ព្រាប សុវត្ថិ – លោក​ឪពុក

បទៈ លោក​ឪពុក
ច្រៀង​ដោយៈ ព្រាប សុវត្ថិ

ស្រមៃ. (លោក​ពុក​អើយ… (​កូន​យំ))
អឺ​ៗ.. កូន​កុំ​យំ​ ណា​កូន​ណា
នែ​ៗ​ៗ​ៗ​ៗ​ៗ ញ៉ាំ​ទឹក​ទៅ​ណា​កូន ញ៉ាំ​ទឹក​ទៅ
អឺ​ៗៗ គេង​ទៅ​កូន អឺ…
(ឪពុក និង​កូន​សើច​) ។

១. អតិត​កាល បណ្ដាល​ឲ្យ​ចិត្ត​មិន​ស្ងប់
ចង់​ឲ្យ​គ្រប់​យ៉ាង​ត្រឡប់
ចង់​ឃើញ​មុខ​លោក​ពុក​មាន​គុណ
អតិត​កាល ពុក​ខំ​លីសែង​រែក​ពុន
គ្រប់​យ៉ាង ពុក​ទ្រាំ​អត់​ធន់
ដើម្បី​កូន​បាន​ដូច​គេ​ឯង ។

២. ញើស​ដូច​ឈាម ក្រំក្រៀម​កណ្ដាល​ថ្ងៃ​ក្ដៅ
ដល់​ផ្ទះ​មិន​ថា​យប់​ជ្រៅ
ពុក​តែង​នៅ នេបនិត្យ​ប្រលែង
កូន​នៅ​តូច លង់​លក់​ព្រោះ​តែ​សំឡេង
លោក​ពុក​បំពេរ​ឲ្យ​គេង
លង់​វង្វេង ក្រោម​ស្បៃ​រាត្រី ។

បន្ទរ. តែ​ពេល​នេះ​បាត់​លោក​ពុក
បាត់​ពុក​ឆ្ងាយ​ពី​ភក្ត្រា
បាត់​ពុក​ទៅ​ណា មិន​ស្ដី
កូន​ស្រែក​ហៅ​រក​លោកពុក
ទ្វីប​លោក​មិន​ប្រណី
ទាមទារ មក​ផ្ដាច់​និស្ស័យ​ឲ្យ​ឃ្លាត ។

ស្រមៃ. អឺ កូន​ពុក (លោក​ពុក​) មក​ពុក​ណា​កូន​ណា
កូ​ន​ឆ្លាត​​ គេង​ទៅ​កូន (អត់​ងងួយ​គេង​ទេ លោក​ពុក​) គេង​ទៅ
អឺ អឺ កូន​ឆ្លាត​ណា​កូន​ណា (ពុក​អើយ​)
កូន​ធំ​ឡើង​ធ្វើ​ការ​ធំ​ណា​កូន អឺ… ។

៣. ចង់​ជួប​មុខ ចង់​ឃើញ​ពុក​នៅ​ជិត​កូន
ពាក្យ​ពេចន៍​បំពេរ​លួង​លោម
ធ្វើ​ឲ្យ​កូន រិត​នៅ​ស្រណោះ
មាន​ថ្ងៃ​នេះ ដោយសារ​គុណ​ពុក​សណ្ដោស
ទូន្មាន​អបរំ​កូន​ប្រុស
មិន​ឲ្យ​ខុស លុះ​ធំ​ដឹង​ក្ដី ។

ពោល. លោក​ពុក​ បើ​សិន​ជា​លោក​ពុក​ឃើញ​ខ្ញុំ
ឃើញ​កូន​ដែល​ល្អ
ពុក​​នឹង​សប្បាយ​ចិត្ត
តែ បើ​កូន​ចង់​ឃើញ​ឪពុក កូន​អត់​ដឹង​ថា
ជួប​លោក​ពុក​ដោយ​របៀប​ណា ហ៊ឺ… ។

 

5 ចំលើយ so far »

  1. 1

    khmerlyric said,

    សូម​ជូន​បទ​នេះ​ទៅ​ណារដ្ឋ​ ដែល​ពេញ​ចិត្ត​បទ​នេះ និង​សូម​ផ្ញើ​បទ​នេះ​ទៅ​ប្រិយមិត្ត​ទាំង​អស់ ស្ដាប់​កំសាន្ត​ផង​ដែរ ។ ក្នុង​ថ្ងៃ​គុណ​ឪពុក (Father’s Day) នេះ​តទៅ សូម​ឲ្យ​ប្រិយមិត្ត​ទាំង​អស់ ជួប​ប្រទះ​តែ​សុភមង្គល​ក្នុង​ក្រុមគ្រួសារ និង​សូម​ជូនពរ​ឲ្យ​លោក​ឪពុក​ទាំង​ឡាយ ជួប​តែ​សេចក្ដី​សុខ សុខភាព​ល្អ និង​ពោរពេញ​ដោយ​ក្ដី​ស្រលាញ់​សម្រាប់​កូន​ៗ គ្រប់​រូប ។

    សូម​អរគុណ​សម្រាប់​ការ​ចូល​មក​ទស្សនា​ប្លក់​ អត្ថបទ​ចម្រៀង​ខ្មែរ ។

    ពី​បឿន ម្ចាស់​ប្លក់​

  2. 2

    Khmer Songs said,

    I’ve been looking for a site like this for a long time. Keep up the good work!

  3. 4

    Puth said,

    thanks so much for posted this song. i’ve been looking for it!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s