ព្រាប សុវត្ថិ – ទះ​កំផ្លៀង​ឈឺ​ចិត្ត

បទៈ ទះ​កំផ្លៀង​ឈឺ​ចិត្ត
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ សង្សា​ទាត់​ចោល
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល​២៣៥

១. ដឹង​ច្បាស់​ខ្លួន​ឯង អូន​យក​អ្នក​ផ្សេង​ធ្វើ​ម្ចាស់
ហាម​ចិត្ត​ដែរ តែ​មិន​ឈ្នះ ទុក្ខ​ពេល​នេះ ធ្ងន់​ហួស​ប្រមាណ
ទះ​កំផ្លៀង​ខ្លួន​ឯង ឲ្យ​ភ្ញាក់​ដក​ចិត្ត​​ដក​ប្រាណ
តែ​រឹត​ឈឺចាប់​ឥត​ស្រាន្ត ព្រោះ​កល្យាណ​បាត់​ពី​ឱរា ។

បន្ទរ. អត់ទ្រាំ​មួហ្មង ព្រោះ​នួនល្អង​ក្បត់​បង​ថ្មី​ៗ
អូន​ក្បត់​បញ្ឈឺ​បោះ​ពាក្យ​សំដី ថា​បង​គ្មាន​ន័យ​ស្នេហា
ខាំ​មាត់​ទប់​ចិត្ត ខំ​លេប​ទាំង​ទឹក​នេត្រា
លួង​ចិត្ត​លួង​ខ្លួន​ឯង​ថា ទុក​ពេល​រក្សា ដំបៅ​ស្នេហ៍​ឯង ។

២. កំផ្លៀង​ខាង​ស្ដាំ ឲ្យ​ចាំ​ឲ្យ​ឈប់​ខ្វល់ខ្វាយ
ខ្ញុំ​ទះ​ខាង​ឆ្វេង​ឈប់​ស្ដាយ ទោះ​ខំ​បក​ស្រាយ​ក៏​អស់​ពាក្យ​ថ្លែង
វាយ​ប្រាណ​ឈឺ​ចិត្ត​ ទទួល​ការពិត​ម្នាក់​ឯង
បើ​ស្រី​​ចិត្ត​ស្រាល​​ដូច​ផ្សែង ហោះហើរ​ឯង​ៗ គ្មាន​ទេ​ស្នេហ៍​ស្មោះ ។

ភ្លេង – បន្ទរ – ២

វាយ​ប្រាណ​ឈឺ​ចិត្ត​ ទទួល​ការពិត​ម្នាក់​ឯង
បើ​ស្រី​​ចិត្ត​ស្រាល​​ដូច​ផ្សែង ហោះហើរ​ឯង​ៗ គ្មាន​ទេ​ចិត្ត​ស្មោះ ។

 

16 ចំលើយ so far »

  1. 1

    khmerlyric said,

    ចូល​ចិត្ត​បទ​នេះ​ណាស់​!! so sad…

  2. 2

    naraths said,

    សង្កេត​ឃើញ​ថា​ បឿន ចូល​ចិត្ត សំនៀង​លោក​ព្រាប​ណាស់! ស្អី​ក៏​ព្រាប ស្អី​ក៏​ព្រាប…

  3. 3

    khmerlyric said,

    hmm, គួរសម​! គាត់​មាន​បទ​ជា​ច្រើន​ដែល​ខ្ញុំ​ចូល​ចិត្ត ។

  4. 4

    វីរៈ said,

    ខ្ញុំ​ក៏​ចូល​ចិត្ត​ព្រាប សុវត្ថិ​ដែរ ចំពោះ​ទំនុក​ភ្លេង និង សំលេង​ដែល​លើក​បាន​ខ្ពស់។ ឯ​ទំនុក​ច្រៀង​ភាគ​ច្រើន​ស្តាប់​មិន​យល់​ទេ​ មិន​ដឹង​ថា​ខ្ញុំ​ល្ងង់​មិន​ស្គាល់​ភាសាសិល្បៈ​ឬ​យ៉ាង​ណា​ទេ។

  5. 5

    khmerlyric said,

    កុំ​មក​ដាក់​ខ្លួន​អី​! និយាយ​ត្រង់​ៗ​មក​ក៏​បាន​ដែរ ។ នៅ​ទី​នេះ​អត់​មាន​អ្នក​ប្រកាន់​​ទេ​ណា​​វីរៈ ។

  6. 6

    naraths said,

    បើ​ខ្ញុំ​ទើប​តែ​ចេះ​ស្ដាប់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឯង! កាល​មុន​មិន​ចេះ​ស្ដាប់​ទេ​…

  7. 7

    khmerlyric said,

    ខ្ញុំ​ចេះ​ស្ដាប់​តាំង​ពី​ដំបូង ។ ពី​មុន​ខ្ញុំ​មាន​ស្ទើរ​គ្រប់​វ៉ុល ដល់​តែ​កុំព្យូទ័រ​ឆេះ​ស៊ីភីយូ យក​ទាំង​គ្រឿង​ទៅ​ឲ្យ​គេ​ធ្វើ គេ​ច្រលំ​យក​ហាតឌីស​ទៅ​ហ្វ័រម៉ាត​ ហើយ​ដាក់​ឲ្យ​កុំព្យូទ័រ​គេ​ផ្សេង​បាត់​ទៅ ។ ឥឡូវ​ខំ​សន្សំ​ឡើង​វិញ ។ យ៉ាប់​មែន​!!

  8. 8

    duongchan said,

    ព្រាបសុវត្ថិជាអាយដូលបស់ចន្ទ ​ហេហេ…
    គាត់ច្រៀងពិរោះហើយបទភាគច្រើនសុទ្ធតែពិរោះៗ🙂

  9. 9

    khmerlyric said,

    ហ៊ឺ… និយាយ​គ្នា​ចុះ​ឡើង​ៗ ពួក​យើង​បួន​នាក់​នេះ មាន​ចិត្ត​ដូច​គ្នា​តើ​ន៎​! ម្យ៉ាង​ដែរ​ ។

  10. 10

    Mr. V said,

    ខ្ញុំ​សុំ​ចូល​រួម​មួយ​ដែរ! ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ព្រាសុវត្ថិ​ជាង​គេ​សម្រាប់​អ្នក​ចម្រៀង​ថ្មី គាត់​ពូកែ​បញ្ចូល​អារម្មណ៍​ក្នុង​ចម្រៀង​ច្រើន​បែប​​ច្រើន​យ៉ាង ចេះ​លើក​ដាក់​សម្លេង កើត​ទុក សប្បាយ​រីក​រាយ ឈឺ​ចាប់ លួច​ស្រឡាញ់ កំប្លែង ។ល។ ធ្វើ​ឲ្យ​អ្នក​ស្តាប់​ចូល​តួ​ ឬ ស្លុង​អារម្មណ៍​ទៅ​តាម​បទ​ភ្លេង​ជា​មួយ​គាត់​បាន ។ ហើយ​បទ​ទះ​កំផ្លៀង​ខ្លួន​ឯង​នេះ សុំ​​យក​ការ​ពិត​​មក​និយាយ​ចុះ ពេល​ណា​យើង​ឈឺ​ចិត្ត យើង​ទះ​កំផ្លៀង​ខ្លួន​ឯង វា​មិន​ឈឺ​ទេ ព្រោះ​អាចិត្ត​យើង​វា ឈឺ​ជាង ហើយ​ពេល​ឈឺ​ចិត្ត​បាន​មក​ស្តាប់​បទ​នេះ​ទៀត អូហូ! ទឹក​ភ្នែក​ស្រក់​ចុះ​មក​ដូច​ភ្លៀង​អញ្ចឹង ហាហាហា ចូល​តួ​ទៀត​ហើយ​ខ្ញុំ​៕

  11. 11

    khmerlyric said,

    ឲ្យ​តែ​ខ្ញុំ​ស្ដាប់​បទ​នេះ ភ្នែក​ខ្ញុំ​ឡើង​ទន់​អស់​ហើយ​!!!

  12. 12

    duongchan said,

    ប្រុសអីក៏អន់ម៉្លេះ??? ងាកយំៗ យ៉ាប់ហ្មង អត់ចេះខ្មាស់ក្មេង…

  13. 13

    khmerlyric said,

    ពីណា​គេ​យំ​? ចេះ​តែ​ថា​ម៉ង​ហើយ​! គេ​គ្រាន់​តេ​អន្លុង​អន្លោច​តាម​បទ​ចម្រៀង​ទេ​តើ ។

  14. 14

    Tom said,

    ពួកនេះមើលទៅនិយាយត្រួវគា្នដល់ហើយ ចំមែនតាម៉ង ខ្ញុំក៏ចូលចិត្តព្រាបដែរ អត់ហៅគេមកឆាតផង ចំមែន

  15. 15

    B.OEU.N said,

    ខ្លួន​ឯង​ទើប​នឹង​មក​ម៉ោ​ចង់​មក​​ច្រណែន​នឹង​គេ​យ៉ាង​ម៉េច? ចង់​ឆ្ងល់​! ហាហាហា

  16. 16

    ខ្ញុំចូលចិត្តបទចម្រៀងរបស់លោក ព្រាប​ សុវត្តិ ណាស់ៗៗៗៗៗៗ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s