ព្រាប សុវត្ថិ – ស្មោះ​ត្រឹម​តែ​មាត់

បទៈ ស្មោះ​ត្រឹម​តែ​មាត់
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ ជំនួប​បេះដូង និង​ ទឹក​ភ្នែក
ផលិត​កម្មៈ រស្មី​ហង្ស​​មាស វ៉ុល​២២៥

១. ពាក្យ​ដែល​អូន​ថា​ស្មោះ​ស្ម័គ្រ
ជំពាក់​នៅ​ក្នុង​បេះដូង​រៀម​រា
ខ្វាយ​ខ្វល់ វិល​វល់​ចិន្ដា រង់​ចាំ​វា​ចា​ស្រី
ម្សិល​ម៉ិញ ថ្ងៃ​នេះ​ ចាំ​ស្អែក​ថ្មី ស្អែក​ស្រី ស្អែក​ដប់ ស្អែក​ម្ភៃ
ចាំ​សម្បថ​អូន​ថា​ភក្ដី តែ​ស្អែក​ថ្មី គ្មាន​រូប​រាង ។

២. ដួង​ចិត្ត​ដិត​ដាម​ស្នាម​ស្នេហ៍
ឥត​​ប្រួល​ប្រែ ពាក្យ​ស្នេហ៍​ដែល​អូន​ស្បថ
បេះដូង​បង​បាន​ចារ​កត់ ថា​ចិត្ត​ស្រី​ឥត​ល្អៀង
តែ​ក្ដី​សង្ឃឹម​ធ្លាក់​​​វេរ​ចុះ បី​ដូច​ដំណក់​ទឹក​ភ្លៀង
ពាក្យ​ស្នេហ៍​បែរ​​ល្អៀង​ជា​​ចម្រៀង​សែន​ខ្វល់​ខ្វាយ ។

បន្ទរ​. ពាក្យ​អូន​ថា​ស្មោះ​​ពី​មាត់​ស្រី
ប្រែ​ឥត​ន័យ​ក្លាយ​ជា​ខ្យល់
បេះដូង​ស្រី​ប្រែ រលាយ​ខ្វល់
សម្បថ​ស្រី​ប្រែ​ទៅ​ជា​ថ្នាំ​ពុល
ចិត្ត​ស្រី​ក្បត់​ប្រែ​ប្រួល​ស្មោះ​ត្រឹម​តែ​មាត់ ។

ពោល​. មាត់​ស្រី​ថា​ស្មោះ តែ​បេះដូង​ស្រី​ក្បត់
គ្មាន​ចារ​កំណត់​នៅ​ក្នុង​វិញ្ញាណ
ក្នុង​គ្រា​ក្រក្រី ទោះ​ធ្វើ​អ្វី​ៗ​ក៏​ស្រី​ហ៊ាន
ឥឡូវ​អូន​ហ៊ាន​បំពាន សម្បថ​ខ្លួន​ឯង
លង់​ចិត្ត​លង់​ខ្លួន​ជឿ​ថា​ស្នេហ៍​អូន​ពិត
ពេល​នេះ​វមិត្រ​ចិត្ត​អូន​ប្រែ​ប្រួល​ដូច​ជា​ខ្លែង
គួច​តាម​ខ្យល់ វិល​វល់​ចោល​ទី​កន្លែង
ពេល​នេះ​អូន​ក្បត់​​សម្បថ​ខ្លួន​ឯង ។

ភ្ជាប់​. ស្មោះ​តែ​មាត់ តែ​ចិត្ត​ក្បត់
បបូរ​មាត់​ស្រី​អត់​ឆ្អឹង
ខ្ញុំ​បិទ​ភ្នែក​​ធ្វើ​មិន​ខ្ចី​ដឹង
តែ​ចិត្ត​ខ្ញុំ​ត្រូវ​ខឹង​ ត្រូវ​ខឹង​រហូត ។

បន្ទរ​. បន្ទរ​. ៕

 

1 Response so far »

  1. 1

    […] 20th, 2007 បទៈ ស្មោះ​ត្រឹម​តែ​មាត់ ច្រៀង​ដោយៈ ព្រាប សុវត្ថិ ផលិត​កម្មៈ […]


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s