ពេជ្រ សោភា – គ្មាន​អ្នក​យល់​ចិត្ត

  បទៈ គ្មាន​អ្នក​យល់​ចិត្ត
ច្រៀង​ដោយៈ ពេជ្រ សោភា
ផលិត​កម្មៈ រស្មី​ហង្ស​មាស

១. ឱប​ទុក្ខ​ម្នាក់​ឯង តើ​ឲ្យ​ថ្លែង​យ៉ាង​ណា
បើ​ម្ខាង​ជា​ស្នេហា ម្ខាង​គ្រួសារ​ដែល​ត្រូវ​ដោះ​ស្រាយ
ស្ទះ​ណែន​ដើម​ទ្រូង ក្នុង​បេះដូង​បញ្ហា​ច្រើន​ក្រៃ
បង​មិន​យល់​ចិត្ត​ស្រី បំភ្លៃ​ ចោទ​ទាំង​បំពាន ។

២. រឿង​ចិត្ត​សំខាន់ បាន​ពាក់ព័ន្ធ​លើ​ថ្លៃ
តើ​មាន​កម្មពៀរ​អ្វី អ្្នក​ទី​បី ចូល​ជ្រែក​រំខាន
ពណ៌​ស្នេហ៍​ស្រអាប់ បង​ប្រចាប់​រក​រឿង​ប្រចណ្ឌ
ប្រកែក​បង​រិត​ប្រកាន់ រុញ​ច្រាន​ស្នេហ៍​ខុស​សន្យា ។

បន្ទរ. គ្មាន​អ្នក​យល់​ចិត្ត គេ​លែង​អាណិត​ខ្ញុំ​ហើយ
ចិត្ត​នៅ​ស្មោះ​នៅ​ឡើយ ចិត្ត​អើយ​ម្ដេច​ប្រែ​ខ្លោច​ផ្សា
បើ​បង​ជា​អូន តើ​ប្រុស​នឹមនួន​ដោះ​ស្រាយ​យ៉ាង​ណា
អូន​យំ​ខ្សោះ​ទឹក​នេត្រា ព្រោះ​គ្មាន​អ្នក​ណា​យល់​ចិត្ត ។

៣. ភព​ស្នេហ៍​ចង្អៀត នៅ​រស់​ទៀត​ធ្វើ​អ្វី
រស់​នាំ​ខ្មាស់​លោកិយ រស់​គ្មាន​ន័យ​គ្មាន​គេ​អាណិត
ប្រុស​ធ្លាប់​ស្រលាញ់ គេ​ខ្នក់​ខ្នាញ់​ចោទ​ថា​ក្បត់​ចិត្ត
ប្រុស​ផ្សេង​តាម​លោម​ស្នេហ៍​ស្និទ្ធ ឲ្យ​ជីវិត​រក​សុខ​មិន​បាន ។

ភ្លេង – បន្ទរ – ៣

 

7 ចំលើយ so far »

  1. 1

    Mr. V said,

    បទ​ហ្នឹង​ន័យ​ល្អ​ខ្ញុំ​ចូល​ចិត្ត! ពេល​ខ្លះ​​យើង​ដូច​ជា​មាន​អារម្មណ៍​ថា​កណ្តោច​កណ្តែង​ណាស់ ងាក​ទៅ​ខាង​ណា​ក៏​គ្នាន​អ្ន​ក​អើ​ពើ បែរ​ទៅ​ខាង​ណា​ក៏​ខុស!

  2. 2

    khmerlyric said,

    កុំ​ទោទន់​ចិត្ត​ទៅ​តាម​អត្ថន័យ​ពេក ត្រង់​ឃ្លា​មួយ​ថា «ភព​ស្នេហ៍​ចង្អៀត នៅ​រស់​ទៀត​ធ្វើ​អ្វី រស់​នាំ​ខ្មាស់​លោកិយ រស់​គ្មាន​ន័យ​គ្មាន​គេ​អាណិត» ត្រង់​នឹង​អាច​លែង​ឃើញ​ពន្លឺ​ថ្ងៃ​ណា បង​វី ។ និយាយ​តាម​ត្រង់​ទៅ ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ណាស់ ។

  3. 3

    naraths said,

    កំសត់​ណាស់!
    សូម​សំនូមពរ​បទ អី​ទេ​«…ជួប​រឿង​បារម្ភ ទុក្ខ​ក្រៀម​ក្រំ​គ្រាំ​គ្រា​ពោរពេញ​ដោយ[…] កូន​ចាំ​ពាក្យ​ពុក​ប្រាប់​ថា ជីវិត​ត្រូវ​តស៊ូ…» ចាំ​អត់​អស់​ទេ ។ ភឿន​ខ្ញុំ​សុខៗ ម៉ោ​សុំ​ចំរៀង​ពីរ​បទ​ទុក​ស្ដាប់ គឺ បទ​ពុក ច្រៀង​ដោយ​លោក​ព្រាប ហើយ​បទ​ដែល​ខ្ញុំ​ច្រៀង​ខាង​លើ​ហ្នឹង​ បឿន មាន​ឬអត់?

    អ្នក​ដែល​នឹក​ឃើញ​គុណ​ឪពុក​តែង​តែ​ចង់​ស្ដាប់​បទ​ទាំង​នេះ!!

  4. 4

    Mr. V said,

    បទ​ឪពុក​ហ្នឹង​មាន​សម្លេង​កូន​ក្មេង​មែន​ទេ? ពិរោះ​ហើយ​មាន​ន័យ​ល្អ​ផន់​គេ​ ហើយ​ព្រាប​សុវត្តិ​ច្រៀង​បញ្ចូល​អារម្មណ៍​បាន​ល្អ​ទៀត!

  5. 5

    khmerlyric said,

    មាន​បី​បទ ដែល​លោក​ព្រាប សុវត្ថិ​ច្រៀង​ទាក់ទង​​នឹង​​លោក​ឪពុក ខ្ញុំ​នឹង​ដាក់​ឲ្យ​ទាំង​បី​នឹង តែ​កុំព្យូទ័រ​ខ្ញុំ​ខូច​ Hard Disk បាត់​ឯកសារ​អត់​គ្មាន​សល់​ទេ ។ មិន​យូរ​ទេ ខ្ញុំ​នឹង​ដាក់​ឲ្យ​ហើយ ។ បី​បទ​នឹង​សុទ្ធ​តែ​បទ​​ដែល​ខ្ញុំ​ចូល​ចិត្ត ជាពិសេស បទ​លោកឪពុក​ដែល បង​វី​និយាយ​នេះ ខ្ញុំ​ធ្លាប់​ស្រក់ទឹក​ភ្នែក​ដោយសារ​បទ​ហ្នឹង​ដែរ ។😉

  6. 6

    naraths said,

    ហាក​កាល​មុន​ថា​ខ្ញុំ​ស្ដាប់​ចំរៀង​ស្រក់​តឹក​ភ្នែក​តាម​ពិត​ខ្លួន​ឯង​ចេះ​ស្រក់​ទឹក​ភ្នែក​តែ​ហ្នឹង​!! ក្រែង​អួត​ថា​កូន​ប្រុស​មិន​ចេះ​ស្រក់​ទឹក​ភ្នែក​អី?

    ឆាប់​ដាក់​ឈឹបៗ ម៉ោ! ខ្ញុំ​ឯនេះ​ចាំ​តែ​បើក​ក្ដោង​ត្រចៀក​ស្ដាប់​ទេ😀

  7. 7

    khmerlyric said,

    បទ​ទាក់ទង​នឹង​​ឪពុក​ម្ដាយ គេ​ស្រក់​ទឹក​ភ្នែក​ចឹង​ហើយ គេ​មិន​ចេះ​តែ​ស្រក់​ទឹក​ភ្នែក​ផ្ដេស​ផ្ដាស់​ឯណា​! ចង់​ឆ្ងល់​!!!

    ដាក់​ឈឹប​ៗ យ៉ាង​ម៉េច​កើត បើ​ថ្ងៃ​នេះ​ធ្វើ​ការ​រហូត​ដល់​ម៉ោង​៩​យប់ ហើយ​ចម្រៀង​នៅ​កុំព្យូទ័រ​ផ្សេង​ឯណោះ លួច​ចម្លង​ដាក់​ក្នុង​កុំព្យូទ័រ​គេ ពេល​កុំព្យូទ័រ​ខ្លួន​ឯង​ខូច ។ ចាំ​ឲ្យ​តែ​គេ​បើក នឹង​អាល​លួច​ចម្លង​មក​វិញ ។ ខ្ជិល​ទៅ​រំខាន​គេ​ឲ្យ​បើក​ឲ្យ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s