រស់ សេរី​សុទ្ធា – កូន​ស្រី​អ្នក​នេសាទ

បទៈ កូន​ស្រី​អ្នក​នេសាទ
ច្រៀង​ដោយៈ រស់ សេរី​សុទ្ធា
និពន្ធ​ទំនុក​ច្រៀងៈ គង់ ប៊ុន​ឈឿន
និពន្ធ​ទំនុក​ភ្លេងៈ គង់ ប៊ុន​ឈឿន
សម្រួល​តន្ត្រីៈ មែរ ប៊ុន
ថត​នៅ​ឆ្នាំៈ ១៩៧៤

១. ឱ​ភូមិ​​បាក់​ព្រា​នា​ពេល​សុរិយា​រៀប​លិច
រលក​ព្រិច​ៗ រំលេច​ពណ៌​ព្រំ​សុវណ្ណ
ពពក​រសាត់​កាត់​មេឃ​នា​ពេល​សាយណ្ហ
ឯនាយ​ផ្គរលាន់​ លាន់​ឮ​សែន​ឆ្ងាយ​ស្រណោះ ។

២. ភូមិ​អ្នក​នេសាទ អណ្ដែត​លើ​ផ្ទៃ​ជលសា
ជំនោរ​សីហា​កត់​ត្រា​រឿង​ដើម​ទាំង​អស់
កាល​បង​នឹង​អូន សាង​ក្បូន​ស្នេហា​យ៉ាង​ស្មោះ
ឥឡូវ​រូប​ប្រុស​បោះ​បង់​ចូល​អូន ឯកា ។

បន្ទរ. ធ្វើ​ម្ដេច​រូប​អូន​ជា​កូន​ស្រី​អ្នក​នេសាទ
ជា​ផ្កា​មិន​ស្អាត​ប្រឡាក់​ជាប់​ក្លិន​មច្ឋា
បង​ស្គាល់​ជាតិ​ហើយ​បោះ​ផ្កា​ចោល​ក្នុង​ជលសា
នេះ​ហើយ​វាសនា បុប្ផា​នៅ​ភូមិ​បាក់​ព្រា ។

៣. បាក់​ព្រា​ព្រែក​ត្រប់ បង្កាប់​រឿង​ស្នេហ៍​អ្នក​ក្រ
ដូច​ព្រាម​កេសរ​ត្រូវ​ប្ដី​យក​ទៅ​ប្រហារ
ចាប់​តាំង​ពី​ប្រាំង​រហូត​ដល់​ខែ​វស្សា
ក៍​ប្រុស​ស្នេហា​មិន​ឃើញ​យាត្រា​វិល​វិញ ។

ច្រៀង វគ្គ​បន្ទរ វគ្គ​៣

 

44 thoughts on “រស់ សេរី​សុទ្ធា – កូន​ស្រី​អ្នក​នេសាទ

  1. ខ្ញុំពិតជាចូលចិត្តបទនឹងដល់ហើយ អន្លង់អន្លូចដូចកំពុង​ឈរមើលនារីម្នាក់ដើរតាមមាត់ទឹកស្រែកច្រៀងពេលថ្ងៃរៀបលិចអីក៍កណ្តោច​កណ្តែងម្លេះ!!!

    តែអត់ដឹងភូមិបាក់ព្រានៅឯណាផង!

    អរគុណបឿន

    ppsk

  2. មិន​មែន​ខុស​បច្ចេក​ទេស​ទេ គឺ​ខ្ញុំ​ទើបនឹង​អាប់​ឡូត​បទ​ហ្នឹង ។ ឥឡូវ​ខ្ញុំ​ដាក់​​ចម្រៀង​បទ​នេះ​បញ្ចូល​ហើយ ។
    និយាយ​អ៊ីចឹង ខ្ញុំ​ក៏​ចូល​ចិត្ត​បទ​ហ្នឹង​ដែរ ។

  3. ពូកែ​ទាយ​ម្ល៉េះ​! បើ​មិន​កំពង់ឆ្នាំ ក៏​ពោធិសាត់​ដែរ នៅ​បាត់​ដំបង​សោះ​ហ្នឹង​ណា​!
    ភូមិ​បាក់ព្រា ស្ថិន​នៅ ក្នុង​ឃុំ​កោះជីវ័ង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ។ ខ្ញុំ​អត់​ធ្លាប់​បាន​ទៅ​ទេ តែ​ឮ​ចាស់​ៗ​ថា​ជា​ភូមិ​ដាច់​ស្រយាល ហើយ​ស្រងេះ​ស្រងោច​ខ្លាំង​ណាស់ ។

  4. បើ​អីចឹង​មិន​អី​ទេ ខ្ញុំ​ខ្លាច​តែ​ភ្លាត់​តើ បាន​ជួយ​កេះ​ខ្នង​ហ្នឹង ។ ហើយ​ហៅ​ខ្ញុំ​អាចារ្យ​អីចឹង ស្រី​ៗ​លែង​ហ៊ាន​មក​ញ៉ែ​ខ្ញុំ​ហើយ បង​គល់​នេះ​!!!

  5. តាម​ជាន់​កែង​ទៀត​! ពេល​នឹង​ចេះ​តែ​សរសេរ​ៗ​ទៅ ព្រោះ​កុំព្យូទ័រ​ខ្ញុំ​មាន​បញ្ហា ហើយ​ខ្ញុំ​ប្រើ​កុំព្យូទ័រ​ផ្សេង ខ្ជិល​ Login ។ តែ​មិន​ឆ្អី​ទេ ហៅ​ខ្ញុំ​អាចារ្យ​ក៏​ខ្ញុំ​អត់​ទទួល​ដែរ ទុក​ខ្លួន​ឯង​ចុះ ។ អាចារ្យ​អី អាយុ​ទើប​ប្រាំបួន​ដណ្ដប់​! បង​គល់​បាន​សម​ជា​​អាចារ្យ តែ​អាចារ្យ​សាក់​ខ្នង​ចឹង មិន​សូវ​ស្រួល​ទេ អាចារ្យ​នេះ ទៅសុំ​សិល​នៅ​បារ​ដឹង ហាហាហា…

  6. ហាហាហា..​ ខ្ញុំមិនដែលសាក់ទេ។ រូបសាក់ហ្នឹង មិនមែនរូបខ្ញុំទេ។​ តែចង់សាក់ដែរហ្នឹង។

    អីគេ បឿនឯងទើបអាយុ ១៩! 🙂 ស្បថមួយមើល!!! ក្រែងយើងកើត ៨៤ មិនចឹងហី?

  7. មាន​តែ​ខ្ញុំ​ចាស់​ជាង​បង​គល់​ទៀត​ចឹង​!! គេ​ថា​ខ្ញុំ​ក្មេង​គ្រប់​តែ​គ្នា​នឹង គ្រាន់​តែ​រាង​ជ្រួញ​បន្តិច​តើ ម៉ោ​ពី​មិន​ដែល​ទៅ​ត្រាំ​ទឹកដោះ​គោ ។ តែ​យ៉ាង​ណា​ក៏​មិន​អាច​ស្រដៀង​នឹង​៤០​ជាង​ដែរ កុំ​ចេះ​តែ​បង្អាប់​ខ្ញុំ ។ ខ្ញុំ​មិន​សូវ​មាន​សាច់​ឈាម​ចឹង មើល​ទៅ​មិន​សូវ​ចាស់​ទេ តែ​បើ​បង​គល់​វិញ បាន​សម​ចាស់ ។ ចង់​ឆ្ងល់​!!

  8. ធ្លាប់​! តែ​ចំណង​ជើង​បទ​នេះ គឺ​កូន​ស្រីអ្នក​នេសាទ មិន​មែន​សាយណ្ហ​ព្រាត់​ស្នេហ៍​ទេ ។ បទ​ហ្នឹង​ឮ​ថា​លោក​គង្គ​ ប៊ុន​ឈឿន គាត់​និពន្ធ​ពេល​ដែល​គាត់ទៅ​បុណ្យ​ផ្កា​​នៅ​ភូមិបាក់ព្រា កាល​គាត់​នៅ​វ័យ​ក្មេង ។ ពេល​ហ្នឹង​គាត់​ចាប់​ចិត្ត​លើ​កូន​ស្រី​អ្នក​នេសាទ​ម្នាក់ ហើយ​គាត់​ក៏​និពន្ធ​បទ​នេះ​ទុក​ជា​អនុស្សាវរីយ៍ ។ ក្រោយ​មក​គាត់​ក៏​បាន​និពន្ធ​រឿង “​កូនស្រី​អ្នក​នេសាទ​” ដែរ ដោយ​យក​បទ​នេះ​ដាក់​អម​ជាមួយ​ផង ។

    និយាយ​បង​មង្គល ហើយ​និង​ខ្ញុំ​គិត​មើល​ទៅ ពីណា​ចាស់​?? ហាហាហា
    ដល់​ពេល​គេ​ថា​ត្រូវចំណុច ស្រាប់​តែ​ហាហាហា លែង​និយាយ​ស្ដី​តាម៉ង ។

  9. យ៉ាងណាក៏នៅតែខ្ញុំក្មេងជាងចឹង។ ​hehehe 🙂 ក្រែងដឹងខ្លួនថា​ ជ្រួញស្រាប់ហើយមិនចឹងហី..​ ហាហា..
    ខ្ញុំអត់ទាន់ជ្រួញទេ។ ហេហេេហេ… តែខ្ញុំប្រហែលជាគ្រាន់តែមានមាឌធំជាង ហើយរាងមើលទៅចាស់ទុំជាង តែមិនមែនមានន័យថាចាស់ជាងបឿនឯងទេ។ 😀

  10. ណ្ហើយ​ចុះ ក្មេង​ជាង​ក៏​ក្មេង​! នឹក​ឃើញ​អាណិត​អ្នក​ទៅ​នៅឆ្ងាយ​ស្រុក ។ តែ​បើ​ឃើញ​មែន​ទែន ដឹង​ថា​គ្មាន​ផ្លូវ​ក្មេង​ជាង​ខ្ញុំ​ទេ ។ ឮ​អ្នក​ធ្លាប់​ស្គាល់ ជា​ពិសេស​​ស្រី​ៗ​ ថា​ខូច​ផង​ដឹង​កាល​នៅ​ណេះ​? ហាហាហា… តែ​ទៅ​នោះ មិន​ដឹង​យ៉ាង​ម៉េច​ហើយ សង្ស័យ​តែ​នៅ​ដូច​ដើម​ទេ​? គិត​តែ​ចង់​បាន​ក្មេង​! ចង់​ឆ្ងល់​!!

  11. មួយៗ​ខ្លាច​ចាស់​ណាស់! ម៉េច​ចង់យក​សម្រស់​ទៅ​ប្រលង​ បវរ​បុរស​អ្ហី? រង្វាស់​ប្រសើរ​បំផុត​ថា​អ្នក​ណា​ចាស់​ជាង​ ឬ​ ក្មេង​ជាងគឺអាយុ។ កុំ​បាច់​ទៅ​ប្រកែក​ជា​មួយ​អី​បឿនអើយ កើត​៨៣ ចាស់​ជាង​អ្នក​កើត​ ៨៤​ ហើយ! 😛

  12. ស្ដាប់​គេ​ឈ្លោះ​គ្នា​សិន….

    និយាយ​ពី​លោក​ គង់​ប៊ុន​ឈឿន កាល​ពី​ក្មេង​ម៉ា​ង៉ៃ​ៗ​អង្គុយ​តែ​លួច​ស្រលាញ់​កូន​គេ​ទេ ។ នេះ​បើ​តាម​ខ្ញុំ​ដឹង… ចឹង​ហើយ​បាន​ជា​គាត់​អាច​តែង​ចំរៀង​និង​ភ្លេង​បាន​ពិរោះ 🙂 ខ្ញុំ​ធ្លាប់​អាន​ប្រវត្តិ​របស់​គាត់​ អូយ កំសត់​មាំ​ណាស់! កាល​ពី​ក្មេង​មុន​នឹង​គាត់​ចេះ​តែង​ចំរៀង​គឺ​គាត់​ជា​កវី សរសេរ​ប្រលោម​លោក​ អាណិត​គាត់​ត្រង់​គ្ាន​នរណា​ព្រម​យក​រឿង​របស់​គាត់​ទៅ​បោះ​ពុម្ភ​ទេ​ព្រោះ​គេ​ខ្លាច​លក់​អត់​ដាច់… មាន​ថ្ងៃ​មួយ​ឯកសារ​រឿង​ដែល​ខំ​សរសេរ​បាន​ខ្លះ​ត្រូវ​ឆេះ​អស់​ដោយ​សារ​អគ្គីភ័យ​ទៀត… ដឹង​ទេ​ប្រលោមលោក​របស់​គាត់​​ធ្លាប់​ធ្វើ​ឲ្យ​គាត់​ជាប់​គុក​ណា៎! ខ្ញុំ​ដឹង​ច្រើន​ណាស់​ពី​គាត់! តែ​ទាល់​តែ​យូរ​តិច​ទៀត​បាន​និយាយ​បន្ត….

    អូ​សូម​ថែម​ម៉ា​ម៉ាត់​ទៀត​ចុះ៖ បទ​ដែល​ខ្ញុំ​ចូល​ចិត្ត​គឺ ដើមដូង​ទី​១០ និង​ស្ពាន​ឈើ​អភ័ព្វ (ភូមិវត្តកំផែង) ។ សូម​បញ្ជាក់​ថា​សុទ្ធ​ជា​បទ​និយាយ​ពី​រឿង​ពិត​គាត់​ផ្ទាល់ តែ​ពីរ​បទ​ហ្នឹង​គាត់​ស្រលាញ់​ស្រី​ផ្សេង​គ្នា បទមួយ​គេ​ការ​ចោល​ និង​បទ​មួយ​ទៀត​ស្រលាញ់​នារី​កូន​កាត់​ចិន​ម្នាក់​តែ​គេ​ក្បត់….

    សូមជ្រាប!

  13. ឯង​ខំ​ប្រឹង​អាន ស្មាន​តែ​គេ​រៀប​រាប់​ឲ្យ​ចប់​ចុង​ចប់​ដើម ទៅ​មោៗ បាន​ម៉ាច្បិច,​ យីស​ចំមែន​ណារដ្ឋ​នេះ! ហើយ​យូរ​ដល់​អង្កាល​ទៅ​បាន​រៀប​រាប់​បន្ត​ហ៎ា…? ដូច​ពាក្យ​ខ្មែរ​មួយ​ឃ្លា​គេ​និយាយ​ថា “​​បើ​មិន​ជុះ​ទេ​កុំ​ផោម​ឲ្យ​ឆ្កែ​អ” …!

  14. ƒ- បង​គល់​ពេល​មក​វិញ ល្មម​ឈប់​ខូច​ហើយ ប្រយ័ត្ន​អត់​មាន​ស្រី​ខ្មែរ​ស្រលាញ់ ។ ឲ្យ​ដូច​ខ្ញុំ​នែ៎​!! ឥឡូវ​អត់​មែន តែ​ទាយ​ទុក​ថា​ថ្ងៃ​ក្រោយ មិន​ខ្វះ​ទេ ព្រោះ​ខ្ញុំមហាសែន​សុភាព​ហើយ ។ ម៉ិញ​កញ្ញា​ម្នាក់​នោះ គ្រាន់​តែ​និយាយ​ពីរបី​មាត់​ចង់​បាក់​ម៉ោ សំណាង​ចេះ​ខ្ញុំ​ទប់​ជាប់ ហាហាហា ឡូយ​អស់​ទាស់​ម៉ង​ខ្ញុំ ។
    ƒ- ណារដ្ឋ ធ្លាប់​លួច​ស្រលាញ់​គេ​ដែរ តែ​អត់​មាន​គិត​ចង់​តែង​បទ​ចម្រៀង​ទេ​អី​? ខ្ញុំ​គិត​ថា​ចង់​តែង​ដែរ តែ​អត់​មាន​ពេល​ដើរ​រក​ស្រលាញ់​អ្នក​ណា ដើម្បី​ឲ្យ​មាន​បទ​ពិសោធន៍​ ហើយ​យក​មក​តាក់តែង​ក្នុង​បទ​ចម្រៀង​សោះ ។ អត់​មាន​បទ​ពិសោធន៍​អីចឹង ខំ​តែង​យ៉ាង​ណា​ក៏​តែង​មិន​ចេញ​ដែរ តាម​មើល៍ ទាល់​តែ​ស្រលាញ់​គេ ១០០​នាក់​ឡើង ប្រហែល​ជា​តែង​ចេញ​មើល៍​ទៅ ។

  15. Mr.V ប៉ុណ្ណឹង​ហើយ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទៀត​ហ្អី! បើ​ថា​ឲ្យ​ខ្ញុំ​ដាក់​ប្រវត្តិ​គាត់​ច្រើន​ជាង​នេះ​ យ៉ាង​យូរ​ឆ្នាំ​ក្រោយ​ឯ​ណោះ… ព្រោះ​ក្រាំង​មិន​នៅ​ជាប់​នឹង​ខ្លួន​ទេ​ នៅ​ឯ​ស្រុក​កំណើត​…

    បឿន​អឺយ​បើ​ចង់​តែង​មិន​ចាំ​បាច់​មាន​បទ​ពិសោធន៍​ក៏បាន​ដែរ យើង​ឧបកិច្ច​ទៅ​ ។ ឧបមា​ថា​បឿន​ឯង​លួច​ស្រលាញ់​កូន​អ៊ី​ដែល​នៅ​ជិត​ផ្ទះ​បឿន​ឯង​នៅ​សព្វ​ថ្ងៃ​ក៏​បាន​ដែរ… ដូច​លោក សំពូន​គាត់​ច្រៀង​ថា ជាប់​ប្រទប់​ជាប់​ស្នេហ៍​នោះ​អី​ ចឹង​យើង​ដាក់​ជាប់​របង​ប៉ង​ស្នេហ៍​ម៉ង​ទៅ…

  16. នៅមិនទាន់ចប់ទៀត លោកប្អូនបឿននេះ! ខេអូ! សន្យាថានឹងមិនខូចទេ ព្រោះមិនទាន់បានខូចពេញលក្ខណៈផង។ ហើយចុះនារីណាទៅ មានសំណាងអាក្រក់ អូ! សូមទោស “ល្អទេ” មកលង់ស្នេហ៍ប្អូនបឿនខ្ញុំ។ ធ្វើម៉េចទៅវបានគេបាក់លឿនម្លេះ? សង្ស័យចាប់គេកាច់ឲ្យបាក់ទេដឹង? 😀

ទំលាក់ មួយចំលើយតប ទៅ M|O|N|G|K|O|L បោះ​បង់​ការ​ឆ្លើយ​តប