ព្រាប សុវត្ថិ – ខ្សែជីវិត

បទៈ ខ្សែជីវិត
ច្រៀង​ដោយៈ ព្រាប​ សុវត្ថិ
អាល់ប៊ុមៈ គ្រាន់​តែ​សុំ​ស្រលាញ់
ផលិត​កម្មៈ រស្មីហង្សមាស វ៉ុល​៣៧

១. ខ្សែ​ជីវិត​ខ្ញុំ​បាន​ធំ​ដល់​ថ្ងៃ​នេះ
ហើយ​ទោះ​ជា​មាន​ឧបសគ្គ មាន​ពុក​តាម​ថែរក្សា
ថ្នាក់​ថ្នម​បី​ដូច​ជា​កែវ​នេត្រា ឪពុក​ខំ​ធ្វើ​ការ​ដើម្បី​កូន
ប្រៀប​បីដូច​ជា​ក្បូន​ជូន​កូន​ឆ្លង​ត្រើយ ។

២. នៅ​ពេល​ដែល​ឃ្លាត ទើប​ដឹង​ថា​ពុក​មាន​គុណ
រូប​ពុក​រែកពុន​សែន​ទារុន តស៊ូ​មិន​ដែល​គិត
កូន​ដើរ​តាម​ផ្លូវ​គុណ​លោក​ល្អ​ពិត
ជីវិត​ដែល​លោក​ខំ​ព្យាយាម​ប្រាប់
ទើប​រូប​កូន​មាន​ភ័ព្វ​ជួប​នឹង​ជីវិត​ថ្មី ។

បន្ទរ. នៅ​ថ្ងៃ​នេះ កូន​ចង់​ប្រាប់​មនុស្ស​នៅ​ក្នុង​លោកា
កូន​សូម​ប្រាប់​ថា​ពុក​មាន​គុណ​ដ៏​សែន​ធ្ងន់
មាន​ជីវិត​តាំង​តែ​ពីតូច​រហូត​ដល់​រូប​កូន​ធំ
ពុក​អត់​ធន់​អបរំ​ប្រដៅ ដូច​សំពោះ​ជួប​នឹង​ព្យុះ​ភ្លៀង ។

៣. រូប​កូន​មាន​ថ្ងៃ​នេះ ជីវិត​គឺ​ពុក​បាន​ឲ្យ
ផុត​ព្យុះ​ផុតភ្លៀង​ឆ្លង​ដល់​ត្រើយ បាន​ជួប​ស្នេហា
ជួប​រឿង​បារម្មណ៍ ទុក្ខ​ក្រៀម​ក្រំ ក្រំក្រៀម​ពោរពេញ​ដោយ​រឿង​បញ្ហា
កូន​ចាំ​ពាក្យ​ពុក​ប្រាប់​ថា ជីវិត​ត្រូវ​តស៊ូ ។

 

5 ចំលើយ so far »

  1. 1

    khmerlyric said,

    បទ​នេះ សូម​ផ្ញើ​ជូន​ណារដ្ឋ (កូន​កតញ៉ូវ​)​ ដែល​ពេញ​ចិត្ត​បទ​នេះ និង​សូម​ផ្ញើ​ជូន​ប្រិយមិត្ត​ទាំង​អស់​ស្ដាប់​កំសាន្ត ។
    សូម​ឲ្យ​គ្រួសារ​លោក​អ្នក ប្រកប​ដោយ​សុភមង្គល និង​គ្រួសារ​ខ្ញុំ​ផង​ដែរ🙂 ។

  2. 4

    NGUON SOKHEANG said,

    សូស្តី!!!​
    ខ្ញុំពិតជាពេញចិត្តនិង​ បទចំរៀងនេះណាស់។
    ខ្ញុំព្យាយាមស្វែងរកវាតាមហ្គូហ្គល​តែគ្មាន ជាឯកសារសំលេងទេ។
    តើអ្នកអាចផ្ញើរបទនេះមកខ្ញុំបានទេ?
    អាស័យដ្ឋានសារអេឡិចត្រូនិចរបស់ខ្ញុំគឺ nguonsokheang@yahoo.com​ ។
    ដោយក្តីសង្ឃឹម និងភាពរីករាយក្នុងចិត្ត។
    ពីខ្ញុំ
    សុខ ហ៊ាង

  3. 5

    Pok sosathya said,

    Hi Hang Mesa my name is Pok sosathya I like Hang Meas very much because I like your song and your 10 stars in Hang Meas like bond Pich sophea, bong Chhet sovanphanna,and bong Chhorn sovannareach. I want you to give alot of song to bong Pich sophea because I like bong Pich sophea very much


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s