វ៉ាន់ នីកា – អ្វី​ៗ​ខ្ញុំ​ធ្វើ​ដើម្បី​ស្នេហា

បទៈ អ្វី​ៗ​ខ្ញុំ​ធ្វើ​ដើម្បី​ស្នេហា
ច្រៀង​ដោយៈ វ៉ាន់ នីកា
អាល់ប៊ុមៈ ស្នេហ៍​និរន្តន៍
ផលិត​កម្មៈ KH វ៉ុល ១៨០

១. ស្រណោះ​ស្នេហ៍​ខ្ញុំ​ទុក្ខ​ធំ​ម្នាក់​ឯង
បេះដូង​រួមរឹត​ចំបែង
ឱរា​អួល​ណែន​ថ្លែង​ប្រាប់​អ្នក​ណា
ជួប​មុខ​ស្នេហ៍​ហើយ មិន​ហ៊ាន​វាចារ
ខំ​បិទ​នេត្រា ចុកចាប់​ចិន្ដា ឈឺផ្សា​គ្រាំគ្រា ។

២. តើ​បង​ដឹង​ទេ ថា​អូន​រែង​ព្រួយ
ទ្រូង​ស្ទើរ​ប្រេះបែក​រលួយ
ស្នេហ៍​តែ​បង​មួយ​ពេញ​ក្នុង​ឱរា
អូន​ចង់​សារភាព​ថា​អូន​ស្នេហា
តែ​អនិច្ចារ ចិត្ត​ក្រែង​រអារ ហា​ស្ដី​មិន​បាន ។

បន្ទរ. ស្នាម​ស្នេហ៍​ឆ្លាក់​ឈ្មោះ បង​ហើយ​និង​ស្រី
ថា​ស្នេហ៍​ភក្ដី លុះ​ថ្ងៃ​អវសាន្ត
អ្វី​​ៗ ពេល​នេះ ប្រែ​ជា​ខកខាន
បង​នៅ​ជិត​ប្រាណ ហាក់​ឆ្ងាយ​អាល័យ ។

៣.​ តើ​ក្នុង​ជាតិ​នេះ មាន​វាសនា​ទេ
បាន​ដឹង​ពី​ចិត្ត​មាស​មេ
នេបនិត្យ​​ថ្នម​ថែ ក្បែរ​បង​ណា​ថ្លៃ
គ្មាន​សង្ឃឹម​សោះ ជួប​គូ​និស្ស័យ
ជាតិ​នេះ​អ្វី​ៗ ចិត្ត​កាយ​ភក្ដី​បូជា​ព្រោះ​បង ។

ភ្លេង – បន្ទរ – ៣

5 ចំលើយ so far »

  1. 1

    khmerlyric said,

    ផ្ញើ​បទ​នេះ​ឲ្យ​ខ្លួន​ឯង​ស្ដាប់​មួយ​»»😛

  2. 2

    naraths said,

    ហាហា!! ចឹង បទ​នេះ​ផង​ដែរ​សូម​ផ្ញើ​ជូន​ជា​ពិសេស​សម្រាប់​ខ្លួន​ខ្ញុំ​ស្ដាប់​កំសាន្ត​ដែរ​ ក្រោយ​សំរាក​ពីការងារ!!

  3. 3

    khmerlyric said,

    ស្ដាប់​បទ​នេះ​ដូច​កំសត់​ដល់​ហើយ ។ រក​សង្ឃឹម​បន្តិច​ក៏​អត់​បាន ។ ស្នេហា​អី​ក៍​វេទនា​ម្ល៉េះ​?
    សូម​ផ្ញើ​ជូន​ប្រិយមិត្ត​ទាំង​អស់​ផង ។ ជួយ​ស្ដាប់​ឲ្យ​កើត​ទុក្ខ​ទាំង​អស់​គ្នា ។
    ស្រណោះ​តែ​ត្រង់​ជួប​មុខ​ហើយ អត់​ហ៊ាន​វាចារ ។ ចង់​ប្រាប់​ថា​ស្នេហា តែ​ស្ដី​អត់​ចេញ​ទៀត ។

  4. 4

    takeoboy said,

    គ្រាន់តែគ្នាជាស្រីប៉ុណ្ណោះកុំអីដូចខ្ញុំកាលពីតូចបេះបិទ។

  5. 5

    khmerlyric said,

    takeoboy ចេះ​ស្រលាញ់​ស្រី​តាំង​ពី​ក្មេង​?


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s