សាមុត, សុទ្ធា – សុំ​​ស្នេហ៍​ព្រះពាយ​ផាត់

បទៈ សុំ​​ស្នេហ៍​ព្រះពាយ​ផាត់
ច្រៀង​ដោយៈ ស៊ិន ស៊ី​សាមុត – រស់ សេរី​សុទ្ធា

១. [សាមុត] ឱ​! អូន​ព្រះ​ពាយ​ផាត់​​​បង​​អើយ
យប់​យន្ត​ហើយ ដែល​បង​មក​រង់​ចាំ​ស្រី
សូម​អាណិត ឲ្យ​បង​បាន​ស្ដាប់​សំដី
ឬ​ប្រណី ឲ្យ​រៀម​បាន​យល់​ភក្ត្រា ។

២. [សុទ្ធា] ស្អប់​ណាស់ នរណា​បង្ខំ​ចិត្ត​អ្នក
ឲ្យ​មក​ស្ម័គ្រ រង់​ចាំ​ស្រី​ពី​កាល​ណា
ចេញ​ឲ្យ​ឆាប់ ខ្ញុំ​មិន​ត្រូវ​ការ​ចរចារ
នែ៎​! ព្រាន​ស្នេហា​ ខ្ញុំ​មិន​ត្រូវ​ការ​បង​ទេ ។

បន្ទរ. [សាមុត] អូន​អើយ មិន​គួរ​អូន​បែរ​ជា​ខឹង
ធ្វើ​មិន​ដឹង ឲ្យ​ទ្រូង​រៀម​​ឈឺ​គ្រាំ​គ្រា
រាល់​រាត្រី បង​ផ្ដាំ​តាម​ដួង​ច័ន្ទ្រា
ថា​ចិន្ដា បង​នឹក​អូន​គ្មាន​ពេល​​ល្ហែរ ។

៣. [សុទ្ធា] បើ​បង​ស្រលាញ់​រូប​អូន​ពិត
ម្ដេច​មិន​គិត ចូល​ស្ដី​ដល់​ទៅ​ឳ​ម៉ែ
[សាមុត] ព្រះ​ពាយ​ផាត់​អើយ បង​មិន​ភូត​ភរ​អូន​ទេ
សូម​ឲ្យ​តែ អូន​ថា​ស្នេហ៍​បង​មួយ​មាត់ ។

 

3 ចំលើយ so far »

  1. 1

    duongchan said,

    អូ!!! ពិរោះណាស់។
    ចន្ទស្រលាញ់បទនេះខ្លាំងណាស់។
    អរគុណណាស់ដែលបានដាក់អោយស្ដាប់…

  2. 2

    khmerlyric said,

    មិន​អី​ទេ​ចន្ទ​ ខ្ញុំ​ក៏​ចូល​ចិត្ត​ដូច​គ្នា​ហ្នឹង ។

  3. 3

    ណេទ said,

    បទនេះគឺអ្នកស្រី ប៉ែន រ៉ន ជាអ្នកច្រៀងទេ


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s