បាន​ឃើញ​ភ័ក្ត្រ​អូន​ពេល​ណា

បទៈ បាន​ឃើញ​ភ័ក្ត្រ​អូន​ពេល​ណា
ច្រៀង​ដោយៈ អត់​ស្គាល់
បទ​ចម្រៀង​ពី​ដើម

១. បាន​ឃើញ​ភ័ក្ត្រ​អូន​ពេល​ណា
រន្ធត់​ឱរា កញ្ជ្រោល​​ស្នេហា​លើ​រូប​ស្រី
អូន​មិន​ដឹង​ខ្លួន​ថា​បង​បេតី
ចង់ថ្នាក់​ថ្នម​បី ជា​គូ​វាសនា ។

២. បង​ញ៉ាំ ​បង​គេង​នឹក​អូន
មិន​ភ្លេច​សោះ​សូន្យ តែ​បង​មិន​ហ៊ាន​ចេញ​វាចា
ខ្លាច​ក្រែង​ចិត្ត​អូន​គ្មាន​ក្ដី​មេត្តា
បង​ណែន​ឱរា​ចំបែង​រាល់​ថ្ងៃ ។

បន្ទរ. ឱ​​សែន​រន្ធត់ ស្ទើ​ទ្រាំ​មិន​បាន
ព្រោះ​តែ​កល្យាណ​ឲ្យ​មាន​និស្ស័យ
បង​មិន​ភ្លេច​ទេ ចំពោះ​រូប​ស្រី
ព្រោះ​ចិត្ត​ចង្រៃ​ចេះ​តែ​បង្ខំ ។

៣. ប្រសិន​ជា​អូន​មេត្តា អូន​នាង​វាចា
ក្រែង​មាន​វាសនា​លើ​រូប​ខ្ញុំ
បង​ឲ្យ​រូប​អូន ខ្ពង់​ខ្ពស់​ឧត្ដម
មិន​ឲ្យ​ស្រី​ម៉ុម ខ្មាស់​គេ​ឡើយ ។

ភ្លេង ច្រៀង​ឡើង​វិញ

23 ចំលើយ so far »

  1. 1

    khmerlyric said,

    តើ​ប្រិយមិត្តស្គាល់អ្នក​ចម្រៀង​ដែល​ច្រៀង​បទ​នេះ​ទេ​? បើ​ស្គាល់​សូម​ជួយ​ប្រាប់​ខ្ញុំ​ផង ។ អរគុណ ុំ

  2. 2

    duongchan said,

    ​ខ្ញុំ​ចង់ប្រាប់ថា​ខ្ញុំ​អត់ស្គាល់ទេ ហើយអត់ដែលស្ដាប់ពីទេពីមុន ហេហេ…

  3. 3

    kunthy said,

    ខ្ញុំក៏អត់ស្គាល់ដែរ គ្រាន់តែបានឃើញភ័ក្រ្តគេពេលណាលង់សេ្នហ៏ភ្លេចបាយភេ្លចទឹក។

  4. 4

    naraths said,

    duongchan & kunthy ជាមនុស្ស​តែ​មួយ​ឬ​មនុស្ស​២​ផ្សេងគ្នា​?

  5. 5

    khmerlyric said,

    មិន​ដឹង​មាន​ពីណា​ដឹង​ទេ​អឺចឹង​?
    ដូច​មិន​សម​ទេ​​ណារដ្ឋ​!! ដួងច័ន្ទ​ និង​គន្ធី ជា​មនុស្ស​តែ​មួយ​យ៉ាង​ម៉េច​កើត​?

  6. 6

    kunthy said,

    ខ្ញុំជាគន្ធីធំ ចំណែកដួងច័ន្ទវិញជាគន្ធីតូច ដឹងហើយនៅណារដ្ធ និង ប្អូនបឿន!!

  7. 7

    khmerlyric said,

    យី​! មាន​គន្ធី​ធំ​ មាន​គន្ធី​តូច​អី​ទៀត ។ យ៉ាង​ម៉េច​ហ្នឹង ខ្ញុំ​អត់​យល់​ទេ ។ ចង់​ឲ្យ​ខ្ញុំ​វង្វេង ឬ​យ៉ាង​ម៉េច​? ជា​មនុស្ស​តែ​មួយ​ដូច​ណារដ្ឋ​ថា ឬ​ជា​មនុស្ស​ពីរ​នាក់​? និយាយ​ឲ្យ​ច្បាស់​មើល៍​!!

  8. 8

    kunthy said,

    Doungchan and I have the same name(KUNTHY) but different Family name.As i am older than doungchan so i called myself Kunthy THOM te mdorng tov na.

  9. 9

    khmerlyric said,

    ហាហាហា ឡូយ​មែន គន្ធី​ធំ​!! ចុះ​ដួងច័ន្ទ ឈ្មោះ​គន្ធី​សោះ ម៉េច​បាន​មក​ដាក់​ដួងច័ន្ទ​អី​ណា​ណោះ​វិញ​?

  10. 10

    naraths said,

    ហាហា! រីករាយ​ណាស់​ដែល​បាន​ស្គាល់​គន្ធី ទាំងធំ​ទាំង​តូច!! តែ​ប៉ុណ្ណេះខ្ញុំ​លែង​ច្រលំ​ហើយ​។ គន្ធី​តូច ហៅថា ដួងចន្ទ ៗ ពិរោះ​ជាង…

  11. 11

    duongchan said,

    ហេហេ បងគន្ធី nice explanation🙂
    ហីបឿនឯងចង់ម៉េចចុះ???​ គេមានឈ្មោះពីរអត់បានដែរអី???

  12. 12

    khmerlyric said,

    គ្មាន​ចង់​ម៉េច​ទេ ។ ឈ្មោះ​ពីរ​ម៉េច​អត់​ប្រាប់​គេ​ឲ្យ​ដឹង​ផង​? ហី​ឲ្យ​ហៅ​ឈ្មោះ​ណា​ទៅ​ចឹង​?
    និយាយ​អីចឹង ប្រលង​យ៉ាង​ម៉េច​ហើយ​? ធ្លាក់​អត់​?

  13. 13

    duongchan said,

    ឈ្លើយមែនសួរទ្បើងសុទ្ធតាពាក្យអពមង្គល​ ឈប់លេងចូលបឿនមួយ។

  14. 14

    khmerlyric said,

    គេ​សួរ​មែន​ទែន​តើ​!! ឈប់​លេង​ចូល​ខ្ញុំ​បាន​ពីណា​លេង​ជាមួយ​ចុះ​??

  15. 15

    duongchan said,

    ហៅថាដួងច័ន្ទៗទៅព្រោះជា nick name និងកុំអោយច្រលំជាមួយបងគន្ធីផង។ វវរគាត់វ៉ៃ​ខ្ញុំ​ស្លាប់​ ឈ្មោះខ្មោចពិរោះៗគរគោកមិនដាក់​ មកដាក់ឈ្មោះដូចគាត់😀

  16. 16

    khmerlyric said,

    តែ​ហៅ​កុំ​ឲ្យ​ច្រលំ​បាន​តើ ដួងចន្ទ​ឯង​ឈ្មោះ​គន្ធី​តូច ហើយ​គាត់​គន្ធីធំ​ទៅ ។ បើ​មិន​អ៊ីចឹង​ទេ ដាក់​ឈ្មោះ​ម៉ែម៉ឺន​ទៅ​ហី​? ឈ្មោះ​ហ្នឹង​អត់​មាន​ពីណា​មាន​ទេ ។

  17. 17

    khmerlyric said,

    អេ​! ចូល​គេ​ម៉ោង​ប៉ុន្មាន​ហ្នឹង​?

  18. 18

    duongchan said,

    តាមទំលាប់​ម៉ោងប្រហែលពីរ…​ចង់អានមេរៀនតិច ​ជិតទ្បើងជ្រុញហើយ។ តែអាទ្បូវជាប់ឈ្លោះជាមួយជនមួយក្ដាប់តូច​😀
    រៀនតហើយ រាត្រីសួស្ដី។​ Talk to you later, after my exam done… best wishes to you and our friends… និយាយតាមត្រង់ទៅនឹកអ្នកទាំងអស់គ្នាណាស់😦

  19. 19

    khmerlyric said,

    នៅ​យូរ​ៗ​ម៉្លេះ​? ហើយ​ឈ្លោះ​ជាមួយ​នរណា​ មួយ​ក្ដាប់​តូច​ហ្នឹង​? ត្រឹម​មួយ​ក្ដាប់​តូច ចាំ​បាច់​ឈ្លោះ​ធ្វើ​អី គ្រាន់​តែ​ផ្លុំ​ក៏​បាន​ដែរ ។
    អរគុណ​ដែល​ជូនពរ អ្នក​ទាំង​អស់​គ្នា​​ក៏​នឹក​ដួងចន្ទ​ដែរ​ ។ សូម​ជូនពរ​ឲ្យ​ប្រលង​ជាប់​​បាន​ពិន្ទុ​ល្អ​ណា តែ​កុំ​ភ្លេច​ខំ​រៀន​ផង​ ។
    ពេល​ក្រោយ​ចាំ​និយា​យ​គ្នា​ទៀត ។
    រាត្រី​សួស្ដី​ ។

  20. 20

    duongchan said,

    មាននរណា​ក្រៅពីអ្នកកំពុងនិយាយជាមួយហ្នឹង??? កុំតាខ្លាចអត់មានអ្នកចាក់ចំរៀងអោយស្ដាប់ទេ កុំអីផ្លុំអោយដួលទីងណាត់ទីងណែងហើយ។
    អរគុណណា​ ស្អែកខំហើយ​​ ;P
    រាត្រី​សួស្ដី​​ សុបិនលីអណា

  21. 21

    khmerlyric said,

    ឈ្លោះ​ជាមួយ​ខ្ញុំ​? ហេហេហេ ហើយ​ស្អប់​អត់​? គន្ធី​ធំ​ថា បើ​ស្អប់​គឺ​ស្រលាញ់​ បើ​ស្រលាញ់​ចុង​ក្រោយ​គឺ​ស្អប់ ។ ម៉េច​ៗ ស្អប់​ក៏​ខ្ញុំ​អត់​ខឹង​ដែរ ។ ហី​ខ្ញុំ​គ្រាន់​តែ​ផ្លុំ​ក៏​​ដួល​ទីងណាត់​ទីងណែង​ដែរ អី​ក៏​ខ្លាំង​ម្ល៉េះ​?
    អូខេ, សុបិន​​ល្អ​ដូច​គ្នា ។

  22. 22

    naraths said,

    ចន្ទ​មិន​ទាន់​ប្រលង​ចប់​ស្រួល​បួល​ផង! ឆ្លៀត​មក​ឈ្លោះ​គ្នា​ទៀត​ នេះ​បាន​ចំ​ជា​អ្នក​ពូកែ​ឈ្លោះ​គ្នា​មែន។ ថ្ងៃ​ក្រោយ​បើ​ចង់​ឈ្លោះ​ហៅ​ខ្ញុំ​មក​ឈ្លោះ​ផង​ណា🙂

  23. 23

    Just Comment said,

    បទនេះច្រៀងដោយអ្នកចំរៀងឈ្មោះ ម៉ីធីរិទ្ធ បើសិនជាខ្ញុំដឹងមិនខុសទេ គាត់ប្រហែលជា នៅរស់នៅឡើយនៅប្រទេសបារាំង


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s