ព្រាប សុវត្ថិ- យ៉ាប់​យឺន​ដួង​ចិត្ត

បទៈ យ៉ាប់​យឺន​ដួង​ចិត្ត
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ ជំនួប​បេះដូង និង ទឹក​ភ្នែក
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២២៥

១. ភ្នែក​ព្រិល​ស្រវាំង​នៅ​ក្រោយ​រនាំង​វាំង​នន​ស្នេហ៍
ឈឺចាប់​ឥត​ល្ហែរ​ព្រោះ​ក្ដី​​ស្នេហ៍​ប្រែប្រួល​រាល់​ថ្ងៃ
គិត​ទៅ​ខ្វល់​ទៅ ក្នុង​រណ្ដៅ​ស្នេហ៍​ភក្ដី
ក្ដី​ស្រមៃ​ហាក់​នៅ​ឆ្ងាយ​ពី​ក្ដី​សង្ឃឹម ។

២. បង​លាត​បេះដូង​ឲ្យ​ស្រស់​នួន​ល្អង​​ឃើញ​​ការពិត
ប៉ុន្ដែ​ចិត្ត​ស្រី​ហាក់​ដូច​នៅ​ឆ្ងាយ​យ៉ាង​សន្លឹម
ស្មោះ​ដូច​មិន​ស្មោះ ឲ្យ​ប្រុស​រស់​ព្រាត់​សង្ឃឹម
ខំ​ញញឹមដើម្បី​បិទ​បាំង​ទុក្ខ​នៅ​ក្នុង​ទ្រូង ។

បន្ទរ. យ៉ាប​យឺន​ដួង​ចិត្ត​ពេក​ក្រៃ
ចាំ​ចិត្ត​ស្រី​ប្រណី​ប្រគំ​បេះដូង​ស្នេហ៍​បង
ចាំ​ទាំង​ដួង​ចិត្ត​ឈឺ​កន្លង ក្នុង​បេះដូង​នួន​ល្អង
រូប​បង​ត្រឹម​ជា​ស្រមោល​ដែល​អន្ទោល​គ្មាន​ទិស​ដៅ ។

៣. បើ​បេះដូង​ស្រី​មាន​រូប​ប្រុស​ថ្មី​មក​គ្រប់​គ្រង
ខ្ទាស់​ទ្វារ​បេះដូង​​ធ្វើ​បាប​ចិត្ត​បង​ឲ្យ​ហ្មង​សៅ
បង​សូម​ដើរ​ចេញ​ មិន​ទោម្នេញ​ឃាត់​ចិត្ត​ស្រី​ពៅ
នាំ​ទាំង​ដួង​ចិត្ត​សោក​សៅ ពី​រណ្ដៅ​ស្នេហ៍ ។

( ភ្លេង. បន្ទរ. ៣. )

 

3 ចំលើយ so far »

  1. 1

    អរគុណច្រើនសំរាប់ការPostចំរៀងនេះ ខ្ញុំចូលចិត្តខ្លាំងណាស់។ ខ្ញុំសូមផ្ញើរចំរៀងនេះដល់ប្រីយ៍មិត្តទាំងអស់ដែលចូលចិត្តblogនេះ។

  2. 2

    khmerlyric said,

    មិន​អី​ទេ​ហួត​! តែ​សូម​អរគុណ​ហួត​ហើយ ដែល​​​ផ្ញើរ​ជូន​ប្រិយមិត្ត​ដែល​ចូល​មក​ស្ដាប់ ចម្រៀង​នៅ​ប្លក់​នេះ ។

  3. 3

    khmerlyric said,

    ស្ដាប់​បទនេះ មិន​អស់​ចិត្ត​សោះ ។ ស្ដាប់​យូរ​ទៅ កាន់​តែ​យូរ​ទៅ​!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s