ស៊ិន ស៊ី​សាមុត – ស្រលាញ់​អូន​៣៦៥​ថ្ងៃ

បទៈ ស្រលាញ់​អូន​៣៦៥​ថ្ងៃ
ច្រៀង​ដោយៈ​ ស៊ិន ស៊ី​សាមុត
សំនៀង​មរតក

១.​ ខ្ញុំ​ស្រលាញ់​ៗ តែ​អូន
ចំនួន​បី​រយ​ហុក​សិប​ប្រាំ​ឆ្នាំ
បង​នៅ​តែ​ចាំ​​ច្រើន​ឆ្នាំ​ចាំ​ជួប​តែ​ពៅ​ព្រលឹង
ដូច​រដូវ​រីង​ហួត​ហែង ។

២. មួយ​ឆ្នាំ​មាន​៣៦៥​ថ្ងៃ
បង​គេង​នឹក​ស្រមៃ ដួង​ចិត្ត​ចំបែង
ទឹក​ភ្នែក​ហូរ​អាល័យ រាល់​ពេល​រាត្រី​ម្នាក់​ឯង
វង្វេង​នឹក​រឮក​ស្រី ។

បន្ទរ. ចង់​ជួប​មុខ ចង់​តែ​ជួប​មុខ​ស្រស់​ចរណៃ
ទឹក​ភ្នែក​ស្រែក​យំ ស្រែក​យំ​ក្ដែង​ៗ រាល់​ថ្ងៃ
ចង់​ថ្លាថ្លែង​សម្ដី រៀប​រាប់​រឿង​ស្នេហ៍​ថ្មី
ស្រី​អើយ បង​ចង់​បាន​ប្រាណ​បី​ត្រកង ។

៣. មើល​ភក្ត្រ​អូន​មិន​ចេះ​ធុញ​ទ្រាន់
មើល​មិនឆ្អែត​ឆ្អន់​ទេ​ស្នេហ៍​ស្នង
មើល​យូរៗ​ទៅ​រឹត​តែ​ចង់​ក្រសោប​ឱប​ត្រកង
ឲ្យ​សម​បំណង​ប៉ង​ស្នេហ៍​ស្រី ។

២ – បន្ទរ – ៣

12 ចំលើយ so far »

  1. 1

    khmerlyric said,

    បទ​នេះ​ជា​ការពេញ​ចិត្ត​របស់​បង​សូគី (PPSK) គាត់​ជូន​បទ​​នេះ​ទៅ​អ្នក​ដែល​គាត់​ស្គាល់​ទាំង​អស់ ជា​ពិសេស​ឧត្ដម​ភរិយា​របស់​គាត់ (​បង​ស្រី​វិច្ឆិរា​) ។

  2. 2

    PPSK said,

    អរគុណបឿនច្រើន ហឹមពិបាកដល់ហើយចង់ចូលBlog នឹងទាល់ហាងInternet ខាងក្រៅកន្លែងធ្វើការគេប្លក់អត់អោយចូលបានសោះ wordpress តែមិនអីទេម៉ោលេង ខាងក្រៅមិនពិបាកដូចក្នុង office ខ្លាចមេស្តីឲផងហាហា

    អរគុណម្តងទៀតបឿន
    ppsk

  3. 3

    khmerlyric said,

    បើ​មាន​នៅ​ផ្ទះ​ខ្លួន​ឯង​បាន​ស្រួល ។ ខ្ញុំ​ក៏​មិន​សូវ​មាន​ពេល​ដែរ​ហ្នឹង ។ យប់​ម៉ិញ​នៅ​កន្លែង​ធ្វើ​ការ​ទល់​ភ្លឺ ព្រោះ​កុំព្យូទ័រ​គេ​មាន​បញ្ហា ឥឡូវ​នៅ​មិន​ទាន់​រួច​នៅ​ឡើយ ។ តែ​យប់​ម៉ិញ​ឆ្លៀត​សរសេរ​ចម្រៀង​បាន​ពីរបី​បទ​ដែរ ។

  4. 4

    duongchan said,

    បទនេះក៏ពិរោះណាស់ដែរ។អរគុណបងប្រុសសុគីដែលបានផ្ញើរអោយ​និងបឿនដែលបានចាក់អោយស្ដាប់។អោយតាពូកែមានបទពិរោះៗចឹង​ ខ្ញុំ​សុំអោយចាក់អោយស្ដាប់ញយ។

  5. 5

    khmerlyric said,

    មាន​ទៅ​ឆ្អី​!!! សុំ​ឲ្យ​ញយ​បន្តិច​ទៅ ស្រណុក​គិត​លុយ ម៉ាបទ​​២០០០​​រៀល ហើយ​ស្ដាប់​ម្ដង​២០០​រៀល ។ ឲ្យ​តែ​​ចាយ​លុយ សុំ​ប៉ុន្មាន​បទ​​ក៏​បាន​ដែរ ។

  6. 7

    khmerlyric said,

    កុំ​គិត​អីចឹង​អី ខ្ញុំ​មិន​មែន​មុខ​លុយ​ទេ ។ សាក​គិត​ទៅ​មើល បើ​សុំ​ច្រើន​បទ តើ​ខ្ញុំ​ទៅ​រក​បទ​ពី​ណា​មក​ដាក់​ឲ្យ ខ្ញុំ​ត្រូវ​ទៅ​រក​ទិញ​បទ​នោះ​មក​​ពី​ហាង​លក់​ស៊ីឌី ។ ស៊ីឌី​មួយ​បន្ទះ​ថ្លៃ​រហូត​ដល់​២​ដុល្លារ អីចឹង​ខ្ញុំ​ត្រូវ​ចំណាយ​អស់​២​ដុល្លារ​សម្រាប់​បទ​ដែល​ចាន់​សុំ​រួច​ទៅ​ហើយ ។ ​ខ្ញុំ​យក​រហូត​ដល់​២០០០​រៀល ដោយ​សារ​កាត់​ថ្លៃ​សាំង​ម៉ូតូ​ និង​រឿង​ផ្សេង​ៗ​ទៀត​ទាក់់​​ទង​នឹង​ការ​ធ្វើ​ដំណើរ​​ចំនួន​២៥​% កាត់​ថ្លៃ​កម្លាំង​ពល​កម្ម​(សរសេរ​ អាប់​ឡូត​…)​​៣០​% និង​​២០០​រៀល​សម្រាប់​ការ​ចាក់​បទ​ចម្រៀង​​ម្ដង គឺ​យក​ថ្លៃ​ធានា​រ៉ាប់​រង ។ ម៉េច​យល់​ឬ​នៅ? មិន​មែន​ខ្ញុំ​មុខ​លុយ​ទេ តែ​លុយ​វា​រត់​មក​រក​ខ្ញុំ​ទេតើ ។ (​និយាយ​លេង​ទេ​ តាម​ពិត​ទៅ ខ្ញុំ​ត្រូវ​គិត​ថ្លៃ​ជាង​នេះ​បាន​ត្រូវ​) ។

  7. 8

    duongchan said,

    ចុះបើបឿនឯងគិតល្អិតល្អន់យ៉ាងហ្នឹង ម៉េចមិនគិតថ្លៃពេលជិះទៅទិញស៊ីឌី តាមផ្លូវជួបស្រីស្អាត ប៉ាវតែគុជគេផង??? lolz

  8. 9

    naraths said,

    ឥឡូវ​គិត​ឲ្យ​ធូរ​ថ្លៃ ! បឿន​ឯង​ទិញ ស៊ីឌី ច្រកថង់​ទៅ មួយ​បន្ទះ​តែ​ ១៥០០៛ ប៉ុណ្ណោះ ។

  9. 10

    khmerlyric said,

    ប៉ាវ​តែ​គុជ​ស្រី​ស្អាត ខ្ញុំ​ជា​អ្នក​ចេញ​លុយ​ពី​ហៅប៉ៅ​របស់​ខ្ញុំ ខ្ញុំ​អត់​គិត​បញ្ជូល​ទេ ។

    ណារដ្ឋ​ឲ្យ​ខ្ញុំ​ទិញ ស៊ីឌី​ច្រក​ថង់ ប្រាកដ​ជា​មិន​បាន​ទេ ប្រិយ​មិត្ត​របស់​ខ្ញុំ​នឹង​ស្រែក​រអូ​គ្រប់​គ្នា​មិន​ខាន ។

  10. 11

    sokysopheap said,

    យីអើមានតែហើយចាំបាច់គុជទៀត! តែគុជនឹងម៉េចទៅ? កន្លែងនឹង៣០ចលបានអត់?​លឺថាបានតែស្ទាវទើបចូលបាន?😀

  11. 12

    khmerlyric said,

    ខ្ញុំ​ក៏​អត់​ដឹង​ដែរ ព្រោះ​​អត់​មាន​អ្នក​ទៅ​ជា​មួយ ។ ឮ​តែ​គេ​ថា​ដូច​បង​ដែរ​ហ្នឹង តែ​​បង​សាក​ចូល​ម្ដង​មើល៍​យ៉ាង​ម៉េច​ដែរ ។ ថ្ងៃ​ណា​ទំនេរ ចាំ​ទៅ​ពីរ​នាក់​ខ្ញុំ​បង​!!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s