សាមុត, សុទ្ធា – ម្លប់​​ស្នេហ៍​ដើម​ស្រឡៅ

បទៈ ម្លប់​​ស្នេហ៍​ដើម​ស្រឡៅ
ច្រៀង​ដោយៈ រស់ សេរី​សុទ្ធា​, ស៊ិន ស៊ី​សាមុត
និពន្ធ​ដោយៈ គង្គ ប៊ុន​ឈឿន
ក្នុង​ខ្សែ​ភាព​យន្តៈ ជំនោរ​ប៉ៃលិន
ថត​នៅ​ឆ្នាំៈ ១៩៧៣

១. (សុទ្ធា) ក្អែក​ខ្មៅ​បូល​យំ លើ​ភ្នំ​ផ្កាយ​ព្រឹក
សំឡូត​អូន​នឹក​រលឹក​អូរដា
ស្នឹង​ស្ដៅ​ត្រែង​ត្រាក ជី​សាក​ទ្រូង​ខ្លា
បល្ល័ង​ជលសា បុស្បា​ផ្កា​ព្រៃ ។

២. (សាមុត) យើង​នាំ​គ្នា​រត់ កាត់​ភ្នំ​ដំបង
កំពង់​ចម្លង​ក្រង​ម្កុដ​ស្នេហ៍​ថ្មី
ស្រឡៅ​ស្រឡូន​ភ្នំ​កូន​ដំរី
សន្សើម​ជោគ​ដី ដៃ​អូន​ជា​ខ្នើយ ។

បន្ទរ. (សុទ្ធា) ត្រកួន​ព្រលិត​ចិត្ត​ដូច​តែ​គ្នា
ស្មោះ​នឹង​ស្នេហា​ពុំ​ដែល​កន្ដើយ
(សាមុត) បង​នឹង​ពុះពារ លុះ​ត្រា​ដល់​ត្រើយ
អូន​កុំ​ព្រួយ​ឡើយ ណា​ស្រស់​ពាល​ពៅ ។

៣. (សាមុត) ចង្រិត​ស្រែក​ច្រៀង ចម្រៀង​អភ័ព្វ
មន្ត​ស្នេហ៍​ព្រៃគុប ម្លប់​ដើម​ស្រឡៅ
(សុទ្ធា) អូន​លក់​បេះដូង ជូន​ទ្រូង​ប្រុស​ពៅ
ពេល​នេះ​ត​​ទៅ យើង​បាន​សុខ​អើយ ។

ភ្លេង – ៣

 

9 ចំលើយ so far »

  1. 1

    khmerlyric said,

    ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ណាស់​! កំសត់​ដល់​ក ។

  2. 2

    នុត said,

    ចំពោះបន្ទាត់ទី១០ ពាក្យ “ពុំដេល” គូរកែដាក់ “ពុំដែល” វិញ ។

  3. 3

    khmerlyric said,

    ខ្ញុំ​កែ​រួច​ហើយ​បង​នុត ។ អរគុណ​ច្រើន ។

  4. 4

    នុត said,

    Hmm…ខ្ញុំគិតថា គូរតែ បឿន មិនចាំបាច់ហៅខ្ញុំថា “បង” រឺ “លោក” ទេ​ពោលគឺ ហៅត្រឹមតែឈ្មោះ គឺគ្រប់គ្រាន់ហើយ​ព្រោះថា យើងទំនងជាមានអាយុស្របាល ស្របាល គ្នាទេ។​តែបើ បឿន យល់ឃើញយ៉ាងណាផ្សេងនោះ ខ្ញុំក៏គ្មានអ្វីជំទាស់ដែរ។

  5. 5

    khmerlyric said,

    ខ្ញុំ​អាយុ២៣ តើ​ខ្ញុំ​គួរ​ហៅ​ថា​ម៉េច​ទៅ​?

  6. 6

    នុត said,

    ខ្ញុំមិនដឹងថា គួរអោយ បឿន ហៅយ៉ាងណាទេ ព្រោះថា សំរាប់ថ្ងៃនេះ ខ្ញុំក៏មានអាយុប៉ុណ្ណឹងដែរ។

  7. 7

    khmerlyric said,

    អូខេ, ខ្ញុំ​ហៅ​ឈ្មោះ​ទៅ​ចុះ​អ៊‍ីចឹង ។

  8. 9

    vich said,

    សូមសរសេរដាក់នាមអ្នកសម្រួលតន្ត្រីផង។ អ្នកសម្រួលតន្ត្រីជាមនុស្ស សំខាន់ណាស់ក្នុងការថតចម្រៀង។​ បើគ្មានគាត់ទេ អ្នកភ្លេងមិនដឹងជានរណា ចេញមុនចេញក្រោយឡើយ។ បទនេះថតនៅឆ្នាំ ១៩៧៥ មិនមែននៅ១៩៧៣ទេ។ សូមមើលសៀវភៅ កំណាព្យស្នេហ៍មាស របស់លោក គង់ ប៊ុនឈឿន សរសេរនៅឆ្នាំ ២០០០។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s