ណុប បាយ៉ា​រិទ្ធ – ពេញ​ស្នេហ៍ ពេញ​​​ទុក្ខ

បទៈ ពេញ​ស្នេហ៍ ពេញ​​ទុក្ខ
ច្រៀង​ដោយៈ ណុប បាយ៉ារិទ្ធ

១. គេង​មិន​លក់
បេះដូង​ឈ្លក់​នឹង​​សម្រស់​ស្រី
ឲ្យ​គេង​គិត​នឹក​ស្រមៃ
ស្រី​ធ្វើ​បាប​ចិត្ត​បង​ម្លឹង ។

២. ព្រោះ​ស្នេហ៍​ពិត
បង​សុខ​ចិត្ត​ក្រៀមក្រំ​យ៉ាង​នេះ
ព្រួយ​ខ្លាច​គេ​លួច​បេះ
ប្រឡេះ​រូប​ស្រីពី​បង ។

បន្ទរ១. ទុក្ខ​ព្រោះ​ស្នេហ៍
ទុក្ខ​ឥត​ល្ហែរ​ពេញ​បេះដូង
ភ័យ​ផង​ព្រួយ​ផង
នួនល្អង​យល់​ចិត្ត​បង​ទេ​ ។

បន្ទរ២. បេះដូង​ពិត
ចិត្ត​ពេញ​ដោយ​ពន្លឺ​ស្នេហ៍
តើ​អូន​ដឹង​ទេ
ពេញ​ដោយ​ស្នេហ៍ ពេញ​ដោយ​ទុក្ខ ។

៣. ខ្វល់​ម្នាក់​ឯង
ចិត្ត​វង្វេង គេង​មិន​បាន​សុខ
ខ្លាច​ក្ដី​ស្នេហ៍​ប្រែ​​ជា​ទុក្ខ
សុខ​ចិត្ត​ក្ស័យ​ប្រសើរ​ជាង ។

រស់​ព្រោះ​អូន

ភ្លេង – បន្ទរ​១ – បន្ទរ​២ – ៣

 

17 ចំលើយ so far »

  1. 1

    khmerlyric said,

    សូម​ផ្ញើ​បទ​នេះ​​សម្រាប់​​ហួត​ស្ដាប់​​ផង ។ អរគុណ​ដែល​បាន​ឲ្យ​បទ​នេះ​មក​ខ្ញុំ ។

  2. 2

    duongchan said,

    អត់ដឹងម៉េចទេ ចន្ទចូលចិត្តតាស្ដាប់បទលួចស្រលាញ់គេ…
    រាល់ថ្ងអត់មានលួចស្រលាញ់អ្នកណាផងហ្នឹងណា​ ឆ្ងល់ដែរ +o(

  3. 3

    khmerlyric said,

    លួច​ស្រលាញ់​គេ​មែន​ដឹង​អី​? រក​នឹក​ទៅ​មើល៍ ក្រែង​លួច​ស្រលាញ់​គេ​ច្រើន​ពេក ភ្លេច ​ថា​អត់​មាន​លួច​ស្រលាញ់​គេ​ដឹង​?

  4. 4

    ហាហាហាហា…! មានគេលូចស្រលាញ់ចន្ទហើយ ចន្ទអត់ដឺងខ្លួនទៀត។ អញ្ចឺងហើយបានជាចន្ទចូលចិត្តតែបទលួចស្រលាញ់គេ។

  5. 5

    duongchan said,

    អត់មានទេបឿន​​ បើស្រលាញ់ៗតាហ្មងហ្នឹង ខ្ជិលលួចណាស់…​តែអត់ដឹងម៉េចចូលចិត្តតាបទចំរៀងអីចឹងៗ

    ទេហួត ខ្ញុំចាក់សោក្ដីស្រលាញ់ទុក៧ជាន់ឯណោះ​ចាំតាទុកប្រហែសអោយគេលួចបានងាយៗតើ😉

  6. 6

    naraths said,

    ពុធ្ធោ! គ្រាន់​តែ​បេះដូង​ក៏​ចាក់​សោ​ដែរ។ ចុះ​បើ​មាន​គេ​សុំ​ស្រឡាញ់​ឲ្យ​ធ្វើ​ម្ដេច​ទៅ! ចន្ទ​ជួយ​ចំលង​សោរ​ឲ្យ​ខ្ញុំ​7​ម៉ោ!!!

  7. 7

    khmerlyric said,

    ហួត​ចូល​ចិត្ត​តែ​យក​ការពិត​មក​និយាយ​លេង​ ។

    អត់​លួច​ស្រលាញ់​គេ ចឹង​ចន្ទ​ស្រលាញ់​ពី​ណា​ចុះ​?
    មិន​ចង់​ឲ្យ​គេ​លួច​ស្រលាញ់​ទេ​អី បាន​​ជា​ចាក់​សោរ​ម្លឹង​ៗ​? ខ្ញុំ​ខ្ជិល​ចង់​លួច​ស្រលាញ់​ណាស់ រក​លួច​សោរ​វិញ ហាហាហា😉 ។

    ណារដ្ឋ​ពូកែ​ខាង​សុំ​តាម៉ង​ហើយ​!!! ចម្លង​សោរ​ទី​១​ឲ្យ​ណារដ្ឋ​​៧​ទៅ​ចន្ទ​ តែ​ចម្លង​សោរ​ទាំង​ប្រាំពីរ​ជាន់​​ឲ្យ​ខ្ញុំ​មួយ​ឈុត ណា៎​!

  8. 8

    naraths said,

    បើ​បេះ​ដូង​សុទ្ធ​តែ​ប្រើ​សោរ​ចឹង​ទាល់​តែ​លួច​សោរ​ឲ្យ​បាន​សិន!

    ស្អី ឲ្យ​ខ្ញុំ​សោរ​ដូច​គ្នា​ចាក់​បាន​តែ​ម៉ា​ជាន់​ហ្នឹង! និយាយ​អ៊ីចឹង​ ចន្ទ​ប្រើ​សោរ​ម៉ាក​អី​គេ សូឡិច ឬ? ស្រួល​ខ្ញុំ​ទាក់​ទង​យួន​ជាង​ធ្វើ​សោរ​ឲ្យ​…

  9. 9

    កំលោះទាំងពីរនាក់នេះ ចេះនាំគ្នាសុំកូនសោរពីចន្ទធ្វើអី??? តាមខ្ញុំយល់ដួងចន្ទមិនឲទេ នាំគ្នាំគាស់តែម្តងទៅ។ បើសិនជាគាស់មិនបានទេ ខ្ញុំនិងនាំជាងសោរពីយួនទៅធ្វើសោរឲម្នាក់មួយឈុត។
    ហាហាហា….. បើដួងចន្ទដឺងខ្លួនទាន់ឆាប់ឲគេទៅ។

  10. 10

    khmerlyric said,

    ហេហេហេ ហួត​ឆ្លាត​មែន​ម៉ង​ហើយ​!!! ចាំ​សួរ​ណារដ្ឋ​មើល៍​សិន ។ តែ​ហួត​មក​ជួយ​គាស់​គ្នា​ម៉ោ​!!

  11. 11

    duongchan said,

    hmmm គិតមើលទៅបើគាស់យកបានមែន ក៏បេះដូងហ្នឹងវាស្រាំអស់ដែរ។
    យកបាន ក៏គ្មានន័យដែរ មិនអីចឹង??? សុខចិត្តបានតាមសំរូលវិញមិនប្រសើរទេអី??

  12. 12

    duongchan said,

    ហ៊ឺ….បទហ្នឹង កានតែស្ដាប់ កាន់តែពិរោះ កាន់តែលង់…

  13. 13

    khmerlyric said,

    ចន្ទ​និយាយ​ត្រូវ​! បើ​បាន​មក​ តែ​ប្រេះ​ស្រាំ​អីចឹង​ដូច​ជា​គ្មាន​ន័យ​ទេ ។ ចឹង​ឲ្យ​ខ្ញុំ​តាម​សម្រួល​ម៉ង​មក ។ ចន្ទ​និយាយ​អីចឹង ខ្លាច​តែ​ចាញ់​បោក​ចន្ទ​ទេ​!!? បោក​មិន​ឲ្យ​គាស់​ដឹង​?

    បទ​នឹង ហួត​គេ​ចូល​ចិត្ត​ណាស់ អីចឹង​ហើយ​បាន​ជា​ខ្ញុំ​សុំ​បទ​នឹង​ពី​គេ ហើយ​ដាក់​ចែក​គ្នា​ស្ដាប់​នឹង​ណា​!

  14. 14

    ហាហាហា…! ចន្ទចូលចិត្តបទហ្នឺងដែរ???​ ប្រហែលជាចន្ទកំពុងស្រលាញ់នរណាហើយមើលទៅ បានជាចូលចិត្តបទហ្នឺង។ ព្យាយាមធ្វើចរិកឲស្លូត ហើយខិតខំយល់ចិត្តគ្នាទៅវិញទៅមកទៅ នោះស្នេហានិងស្ថិតស្ថេរ។

  15. 15

    khmerlyric said,

    ចន្ទ​បែប​កំពុង​ស្រលាញ់​អ្នក​ណា​មែន​នឹង​? ហើយ​ចន្ទ​ស្រលាញ់​ពី​ណា ចាំ​ខ្ញុំ​ជួយ​ប្រាប់​គេ​ឲ្យ ។
    ហួត​ពូកែ​ម៉ង​ហើយ អារឿង​ស្នេហា​នេះ ហាហាហា ។ ជួយ​បង្រៀង​គ្នា​ម៉ាក្បាច់​ពីរ​ផង​! គ្នា​ដូច​ចង់​ចេះ​លួច​ស្រលាញ់​កូន​គេ​ហើយ​ឥឡូវ ។?

  16. 16

    naraths said,

    សង្ស័យ​តែ​ខ្ញុំ​ទេ! បឿន អឺយ​បើ​មែន​ជួយ​ស៊ើប​ៗ ឲ្យ​គ្នា​ផង​ !:D

  17. 17

    khmerlyric said,

    ប្រហែល​ជា​មែន​ដឹង​ណារដ្ឋ​! ជួយ​អបអរ​ផង ។ គ្នា​ឃ្លាន​អន្សម​ដល់​ហើយ​…

    បទ​នេះ​ ប្រិយមិត្ត​អ្នក​ស្ដាប់​ ​ចូល​ចិត្ត​ច្រើន​​គ្នា​ណាស់ បែប​សុទ្ធ​តែ​អ្នក​មាន​ស្នេហា​ទាំង​អស់​នឹង​មើល៍​ទៅ​?


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s