តារា ចោម​ច័ន្ទ – ស្នេហ៍​អូន​ដូច​ថ្ងៃ​មុន​ទេ​?

បទៈ ស្នេហ៍​អូន​ដូច​ថ្ងៃ​មុន​ទេ?
ច្រៀង​ដោយៈ តារា ចោម​ច័ន្ទ

និពន្ធ​ដោយៈ វ៉ោយ ហូ
ថត​នៅ​ឆ្នាំៈ ១៩៧៤

. បង​នៅ​ស្នេហ៍​អូន​ដូច​ថ្ងៃ​មុន​ទេ​បង?
ម្ដេច​​ជួប​ម្ដង​ៗ បង​ធ្វើ​ព្រងើយ?
ឬ​មួយ​ក៏​បង​អស់​ចិត្ត​ហើយ?
មេត្តា​បង​ឆ្លើយ ប្រាប់​អូន​ឲ្យ​ដឹង​ផង ។

២. អាសូរ​ព្រះ​ចន្ទ​នៅ​រះ​ដដែល​ទេ?
បើ​​ទឹក​ទន្លេ​ក៏​មិន​រីង​ដែរ​បង
ប្លែក​អ្វី​តែ​ស្នេហ៍​ប្រែ​សៅហ្មង?
ធម្មជាតិ​ទាំង​ពួង តើ​ដូច​ខ្ញុំ​ឬ​ទេ​?

បន្ទរ. បង​នៅ​ស្នេហ៍​អូន ឬ​អស់​ស្នេហ៍​ហើយ?
បើ​អស់​ស្នេហ៍​ហើយ ឆ្លើយ​ទៅ​ព្រលឹង
រឿង​អ្វី​ រឿង​អ្វី បា​ន​ជា​ប្រុស​ខឹង?
រូប​អូន​បង​លែង​សម្លឹង
អូន​តឹង​ទ្រូង​ណាស់​បង​អើយ ។

៣. ស្ដាយ​ណាស់​បើ​សិន​បង​បែក​ពី​អូន​មែន
អូន​សែន​ខូច​ចិត្ត​អស់​មួយ​ជីវិត​ហើយ
តែ​អូន​​ជឿ​ថាបង​មិន​ភ្លេច​ឡើយ
ពេល​​ភ្លៀង​រួច​ហើយ មេឃ​គង់​ស្រឡះ​ទែង ។

ភ្លេង – ៣

21 ចំលើយ so far »

  1. 1

    kunthy said,

    បទនិងខ្ញុំចូលចិត្តស្តាប់ដែរ ប៉ុន្តែស្តាប់ទៅចៀ្រងដូចជាតឹងទ្រូងណាស់។

  2. 2

    khmerlyric said,

    ហេហេហេ​, ខ្ញុំ​ចូល​ចិត្ត​បទ​នេះ ត្រង់​សម្លេង​រលាក់ ។ (​ប្លែក​ពី​គេ​)

  3. 3

    នុត said,

    សូមជួយផ្ទៀងស្ដាប់ទាំងអស់គ្នា:

    – បន្ទាត់ទី ២: ពាក្យ “ពេល” ក្នុងបទចំរៀង គួរប្ដូរទៅជា “ម្ដេច” ដោយយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ៥: ពាក្យ “អាសូរ” ក្នុងបទចំរៀង គួរប្ដូរទៅជាពាក្យផ្សេង ដោយយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ៦: ពាក្យ “ហើយ” ក្នុងបទចំរៀង គួរប្ដូរទៅជា “មើល” ដោយយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ៨: ពាក្យ “តើ” ក្នុងបទចំរៀង គួរប្ដូរទៅជា “ហាក់” ដោយយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ១៧: ពាក្យ “មេឃ” ក្នុងបទចំរៀង គួរប្ដូរទៅជា “ពេល” ដោយយោងទៅតាមសូរស័ព្ទសំនៀង

  4. 4

    khmerlyric said,

    ខ្ញុំ​បាន​កែ​ពាក្យ​តាម​លោក​នុត​​មួយ​ចំនួន និង​មួយ​​ចំនួន​ទៀតៈ
    – លោក​នុត “​អាសូរ​” ទៅ “​???​” ខ្ញុំ​ទុក​នៅ​ដដែល
    -​ លោក​នុត “​ហើយ​” ទៅ “​មើល​” ខ្ញុំ​កែ “​ហើយ​” ទៅ “​បើ​”
    – លោក​នុត “​តើ​” ទៅ “​ហាក់​” ខ្ញុំ​ទុក​នៅ​ដដែល
    – ខ្ញុំដាក់​សញ្ញា​សួរ​ទៅ​តាម​ល្បះ​ដែល​ជា​ល្បះ​សំនួរ ដើម្បី​កុំ​ឲ្យ​ច្រលំ​ន័យ ។

    សូម​ជួយ​ត្រួត​ពិនិត្យ និង​កែ​តម្រូវ​បន្ត​ទៀត​ បើ​យល់​ថា​មិន​ត្រឹម​ត្រូវ ។ សូម​អរគុណ​!

  5. 6

    ppsk said,

    🙂 now the writing of Mr. Boeun will be more developed b/c one auditor will investigate every time, thank you Mr. Nud for helping youth Khmer.

  6. 7

    ppsk said,

    មាននារីម្នាក់​រូបល្អសោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចៃដន្យវេរានាងងងឹតភ្នែក
    សំណាងល្អវិញជួបបុរសឯក ស្ម័កចិត្តពុនរែកយកនាងជាគូរ
    ស្រីរំភើបណាស់ទទួលរៀការ បុរសស្នេហាធ្វើការផ្តាច់ផ្តូរ
    រកប្រាក់ព្យាបាលភ្នែកទាំងគុរ មិនឆាប់មិនយូរនាងជាសះស្បើយ។

    លុះភ្នែកមកពន្លកខកចិត្ត ព្រោះប្តីនាងពិតខ្វះភ្នែកដែរហើយ
    រូបវិញអាក្រក់មិនគយរនិត្្យឡើយ រូបនាងកន្តើយសូមប្តីចែកផ្លូវ។
    ដឹងទេណាបងនួនល្អងសោភា សមប្រុសសង្ហារូបាពេកកូវ
    ឯបងអាក្រក់មិនគួរនែបនូវ ពេលនេះតទៅស្រីពៅសូមបែក។

    លឺហើយបុរសសោះជើងដៃ ក្នុងដួងហឫទ័យសោកសៅអនេក
    ពៅអើយបើឃ្លាតនាថកុំសង្វេក សូមកែវថែភ្នែកដែលបងឲអូន។
    ********************************************************
    commnets. (គិតទៅមនុស្សស្រីយ៉ាប់ដែរ រកតែសង្ហារ ហាហា)
    និពន្ឋដោយអ្នកស្រី​ កែវច័ន្ទបូរណ៍ សរសេរដោយPPSK
    chanbokeo@yahoo.com
    Minnesota, USA

  7. 8

    ppsk said,

    មាននារីម្នាក់​រូបល្អសោភា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចៃដន្យវេរានាងងងឹតភ្នែក
    សំណាងល្អវិញជួបបុរសឯក ស្ម័គចិត្តពុនរែកយកនាងជាគូរ
    ស្រីរំភើបណាស់ទទួលរៀការ បុរសស្នេហាធ្វើការផ្តាច់ផ្តូរ
    រកប្រាក់ព្យាបាលភ្នែកទាំងគូរ មិនឆាប់មិនយូរនាងជាសះស្បើយ។

    លុះភ្នែកភ្លឺមកពន្លកខកចិត្ត រូបនាងកន្តើយសូមប្តីចែកផ្លូវ។
    ដឹងទេណាបងនួនល្អងសោភា សមប្រុសសង្ហារូបាពេកកូវ
    ឯបងអាក្រក់មិនគួរនែបនូវ ពេលនេះតទៅស្រីពៅសូមបែក។

    លឺហើយបុរសសោះជើងដៃ ក្នុងដួងហឫទ័យសោកសៅអនេក
    ពៅអើយបើឃ្លាតនាថកុំសង្វេក សូមកែវថែភ្នែកដែលបងឲអូន។
    ********************************************************
    comments. (គិតទៅមនុស្សស្រីយ៉ាប់មែន…..)
    និពន្ឋដោយអ្នកស្រី​ កែវច័ន្ទបូរណ៍ សរសេរដោយPPSK
    chanbokeo@yahoo.com
    Minnesota, USA

  8. 9

    ppsk said,

    ថ្ងៃនេះពិបាកម្លេះសូម្បីចំលងកំណាព្យ ក៍ខុសដែរ

  9. 10

    khmerlyric said,

    មើល​បង​ដូច​ជា​យ៉ាប់​ខ្លាំង​ណាស់​!?

  10. 11

    kunthy said,

    ហេតុអ្វីថាមនុស្សស្រីយ៉ាប់អញ្ជឹង ppsk ?​ មនុស្សស្រីទាំងអស់មិនសុទ្ធតែអញ្ជឹងទេ។ មានស្រីច្រើនណាស់ដែលមានចិត្តស្មោះមិនប្រែប្រួលនោះ។

  11. 12

    ppsk said,

    sorry i just talk about de meaning of de poem only. Yeb u r rite! b/c my wife also honest n real love one 2🙂

    Hey boeun! now u have lady come 2 ur blog, congratulation u told me before dat we dont any lady come rite…?

  12. 13

    ppsk said,

    ហឹម​ ! មើលទៅរូបរបស់គន្ឋីកន្លែងថតនឹងប្រហែលជាត្រជាក់ណាស់ហើយមើល​ទៅ?

  13. 14

    khmerlyric said,

    អាន​កំណាព្យ​ហ្នឹង​រួច ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​លែង​ចូល​ចិត្ត​ស្រី​ៗ​ហើយ ។
    គន្ធី​​មិន​មែន​អ៊ីចឹងទេ​មែន​ទេ​?
    អេ៎​! បង​សូគី ស្មាន​ថា​គន្ឌី​ហ្នឹង​ជា​កត្តុក្កតា​ហើយ​មើល​ទៅ😀 តាម​ខ្ញុំ​ស្មាន រូប​ហ្នឹង​មិន​មែន​ជា​រូប​របស់​គន្ធី​នោះ​ទេ ។

  14. 15

    kunthy said,

    ខ្ញុំមិនមែនជាតុក្កតាទេណា ជាមនុស្សសុទ្ធ 100% ។ ខ្ញុំក៏មិនមែនជាមនុស្សស្រីដូចនៅក្នុងកំណាព្យនិងដែរ​។

  15. 16

    សៀមរាប said,

    ppsk បានភ្លេចដាក់ចំណងជើងរបស់កំណាព្យហើយ។​ខ្ញុំសូមជួយបន្ថែមចំណងជើងដែលមានន័យថា “ដល់ត្រើយសើយគូទ” ។

  16. 17

    ពិត​ជា​ឃោរឃៅ​ឃាំ​ឃះ​មែន​ស្រី​មនុស្ស​ស្រី​ក្នុង​កំណាព្យ​នោះ​។

  17. 18

    naraths said,

    សូម​ចូល​ទៅ​វេបសាយ​ខាង​ក្រោម​បើ​ចង់​ស្រាវ​ជ្រាវ​ប្រវត្តិ​អ្នក​ចំរៀង​៖
    http://thecoleranch.com/rossereysothea.html
    http://thecoleranch.com/paenron.html

  18. 19

    […] of other things simply get lost in the translation. Below you will see my attempt to translate a classic song by Pan Ron​ posted on khmerlyric. I’ve included word-for-word translations to give you an idea of how difficult this task […]

  19. 20

    khmerlyric said,

    បទ​នេះ​ច្រៀង​ដោយ អ្នក​ចម្រៀង​ឈ្មោះ តារា ចោម​ច័ន្ទ មិន​មែន​ប៉ែន រ៉ន​ទេ ។ សូម​អភ័យ​ទោស ដែល​ដាក់​ឈ្មោះ​អ្នក​ច្រៀង​ខុស ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s