វ៉ាន់ នីកា – ស្នេហ៍​និរន្តន៍

បទៈ ស្នេហ៍​និរន្តន៍
ច្រៀង​ដោយៈ វ៉ាន់ នីកា
អាល់ប៊ុមៈ ស្នេហ៍​និរន្តន៍

ខ្សែភាពយន្តៈ និស្ស័យ​ស្នេហ៍​ស្លាប់​រស់
ផលិត​កម្មៈ KH វ៉ុល ១៨០

១. ទឹក​ភ្លៀង​ស្រក់​ហូរ​ដក់​ចិត្ត​ស្រី
ដក់​ដាម​ស្នាម​ស្នេហ៍​អាល័យ
គួច​លិច​ហឬទ័យ​កំព្រា
ខំ​យំ​ស្រែក​រក​ពុំងារ
ឲ្យ​បង​លោម​ចិន្ដា ជីវា​ផុត​ទុក្ខ​សៅហ្មង ។

២. ឱ​ចិត្ត​អើយ​អ្នក​ខុស​ពី​មុន
ពេល​នេះ​ប្រែ​ជា​ជ្រាយ​ទន់
បេះដូង​ហេតុ​អ្វី​នឹក​បង
មាត់​ថា​ស្អប់​តែ​ចិត្ត​នៅ​ប៉ង
ចង់​រស់​ក្បែរ​ទ្រូង​បង នួន​ល្អង​កក់​ក្ដៅ​ចិន្ដា ។

បន្ទរ. បេះដូង​អើយ​ធ្លាប់​ក្លាហាន
ឈ្នះ​អស់​ចិត្ត​បំពាន
ពេលនេះ​ម្ដេច​ខុស​តម្រា
លួច​ស្នេហ៍​លួច​គិត​លួច​ប៉ង​ប្រាថ្នា
ស៊ូក្ស័យ​ក្នុង​ដៃ​ជីវា ចិន្ដា​ទោះ​​សូន្យ​នៅ​​ប៉ង ។

៣. សូម​ចិត្ត​ប្រុស​អ្នក​កុំ​ប្រួល​ប្រែ
នៅ​គង់វង្ស​រយ​ឆ្នាំ​ខែ
ជួយ​ថែ​ស្នេហ៍​ឲ្យ​ហ្មត់ហ្មង
សូម​អ្នកតា​ព្រៃ​ជួយ​ចាំ​ផង
រួម​​ជា​គូ​នឹង​បង ស្នេហ៍​ស្នង​ជានិរន្តន៍​អើយ ។

ភ្លេង – បន្ទរ – ៣

 

12 ចំលើយ so far »

  1. 1

    naraths said,

    ១.ហឫទ័យ
    ឲ្យបងលោមចិន្ដា
    ២.ជ្រាយទន់
    ៣.នៅគង់វង្សរយឆ្នាំខែ
    រួមជាគូនឹងបង
    (ពាក្យ៖ ម៉ដ្ឋហ្មង សរសេរបានច្រើនបែបណាស់ សូមពិនិត្យ)

    បទនេះពិរោះណាស់ !សម្លេង វ៉ាន់នីកា ស្រដៀងនឹងសុខស្រីនាង ណាស់ ។ តែ​ខ្ញុំ​ចូល​ចិត្ត​សំលេង​របស់ ភូរីកា ពិរោះយ៉ាងស្រួយស្រែះ​តែម្ដង… មាន​ភូរីកា​ទេ ដាក់​ស្ដាប់​សាក​ល មើល…

  2. 2

    khmerlyric said,

    ខ្ញុំ​កែ​ខ្ទេច​ខ្ទី​អស់​ហើយ ។ អគុណ​បាទ​!
    ភូរីកា​ម៉ោ​ពី​ណា​? ខ្ញុំ​អត់​ដែល​ឮ​ឈ្មោះ​ផង ។

  3. 3

    naraths said,

    O!! ឲ្យកាន់​ការ​ខាង​អភិរក្ស​ចំរៀង​បែរ​អត់​ស្គាល់​អ្នក​ចំរៀង!! ហាហា​…​ប្រាប់​ចុះ​ ភូរីកា​ហ្នឹង​ជា​ពួក​ម៉ាក​ផស់​វ៉ាន់​នីកា​ហ្នឹង​ឯង​ គេ​ច្រៀង​នៅ​ខេអេច​ដែរ​តើ!​ ភូរីកា​ច្រៀង​ពិរោះ​ណាស់… ស្ដាប់ភ្លាម​លង់​ភ្លាម!!

  4. 4

    khmerlyric said,

    ចង់​ស្ដាប់​ដល់​ហើយ លង់​ម៉េច​វិញ​!
    ឥឡូវ​ខ្ញុំ​រវល់​ដល់​ក​ហើយ ការងារ​នុះ ការងារ​! ចយ​អើយ​!! រក​ពេល​ដេក​សឹង​មិន​បាន ។
    ពីយប់​ម៉ិញ បាន​ទៅ​ដេក​ផ្ទះ​ម្ដង ដេក​ដល់​ម៉ោង​ជិត​១០ គេ​តេ​តាម​ឡើង​ចង់​ផ្ទុះ​ទូរស័ព្ទ ។ រក​តែ​ចង់​ខ្ជិល​មួយ​ថ្ងៃ​ក៏​អត់​បាន ។
    ណារដ្ឋ​ឯង​ចេះ​តែ​ថា ឲ្យ​កាន់​ខាង​អភិរក្ស​ចម្រៀង​អី ម៉េច​ណារដ្ឋ​មិន​ជួយ​អភិរក្ស​ផង ។ ធ្វើ​ការ​តែ​ម្នាក់​ឯង វា​ដូច​ហែល​ទឹក​កណ្ដាល​សមុទ្រ​អីចឹង យល់​អត់​!!?
    តែ​មិន​អី​ទេ ការងារ​ជិត​ចប់​អស់​ហើយ មាន​ពេល​ទំនេរ នឹង​ខំ​ស្រាវជ្រាវ​ខ្លះ​ៗ​មក​ដាក់​ហើយ ។ អរគុណ​!!!

  5. 5

    naraths said,

    ចឹងទេហ្អី!!! ប្រាប់ហើយថាបើខ្វះបទអី រកខ្ញុំចុះ … ខ្ញុំគ្មាន​តែ​អាបទណាដែលអត់មានទេ…. បឿនគួរតែបង្កើតទំព័រថែមមួយទៀត និយាយពី​គោលបំណង និងអត្ថប្រយោជន៍ របស់ប្លក់ឬវិបសាយនេះ ព្រោះខ្ញុំ ឃើញខាងលើមានតែ ទំព័រពីអ្នកគ្រប់គ្រង…

    ចាប់ពីចុងខែមិថុនានេះទៅ ខ្ញុំ​នឹង​អាប់ឡូតបទចំរៀងឲ្យបានច្រើន…

  6. 6

    khmerlyric said,

    ហ៊ឺ​!!! វា​ពិបាក​ណាស់​ណារដ្ឋ​អើយ​! អាកុំព្យូទ័រ​នៅ ផ្ទះ​ហ្នឹង វា​ចាស់ រក​រឿង​អត់​ឈប់ ជួនកាល​ទៅ កំពុង​សរសេរ​អត្ថបទ​ចម្រៀង​ ស្រាប់​តែ​វា​ខូច ។ ធ្វើ​វា​រួច​មិន​បាន​ប៉ុន្មាន​ផង ខូច​ទៀត ។ តែ​ចេះ​តែ​ទ្រាំ​ៗ​ទៅ ព្រោះ​អត់​ ហើយ​កុំព្យូទ័រ​ហ្នឹង​មិន​មែន​កុំព្យូទ័រ​ខ្លួន​ឯង​ទេ ខ្ចីមិត្ត​ភ័ក្ត្រ​មក​ប្រើ​ទៀត ។ អារឿង​មួយ​ទៀត ខ្ញុំ​មិន​សូវទិញ បទ​ចម្រៀង​ថ្មី​ៗ​ស្ដាប់​ប៉ុន្មាន​ដែរ ព្រោះ​ផលិត​កម្ម​វា​ច្រើន​ពេក ហើយ​ភាគ​ច្រើន ច្រៀង​ស្ដាប់​សឹង​មិន​កើត ចឹង​បាន​​សុខ​ចិត្ត​អត់​ម៉ង​នឹង ។ ឃើញ​មាន​ដោនឡូត​ ដោន​អី​ដែរ​លើអ៊ីធឺណេត តែ​ខ្ជិល​អង្គុយ​ដោនឡូត ម្យ៉ាង​អត់​មាន​អី​ដាក់​ផង អាស៊ីឌីរ៉ូម​នេះ វា​ចម្លង​ស៊ីឌី​អត់​បាន​ទៀត បាន​ថា​វា​ពិបាក​លើពិបាក ។ អារឿង​ពិបាក​នេះ បើ​រៀបរាប់​វា​មិន​ចេះ​អស់​ទេ អាច​ធ្វើ​វចនានុក្រម​បាន តែ​ខ្ជិល​រៀបរាប់ នាំ​តែ​ទឹកភ្នែក ។ រាល់​ថ្ងៃ​នឹង​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ មាន​ស្រី​ស្អាត​មក​សុំ​ស្នេហ៍ ហាហាហា នឹកឃើញ​ពេល​នោះ សប្បាយ​ចិត្ត​មិន​បាច់​ទេ​! តែ​មិន​ដឹង​ថា​អង្កាល់​ទៀត គេ​ថា​ស្អី​ស្អាត​សុទ្ធ​តែ​របស់​គេ​ចឹង​!? ហី​! អារឿង​ទិសដៅ​របស់​ប្លក់​ខ្ញុំ​ហ្នឹង ខ្ញុំ​មិន​ទាន់​ចង់​ដាក់ ម៉ោពី​ខ្ញុំ​នៅ​អត់ទាន់​ពេញ​ចិត្ត​នឹង​ប្លក់​នេះ​ប៉ុន្មាន​ទេ ខ្ញុំ​ចេះ​តែ​ចង់​បង្កើត​ធ្វើ​មួយ​ដោយ​ខ្លួនឯង តែ​យ៉ាប់​ដល់​ក​ហើយ អត់​មាន​ពេល​សោះ​ម៉ង ។ តែ​មិន​អី​ទេ បើ​ទំនេរ​ខ្ញុំ​នឹង​ដាក់​បន្ថែម គ្រាន់​តែ​បណ្ដោះ​អាសន្ន​សិន​ ។ បើ​មាន​ពេល ខ្ញុំ​នឹង​អាប់​ដេត​វា​ឲ្យ​ទៅ​ជា​វេបសាយ ហើយ​រើស​បុគ្គលិក​បន្ថែម​សម្រាប់​អាប់​ដេត​វា ឲ្យ​សព្វគ្រប់ និង​មាន​បន្ថែម​ស្អី​ៗ​ឲ្យ​បាន​ច្រើន​ផ្នែកទៀត ។ គំរោង​ខ្ញុំ​មិន​តូច​ទេ​ណារដ្ឋ​អ្ហា​! តែ​គ្រាន់​តែ​មិន​ទាន់​ចាត់​ចែង​ពេល​វេលា​ដើម្បី​សម្រេច​គំរោង​នេះ ។ តែ​ណារដ្ឋ​ឯង ដាក់​ចម្រៀង​ឲ្យ​ច្រើន​បន្តិច​ទៅ ស្រួល​ខ្ញុំ​ចូល​ទៅលួច​យក​មក​ដាក់​បស់​ខ្ញុំ​ដែរ ។ ខ្ញុំ​និយាយ​ប៉ុណ្ណឹង​បាន​ហើយ និយាយ​ច្រើន​ពេក​ខ្លាច​គេ​ថា​ ខ្ញុំ​អត់​ស្រួល​ខ្លួន ។ អរគុណ​សម្លាញ់​ដែល​ផ្ដល់​មតិ​!

  7. 7

    naraths said,

    ស្ដាប់​ចុះ​កំសត់​ណាស់ ! ដូច​តែ​គ្នា​ទេ​… មិន​ដែល​មាន​កុងឈូទ័រ ប្រើ​ស្រួល​បួល​នឹង​គេ​ទេ ។ តែ​ខ្ញុំ​មាន​ដំណឹង​ល្អ​សំរាប់​ខ្លួន​ឯង​ហើយ​គឺ​អាទិត្យ​នេះ​នឹង​ទិញ​វា​ប្រើ​ផ្ទាល់​ខ្លួន​ហើយ…

    យីស! គម្រោង​ធំ​ប៉ុណ្ណា? ស្មាន​តា​យក​ឯង​ធ្វើ​បុគ្គលិក! លេង​ចាំ​តែ​លួច​បទ​ចំរៀង​គ្នា ពិត​ជា​គំនិត​ល្អ​យោបល់​អាក្រក់​មែន!! ចង់ឆ្ងល់…

  8. 8

    khmerlyric said,

    ទិញ​ម៉ាក​អី​? ប្រហែល​ជាណារដ្ឋ​មិន​ចិត្ត​អាក្រក់​ទេ ខ្ញុំ​ចង់​ខ្ចី​ប្រើ​តែ​កន្លះ​ឆ្នាំ​ទេ ។ ព្រោះ​អត់​អី​ប្រើ​សោះ​ឥឡូវ ។ បាន​អត់​?? សង្ឃឹម​ថា​បាន​ចុះ​ណា​សម្លាញ់ ។🙂

  9. 9

    naraths said,

    ដ៏​យូរ​ហ្អ៎!
    ៉” DeLL”

  10. 10

    khmerlyric said,

    យី​! ឡូយ​ផង តែ​ចិត្ត​អាក្រក់​! នែ៎​, ឃើញ​ម៉ាក VIO នោះ​ឡូយ​អស់​ទាស់​ហើយ ថ្លៃ​តែ​២៦០០​ដុល្លារ​ទេ ។

  11. 11

    naraths said,

    ទៅ​គិត​អី​អា​ហ្នុង! ទិញ​តែ​អា​ចាប់​ឆាយ​ប្រើ​ ឡូយ​ណាស់​ហើយ​… ខ្វះ​អី អំពេញ!

  12. 12

    khmerlyric said,

    អត់​ចង់​ប្រើ​អាល្អ​ទៀត​​! ខ្ញុំ​គ្រាន់​តែ​ឃើញ ស្រក់​ទឹក​មាត់ ទាស់​តែ​អត់​លុយ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s