នម​ថែរ
ទុក​ចិត្ត​បង​ចុះ ណា​មាស​ស្នេហ៍ បង​ថ្នាក់​ថ្នម​ថែរ មិន​ចោល​អូន​ទេ
ហា​អ៊ឺ​ៗ បង​ថ្នាក់​ថ្នម​ថែរ​មិន​ចោល​អូន​ទេ ។

ភ្លេង

៣. [ប៉ែន រ៉ន] អូន​សូម​អរគុណ​នឹង​បង​អនេក
ព្រោះ​ប្រុស​បង​ចេះ​ជួយ​រំលែក​ក្ដី​ទុក្ខ​ហ្មង​សៅ
[រួម​] យើង​រួម​រស់​ជា​គ្នា​ក្នុង​គ្រា​ឥឡូវ
ពី​ថ្ងៃ​នេះ​ទៅ គ្មាន​ពេល​ព្រាត់​ឡើយ ។

 

2 ចំលើយ so far »

  1. 1

    សំណាង said,

    បឿន បទនេះមានចំណងជើងថា រូប​ពីរ​ជីវិត​មួយ មិនមែន រូប​មួយ​ជីវិត​ពីរទេ ប្រហែលជាកំហុសអចេតនា ។

    អរគុណ

  2. 2

    Boeun said,

    ហេហេហេ! តូវ​ជា​រូប​មួយ​​ជីវិត​ពីរ​ទៅ​វិញ ។ សុំ​ទោស​ផង អត់​បាន​ចាប់​អារម្មណ៍ ឥឡូវ​ខ្ញុំ​កែ​រួច​ហើយ គឺ​ដាក់ ‍«រូប​ពីរ​ជីវិត​មួយ​» វិញ ។
    សូម​អរគុណ​សំណាង​ដែល​បាន​ជួយ​កែ​តម្រូវ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s