ស៊ិន ស៊ី​សាមុត – ម្លប់​ដូង​ទី​ដប់

បទៈ ម្លប់​ដូង​ទី​ដប់
ច្រៀង​ដោយៈ ស៊ិន ស៊ី​សាមុត
និពន្ធ​ដោយៈ គង្គ ប៊ុន​ឈឿន
ថត​នៅ​ឆ្នាំៈ ១៩៧២

១. មើល​ស្ទឹង​សង្កែ មើល​ខ្សែ​ទឹក​ហូរ
ត្រពាំង​​វត្ត​ពោធិ៍ លាយ​នឹង​ជំនោរ​ថ្ងួចថ្ងូរ​ផ្ដាំ​ទឹក​ជំនន់
រៃ​យំ​ទ្រហឹង លា​ស្ទឹង​កវី​និពន្ធ
សូរិយា​ទោរទន់ ពួន​ក្រោយ​ផ្ទះ​ស្រី ។

២. ដើម​ដូង​ទី​ដប់ ម្លប់​ក្រប​មាត់​ស្ទឹង
បង​ឈរ​ស្ងៀម​ធ្មឹង ឈរ​ចាំ​ព្រលឹង​​ស្ងាត់​ឈឹង​លុះលង់​រាត្រី
អូន​ភ្លេច​វាចា ដែល​បាន​សន្យា​ពី​ថ្ងៃ
ថា​ម៉ោង​ប្រាំបី ស្រី​មក​ជួប​បង ។

បន្ទរ. ឥឡូវ​បាត់​សូន្យ ដូច​ក្បូន​រសាត់
ទឹក​គួច​សំណាត់ ហូរ​លឿន​កន្លង
បុណ្យ​ផ្កា​វត្ត​ពោធិ៍ នៅ​មិន​ទាន់​ឆ្លង
មិន​គួរ​នួនល្អង ប្រែ​ខ្នង​សូន្យ​សោះ ។

៣. ភ្លេង​ការ​គ្រឹម​ៗ ពី​ទួល​តាឯក
ក្លាយ​​ពី​​​ខ្លងខែក នារី​ពស់​​វែក បិទ​ភ្នែក​រៀបការ​នឹង​ប្រុស
បង​ឈរ​មាត់​ស្ទឹង ប្រឹង​យំ​រងំ​ក្នុង​ពោះ
លា​ស្រី​​ស្រោម​​ងោះ ឈ្មោះ​​ក្នុង​ជា​ខ្លា ។

ភ្លេង – ៣

 

4 ចំលើយ so far »

  1. 1

    khmerlyric said,

    បទ​នេះ​ពិរោះ​ដល់​ហើយ ។ សូម​ផ្ញើ​ជូន​បង​ប្អូន​ទាំង​អស់​គ្នា និង​ផ្ញើ​ជូន​ណារដ្ឋ​ដែល​បាន​ពេញ​ចិត្ត​បទ​នេះ​ផង ។

  2. 2

    naraths said,

    អូ! អរគុណ បឿន ណាស់​ដែល​បាន​ដាក់​បទ​នេះ​ឲ្យ​ស្ដាប់… បទ​នេះ​ហើយ​ដែល​និយាយ​ពី​រឿង​ពិត​របស់​លោក គង់​ប៊ុន​ឈឿន នោះ ជា​ស្នេហា​គ្រា​ដំបូង។ ដើម​ដូង​ទី​១០ ជាប់​ប្រប​មាត់​ស្ទឹង ជា​កន្លែង​ណាត់​ជួប​គ្នា​ហេតុ​ម្ដេច​ពុំងារ​ភ្លេច​ពាក្យ​សន្យា បងឈរ​ចាំ​ស្រី​លុះ​យប់​សន្ធយារ​ តែ​ថ្លៃ​ពុំងារ​រៀប​ការ​ចោល​បង…

    ២. ប្រប
    វាចា
    ៣. នារី ពស់​វែក
    ស្រោម​ងោះ

  3. 3

    khmerlyric said,

    អរគុណ​ណារដ្ឋ​!
    ខ្ញុំ​​បាន​កែ​ពាក្យ វាចារ ទៅជា​វាចា និង​ ពោះ​វែក ទៅ​ជា​ពស់វែក ។
    ពាក្យ ក្រប ទុក​ដដែល​ព្រោះ ក្រប​ពេល​នេះ​មាន​ន័យ​ប្រហាក់​ប្រហែល​នឹង​សំយាប ដែល​ពេល​ខ្លះ​គេ​ហៅ​សំយាប​ផ្ទះ​ថា​ក្រប​ផ្ទះ​ ។ ចំនែក​ពាក្យ​ក្រោម​ងោះ ខ្ញុំ​សូម​មិន​ធ្វើ​ការ​កែ​ប្រែ​ដែរ ព្រោះ​ក្រោមងោះ ដែល​វា​មាន​ន័យ​ថា​ក្នុង​នាម​ជា​ងោះ ឬ​ដោយ​ស្ដាប់​តាម​សៀង ។

  4. 4

    naraths said,

    មែន​ហើយ​ខ្ញុំ​ស្ដាប់​ប្ដង​ទៀត​ឮ​សូរ​«ក្រប» ដែរ​ហ្នឹង ។ ចុះ​ហេតុ​អ្វី​ពាក្យ«ក្រោម​ងោះ» ម៉េច​មិន​ដូរ​ជា «ស្រោមងោះ» វិញ​បើ​ស្ដាប់​ទៅ​ឮ​សូរ​ ស្រោម​ឲ្យ​ច្បាស់​ចែស នុះ….


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s