ព្រាប សុវត្ថិ – ជំនួប​បេះដូង និង ទឹក​ភ្នែក

បទៈ ជំនួប​បេះដូង និង ទឹក​ភ្នែក
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់ប៊ុមៈ ជំនួប​បេះដូង និង ទឹក​ភ្នែក
ផលិតកម្មៈ រស្មី​ហង្ស​មាស វ៉ុល​២២៥

១. ជំនួប​បេះដូង ក្រោម​កម្រង​ទឹក​ភ្នែក
ព្រោះ​មាន​គេ​ជ្រែក​បំបែក យក​ស្រី​ពី​ភ្នែក​បង​ទៅ​ហើយ
ខ្ញុំ​មិន​នឹក​ស្មាន ថា​មាន​ថ្ងៃ​នេះ​ឡើយ
បាន​ជួប​គ្នា​ហើយ ម្ដេច​ត្រូវ​ឲ្យ​យើង​ព្រាត់​គ្នា ។

២. យើង​បាន​ទូរស័ព្ទ​ណាត់​បេះដូង
ផ្សង​ឲ្យ​បាន​សម​ប្រាថ្នា
តែ​ក្ដី​សង្ឃឹម ( ក្ដី​ស្នេហា )
រលាយ​ទៅ​ជា​ទឹក​ភ្នែក ។

បន្ទរ. ជំនួប​បេះដូង​ បង​សែន​កំសត់
បាន​ជួប​ហើយ​ក៏​ព្រាត់ ដោយ​មាន​គេ​បំបែក
យើង​បាន​ឆ្លង​ឆ្លើយ តាម​ដំណក់​ទឹក​ភ្នែក
បេះដូង​ទាំង​ពីរ​ដង្ហោយ​ស្រែក ស្អែក​រយ​ដង​​មិន​ក្បត់​ឡើយ
មិន​ទាន់​ទាំង​បាន ថ្នាក់​ថ្នម​ពុំងារ
មិន​គួរ​ណា​មាន​​មារ​ ផ្ដាច់​ពាក្យ​ឆ្លង​ឆ្លើយ
សល់​តែ​ចម្លើយ ឆ្លើយ​តាម​ទឹក​ភ្នែក ។

៣. ជួប​ភ្លាម​ ព្រាត់​ភ្លាម ដំណក់​ឈាម​ស្រក់​ចុះ
បង​សែន​ស្រណោះ បេះដូង​ចុក​ចាប់​គ្មាន​គេ​ជួយ​រំលែក
តែ​ចិត្ត​រឹត​ស្រឡាញ់ ចិត្ត​ស្នេហ៍​គ្មាន​បែរ​បែក
បង​ក្រេប​ទឹក​ភ្នែក​រង់​ចាំ ថ្ងៃ​ស្អែក​បង​ហើយ​នឹង​ស្រី ។

ភ្លេង​. ២. បន្ទរ. បន្ទរ. ៕

 

8 ចំលើយ so far »

  1. 1

    អរគុណហើយដែលបានpostបទនេះ ខ្ញុំរងចាំយូរហើយ។

  2. 2

    bandith said,

    ហ្នឹងហ្នឹង….ធើចឹងបានត្រឹមត្រូវនែ។ ចាំខ្ញុំដាក់អាTool ចាក់បទចំរៀងហ្នឹងដែរនៅទំព័រ​ប្លក់ បស់ខ្ញុំដែរហើយ។

  3. 3

    bandith said,

    បឿន​ មានបទ “ចង់ដឹង” ដែលច្រៀងដោយ ម៉ូន ម៉ារ៉ា អត់? គេច្រៀងដូចនេះណា […] ចងដឹង​ចិត្តអូនមានបងខ្លះទេ? ចង់ដឹងមាសមេបានឭទេថ្លៃ?​ ថាខ្សែចិត្តដែល​ប្រាប់ លួចខ្សិប…[…] បើមានជា ឯកសារ Mp3 ជួយ Share ដាក់ឲ្យដោតឡូនផង ខ្ញុំរៀនលេងបទនេះ ហើយអាងដាក់​លើប្លក់ផស់ខ្ញុំ។

  4. 4

    naraths said,

    អូ ! រកអុសប្រទះ ចង្ក្រានហ្គាសហើយ
    ខ្ញុំមានតើ

  5. 5

    naraths said,

    www2.webng.com/naraths/downloads/audios/chang_doeng.MP3

  6. 6

    Boeun said,

    អូហ៍ បណ្ឌិត​ពិត​ជា​សំណាង​មែន! ខ្ញុំ​រក​មើល​ អត់​មាន​បទ​នេះ​ទេ តែ​បែរ​ជា​ណារដ្ឋ​មាន​ទៅ​វិញ ។

    ណារដ្ឋ​អ្ហា! ខ្ញុំ​យក​បទ​នេះ​​ដាក់​សម្រាប់​បទ​ ចង់​ដឹងហើយ​ណា ។ ប្រហែល​ជា​ណារដ្ឋ​អត់​លុប​វា​ចេញ​ទេ​មើល​ទៅ ។ បើ​លុប​ចេញ​ ប្រាប់​ខ្ញុំ​ផង​ណា!

  7. 7

    naraths said,

    កុំបារម្ភអី ខ្ញុំមិនលុបចេញទេ បឿន អាចយកប្រើបាន ។

  8. 8

    Boeun said,

    អូខេ, អរគុណ​ច្រើន​ណាស់ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s