ម៉េង កែវ​ពេជ្ជតា – ស្ដាយ​ខ្លួន

បទៈ ស្ដាយ​ខ្លួន
ច្រៀង​ដោយៈ ម៉េង កែវ​ពេជ្ជតា

១. ទីទុយ​ស្រែក​យំ ខ្លែង​ស្រាក់​ស្រែក​ថ្ងូរ
ទឹក​ភ្នែក​ខ្ញុំ​ហូរ ចុក​ណែន​ឱរា
កូន​ម្រឹគ​តូច​មួយ នៅ​ក្បែរ​មាត់​ខ្លា
ត្របាក់​ប្រហារ ឈ្លី​ឥត​ប្រណី ។

២. ស្ដាយ​ក្លឹន​ស្ដាយ​ខ្លួន ព្រាន​មក​ប្រឡាក់
បក្សី​ព្រាត់​ធ្លាក់​បង្គង​ដល់​ដី
ផ្កា​អើយ​ អឺ​​ផ្កា ដាច់​ទង​ឥត​ន័យ
អស់​ឱ​តម្លៃ ស្រី​ដូច​លាមក ។

បន្ទរ. យប់​យន្ត ខ្ញុំ​យំ ថ្ងូរ​ប្រាប់​លោកិយ
គ្រាប់​ពេជ្រ​ចរណៃ ជ្រុះ​ធ្លាក់​​ជ្រាំ​ភក់
ខ្លួន​មនុស្ស​ចិត្ត​ខ្លា ប្រាថ្នា​តែ​ភ្លក់
កន្លង់​គម្រក់ ញក់​ញី​បុប្ផា ។

៣. ទីទុយ​ខ្លែង​ស្រាក់ ជួយ​ធ្វើ​សាក្សី
សូម​ពេល​រាត្រី ជួយ​ចាំ​កត់​ត្រា
រយពាន់​សំណើច បីសាច​តណ្ហា
ហោះ​​​ក្លាយ​មក​ជា ម៉ឺនសែន​ទឹក​ភ្នែក ។

ភ្លេង – បន្ទរ – ៣

 

10 ចំលើយ so far »

  1. 1

    khmerlyric said,

    បទ​នេះ​ជា​ការពេញ​ចិត្ត​របស់ បង​ប្រុស​សុខគី គាត់​សូម​ផ្ញើ​បទ​នេះ​ជូន ខ្ញុំ​បាទ​(​​សូម​អរគុណ​បង​​) ណារដ្ឋ ដួងច័ន្ទ Bro.V mongkol wanna ជាពិសេស his Love Vichara ។

  2. 2

    ppsk said,

    បឿនអើយខុសហើយបទខ្ញុំចង់បានគឺ ស្តាយខ្លិន (សំលឹងមើលមេឃ នឹកកសង្វេកខ្លួន​នឹកប្រុសនឹមនួន ឃ្លាតខ្លួននៅឆ្ងាយ ពេលយប់ស្រមៃ ពេលថ្ងៃសុបិន….)បទរាំក្បាច់ By meng Keopichenda

    Anyway thank you Brother

  3. 3

    khmerlyric said,

    អុញ​!!! បទ​ស្អី​អីចេះ​? ខ្ញុំ​ដូច​អត់​ដែល​ស្ដាប់​!!! ចាំ​ខ្ញុំ​រក​មើល​ទៀត​​មើល៍ ។

  4. 4

    naraths said,

    បទ​ហ្នឹង​ក៏​ស្ដាប់​ដែរ​ឲ្យ​តែ​ផ្ញើ​ឲ្យ ។ អរគុណ​បង​សុខគី និង​បឿន​ដែល​ដាក់​បទ​នេះ​ឲ្យ​ស្ដាប់​។ ស្ដាយ​អី ក៏​បាន​ដែរ​មិន​បាច់​រើស​ទេ​ស្ដាយ​ក្លែប​ស្ដាយ​ខ្លិន​ស្ដាយ​ដូច​តែ​គ្នា​។

  5. 5

    duongchan said,

    ខ្ញុំ​ដូចណារដ្ធដែរ អោយតាផ្ញើរអោយស្ដាប់ទាំងអស់😀
    អរគុណបងប្រុសនិង​បឿនច្រើនៗ🙂

  6. 6

    khmerlyric said,

    ដួងចន្ទ​ទើប​មក​ពី​ណា​ហ្នឹង ខ្ញុំ​នឹក​ចង់​ងាប់​ទៅ​ហើយ​!!!!😀

  7. 7

    duongchan said,

    ខ្ញុំ​ថាសុំច្បាប់ឈប់មួយសប្ដាហ៏ពីរ តែមកពីនឹកបឿនដែរដឹង??? ​បានមកមើលម៉ាភ្លែត
    ចង់ដឹងបឿននិយាយដើមខ្ញុំ​ម៉េចខ្លះ​ ហាហា😀

  8. 8

    khmerlyric said,

    ខ្ញុំ​ថា​មែន​ មែន​! នឹក​ខ្ញុំ​មែន ហាហាហា​! ខ្ញុំ​មាន​តែ​និយាយ​ល្អ​ៗ អត់​និយាយ​អាក្រក់​ពី​ដួងចន្ទ​ទេ ។

  9. 9

    duongchan said,

    ហាហា​និយាយលេង អោយក្មេងវាអ😛

  10. 10

    khmerlyric said,

    ងាប់​បណ្ដោយ​! និយាយ​មែន​ទេ​អី​? ប្រាប់​តាម​ត្រង់​ម៉ោ មិន​អី​ទេ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s