ព្រាប សុវត្ថិ – ស្រក់​ទឹក​ភ្នែក​មិន​មែន​គ្មាន​បញ្ហា​ទេ!

បទៈ ស្រក់​ទឹក​ភ្នែក​មិន​មែន​គ្មាន​បញ្ហា​ទេ!
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ ស្រក់​ទឹក​ភ្នែក​មិន​មែន​គ្មាន​បញ្ហា​​ទេ!
ទំនុក​ច្រៀងៈ ងិន ម៉ានីយ៉ា
ទំនុក​ភ្លេងៈ ម៉ម សុគន្ធា
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល​២៩៣

១. យប់​នេះ​ស្ងប់ស្ងាត​គួរ​ឲ្យ​ចម្លែក
ទឹក​ភ្នែក​ហូរ​ជ្រែក​ស្បៃ​រាត្រី
ទឹក​ភ្នែក​បង​ស្រក់​ព្រោះ​រឿង​ហេតុ​អ្វី
គ្រាំហឫទ័យ កណ្ដាល​ភព​ល្វឹងល្វើយ ។

២.​ បង​អង្គុយ​ញ៉ាំ​ស្រាយ​លាយ​ទឹក​ភ្នែក
នឹក​អូន​ពេក ស្ទើរ​បែក​ទ្រូង​ហើយ
តើ​ដឹង​ទេ មាសមេ​បង​នឹក​ត្រាណ​ត្រើយ
អាធ្រាត្រ​ជ្រៅ​ណាស់​ហើយ​នឹក​បង​ទេ​ព្រលឹង ។

បន្ទរ​១. ទឹក​ភ្នែក​បង​ស្រក់ មិន​មែន​គ្មាន​បញ្ហា
ហេតុ​អ្វី​ជីវ៉ា ហាក់​ដូច​ជា​ធ្វើ​មិន​ដឹង
ហេតុ​អ្វី​ក្ដី​ស្នេហ៍​និស្ស័យ​ស្នេហ៍ បាន​ត្រឹម​តែ​ប៉ុណ្ណឹង
ហេតុ​អ្វី​ព្រលឹង អូន​ដាច់​ចិត្ត​ចាក​ចោល​បង ។

បន្ទរ២. បេះដូង​មួយ​នេះ ឆេះ​ខ្លោច​អស់​ហើយ
គ្មាន​ថ្ងៃ​ណា​ស្បើយ​ ពី​ទុក្ខ​សោក​សៅហ្មង
វិញ្ញាណ​ស្នេហ៍​ពិត ក្លាយ​ជា​ផេះផង់
ជីវិត​លិច​លង់ ក្នុង​អន្លង់​ទឹក​ភ្នែក​ស្នេហ៍ ។

ពោល. ស្នេហ៍​ដែល​បង​មាន បង​បាន​ជូន​អូន​អស់​ហើយ
អូន​ដឹង​ទេ​? បង​ស្រលាញ់​អូន​ខ្លាំង​ណាស់
ក៏​ប៉ុន្តែ បង​មិន​ស្ដាយ​ក្រោយ​ទេ
បង​គ្រាន់​តែ​ចង់​ប្រាប់​អូន​ថា
ទឹក​ភ្នែក​បង​ស្រក់​នេះ មិន​មែន​គ្មាន​បញ្ហា​នោះ​ទេ​!
អូន​ចាំ​ទុក​ណា​!
បង​នឹក​អូន​ខ្លាំង​ណាស់
ស្រលាញ់​អូន​ខ្លាំង​ណាស់
បង​លា​អូន​ហើយ ។

 

4 ចំលើយ so far »

  1. 1

    duongchan said,

    ពិរោះដល់ហើយ…..បទហ្នឹងស្ដាប់អត់ចេះធុញទេ ។
    ស្បែ>>>ស្បៃ

  2. 2

    khmerlyric said,

    អរគុណ​ចន្ទ ដែល​ជួយ​កែ​អក្ខរាវិរុទ្ធ ។
    បទ​ហ្នឹង ច្រៀង​ពិរោះ​ជាង​បទ​ដើម​របស់​គេ​ឆ្ងាយ​ណាស់ ។ មាន​មិត្ត​ម្នាក់ គេ​និយាយ​ប្រាប់​ខ្ញុំ​ពេល​ស្ដាប់​បទ​នេះ ។ គេ​ថា ច្រៀង​បទ​នេះ​ឲ្យ​សង្សា​ស្ដាប់ ​ពិត​ជា​អន្លង់​អន្លោច​ខ្លាំង​ណាស់​? គេ​បញ្ជាក់​ថា កន្លែង​ពោល​ចុង​ក្រោយ​ ​រិតតែ​កំសត់ ។ ច្រៀង​បញ្ជូល​អារម្មណ៍​បាន​ល្អ​ណាស់!

  3. 3

    Mr. V said,

    ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ណាស់! ខ្ញុំ​និយាយ​ចេញមក​នេះ​មិន​មែន​គ្មាន​បញ្ហា​នោះ​ទេ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ដឹង​ថា​ ខ្ញុំ​ចូល​ចិត្តបទ​នេះ​ណាស់ ចង់​ស្តាប់​បទ​នេះ​ណាស់ ហាហាហាហា ចូល​តួមែន​ទែន​ហើយ​ខ្ញុំ​! Lolzzzzzz


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s