ពៅ វណ្ណរី – ទឹក​ហូរ

បទៈ ទឹក​ហូរ
ច្រៀង​ដោយៈ ពៅ វណ្ណរី
ទំនុក​ច្រៀងៈ ពៅ ស៊ីផូ
ទំនុក​ភ្លេងៈ ពៅ ស៊ីផូ

១. ទឹក​ហូរ
ហូរ​លាន់​សូរ​​ដូច​បង​ហៅ
ហូរ​នាំ​ព្រលឹងស្នេហ៍​អូន​​ទៅ
ទុក​ឲ្យ​អូន​នៅ តែ​ម្នាក់​ឯង ។

២. ទឹក​ហូរ
ហូរ​ទៅ​ឆ្ងាយ​ចោល​កន្លែង
ដូច​ទឹក​សមុទ្រ​ដាច់​សង្វែង
ទ្រូង​អូន​ចំបែង ស្ទើរ​ប្រេះ​ឆា ។

បន្ទរ. អូន​ស្រែក​ហៅ​បង
ស្រែក​ស្ទើរ​ក្លាយ​ទៅ​ជា​ព្យុះ​សង្ឃរា
បង​​ឥត​ងាក​មើល​មក​អូន ដែល​​សោកា
ដាច់​មេត្តា​អ្វី​ម៉្លេះ​ទេ ។

៣. ទឹក​ហូរ
ហូរ​ទៅ​ចុះ បើ​អស់​ស្នេហ៍
បើ​បង​ប្រាថ្នា​ចង់​បែក​បែរ
ឲ្យ​អូន​នៅ​ស្នេហ៍ ក៏​ឥត​ន័យ ។

9 ចំលើយ so far »

  1. 1

    khmerlyric said,

    សូម​​ប្រិយមិត្ត ជួយ​ស្ដាប់ និង​កែ​កំហុស​បទ​នេះ​ផង ។ សូម​អរគុណ

  2. 2

    naraths said,

    បន្ទរ៖ បង​ឥត​ងាក​មើល​មក​អូន…

  3. 3

    khmerlyric said,

    អរគុណ ណារដ្ឋ ។
    សូម​ជួយ​ស្ដាប់​ត្រង់ វគ្គ​១ ល្បះ​ទី​៤ និង វគ្គ​២ ល្បះ​២ ។ ខ្ញុំ​យល់​ថា​ខុស​ដែរ តែ​ស្ដាប់​នៅ​តែ​អត់​ច្បាស់ ។ Speaker ខ្ញុំ​វា​តូច​ៗ​ពេក ពិបាក​ស្ដាប់​ដល់​ហើយ!

  4. 5

    khmerlyric said,

    ខ្ញុំ​ស្ដាប់​ទៅ​ដូច​អត់ឮ​ពាក្យ “​ឯង​”​ទេ​? សំឡេង​ស្រដៀង​នឹង​ “​ឆ្ងាយ​” តែ​នឹក​ពាក្យ​ផ្សំ​ខាង​ដើម​អត់​ឃើញ ។ ឥឡូវ​ខ្ញុំ​ដាក់​ពាក្យ “​ឯង​”​តាម​ណារដ្ឋ​សិន ។

  5. 6

    duongchan said,

    យល់ដូចណារដ្ធដែរ។ ​”ម្នាក់ឯង​” ។

  6. 7

    Lydeth said,

    បទភេ្លង ទំនុកច្រៀង លោក ពៅ ស៊ីផូ ។ សូមជួយបន្ថែម ។ អរគុណ ៕

  7. 9

    mean nisay said,

    បងខ្ញុំសូមអាគ័របទគ្មានអ្នកណាល្អជាងសង្សារខ្ញុំ សូមអរគុណបង


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s