ស៊ិន ស៊ី​សាមុត – ដឹង​ដែរ

បទៈ ដឹង​ដែរ
ច្រៀង​ដោយៈ​ ស៊ិន ស៊ី​សាមុត
សំនៀង​មរតក

១.​ ដឹង​ដែរ​ថា​មិន​ត្រូវ​ស្រលាញ់​អូន​ទេ
ហេតុ​អ្វី​បាន​ជា​ចិត្ត​ជាប់​មាន​និស្ស័យ
បង​ខំ​កាត់​ចិត្ត បំភ្លេច​ទាំង​ក្ដី​អាល័យ
ប៉ុន្តែ​ចិត្ត​នៅ​ស្រមៃ​ឃើញ​អូន ។

២. ដឹង​ដែរ​ថា​បង​មិន​ត្រូវ​នឹក​អូន​ឡើយ
ហេតុ​អ្វី​បាន​ជា​ដួង​ចិត្ត​ក្រៀម​ស្រពោន
ចេះ​តែ​រឭក នឹក​​អូន​គ្មាន​ពេល​រសាយ
ខ្វល់​ខ្វាយ មិន​ចង់​ឃ្លាត​កាយ​ឡើយ​ណា ។

បន្ទរ. នឹក​សម្ដី​ផ្អែម​ពិរោះ ឈ្មោះ​ថា​ឱសថ​ស្នេហា
ចាក់​ដោត​ឱរា ផ្សា​ក្ដៅ​ក្រហាយ
ឱ្យ​ស្រណោះ​មិន​អស់​ស្ដាយ ព្រោះ​កាយ​ធ្លាប់​ត្រកង
ពៅ​​អើយ​ពៅ​បង គួរ​អាសូរ​ចិត្ត ។

៣. រឿង​រ៉ាវ​​អាក្រក់​ និង​ល្អ​កន្លង​ទៅ
នៅ​តែ​ឲ្យ​នឹក​យប់​ព្រឹក​ជាប់​ជា​និច្ច
រាល់​ពេល​សុបិន រួម​ប្រាណ​មិន​ខាន​ស្នេហ៍​ស្និទ្ធិ
ជាតិ​នេះ​បើ​​គិត​​គឺ​​មាន​តែ​អូន ។

ភ្លេង – ៣

 

21 ចំលើយ so far »

  1. 1

    khmerlyric said,

    បទ​នេះ​ជា​ការ​ពេញ​ចិត្ត​របស់ កញ្ញា​ដួង​ចន្ទ ។

    សូម​ជួយ​កែ​អក្ខរាវិរុទ្ធ​ផង ព្រោះ​ខ្ញុំ​ស្ដាប់​មិន​សូវ​​ច្បាស់​ទ ណា​មួយ​គ្មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​កែ​តម្រូវ​វា គ្រាន់​តែ​សរសេរ​ឲ្យ​រួច ហើយ​ដាក់​ប្រកាស​តែ​ម្ដង ។ សូម​អរគុណ​!

  2. 2

    naraths said,

    ២. ចេះតែរឭក នឹកអូន
    បន្ទរ. ពៅ​អើយ​ពៅ​បង​
    ៣. សុបិន្ត
    វគ្គ៣(ឃ្លាទីមួយ ស្ដាប់អត់ច្បាស់សោះ!!!)

  3. 3

    duongchan said,

    បន្ទរ. …..
    ​​ ចាក់​ដោត​ឱរា “ផ្សារក្ដៅក្រហាយ”
    ​​
    ៣. រឿង​រ៉ាវ”​អាក្រក់និងល្អ”កន្លង​ទៅ
    ឱ្យ​ស្រណោះ​មិន​អស់​ស្ដាយ “ព្រោះ​”???”រូប”???កាយ​ធ្លាប់​ត្រកង

    អរគុណបឿនណាស់។។។ពិរោះដល់ហើយ។។។

  4. 4

    khmerlyric said,

    មិន​បាច់​គុណ​ស្រ័យ​អី​ទេ​ដួង​ចន្ទ ។

    អរគុណ​ណារដ្ឋ,​ ខ្ញុំ​បាន​កែ​រួច​ហើយ តែ​ពាក្យ​សុបិន មិន​មាន​ជើង​ត​ទេ បើ​ពាក្យ​យល់​សប្ដិ​ បាន​មាន និង​អរគុណ​ដួងចន្ទ​ដែល​បាន​ជួយ​កែ​ផង​ដែរ ។ បទ​នេះ​ខ្ញុំ​ក៏​ចូល​ចិត្ត​ដែរ ច្រៀង​ថ្នម ពិត​ជា​ពិរោះ​ណាស់ ។

  5. 5

    duongchan said,

    ចឹង​ខ្ញុំ​ដកពាក្យអរគុណ​ខ្ញុំ​មកវិញចឹង:D
    បទហ្នឹង​ ខ្ញុំ​ស្ដាប់អត់ចេះធុញទេ។កាន់តែស្ដាប់កាន់តែពិរោះ។

  6. 6

    khmerlyric said,

    គ្រាន់​តែ​និយាយ​គួរសម​នឹង ម៉េច​បាន​ដក​ពាក្យ​វិញ​ហើយ​?? ។ ដាក់​ចូល​វិញ​ម៉ោ​!!!

  7. 7

    naraths said,

    ខ្ញុំ​ស្ដាប់​ពីរ​ង៉ៃ​ហើយ ដូច​អត់​ចូល​តួ​ផង មាន​អារម្មណ៍​ធម្មតា…
    ស្អីគេ? គ្រាន់​តែ​ពាក្យ​«អរគុណ» មួយ​ហ្នឹង​ដក​ចេញ​ដក​ចូល!! ចង់​ម៉ាន ប្រាប់​មក​ខ្ញុំ​ឲ្យ…

  8. 8

    duongchan said,

    ហាហា អូខេ ចឹងណារដ្ធឯងនិយាយទៅអោយបឿនជំនួសខ្ញុំ​ផង។ នៅទារង៉ូចៗ យ៉ាប់ហ្មងបឿនមួយហ្នឹង។

  9. 9

    naraths said,

    ហកណេះ! «អរគុណ» រួចគ្នា!!🙂
    ខ្ញុំ​ជួយ​ចេញ​ឲ្យ​ចន្ទ​ហើយ តែ​ត្រូវ​ប៉ាវ​ខ្ញុំ​ផឹក​កាហ្វេទឹកកក​មួយ​កែវ​អូខេ?

  10. 10

    ppsk said,

    ខ្ញុំដូចជាធ្លាប់លឺបទដួងច័ន្ទអើយនៅឆ្ងាយសន្លឹម ស្រស់ញញឹមដូចវង់ភ័ក្រស្រី…
    គួរតែបឿននឹងណារដ្ឋដាក់ឲដួងច័ន្ទទើបសមជាសុភាពបុរស ។​និយាយអីចឹងបើបឿនមានពេលទំនេរសូមសំណូមពរ​បទ ស្តាយខ្លិន ច្រៀងដោយ ម៉េងកែវពេជ្រចិន្តា ផ្ញើជូនម្ចាស់ប្លកប្អូនបឿន ណារដ្ឋ ដួងច័ន្ទ Bro.V mongkol wanna ជាពិសេស my Love Vichara

  11. 11

    khmerlyric said,

    បទ​ហ្នឹង​គឺ​បទ “ផាត់​ជាយ​បណ្ដូល​ចិត្ត” ។ បទ​នេះ​​​ខាង​ស្រី​​រៀប​ការចោល​ ។
    ណារដ្ឋ​និយាយ​ជំនួស​ ខ្ញុំ​អត់​យក​ទេ ។ ចេះ​ទៅ​និយាយ​អរគុណ​ជំនួស​គ្នា​ទៅ​កើត​!!!
    បទ​នោះ​គឺ​បទ​ស្ដាយ​ខ្លួន ។ ខ្ញុំ​នឹង​សរសេរ​ដាក់​ឲ្យ តែ​ឥឡូវ​រវល់​រក​ពេល​សរសេរ​អត់​បាន ។

  12. 12

    naraths said,

    បើ​មិន​យក​ ចឹង​ខ្ញុំ​សុំ​ដក​មក​វិញ​ហើយ​ចឹង ។

  13. 13

    នុត said,

    ជួយកែប្រយោគនៅបន្ទាត់ក្រោមគេបំផុតនេះ “ជាតិនេះបើសិនជាមានតែអូន”​ទៅជា “ជាតិនេះបើគិតគឺមានតែអូន” ផង​ព្រោះថាវាត្រឹមត្រូវជាង បើតាមខ្ញុំស្ដាប់លឺ។

  14. 15

    naraths said,

    ឆ្ងល់​ដល់​ហើយ នុត ហ្នឹង​អ្នក​ណា​គេ អត់​ដែល​ឃើញ​សោះ​ឃើញ​តែ​មក​ជួយ​កែ… អត់​មាន​វែបសាយ​អី​ហ្នឹង​គេ​ទេ​ហ្អី?

  15. 16

    នុត said,

    Hmm…ខ្ញុំជាមនុស្សប្រុសដូច naraths ដែរតើ។​ខ្ញុំអត់មាន វែបសាយ ឯណានឹងគេ ដើម្បីបង្ហាញពីខ្លួនខ្ញុំទេ។​ដូច្នេះ បានជា ខ្ញុំទំនងជាមនុស្សអនាមិក សំរាប់អ្នកទាំងអស់គ្នាហើយ។
    ខ្ញុំអត់ចេះបង្កើត វែបសាយ ដូចអ្នកទាំងអស់គ្នាទេ គឺខ្ញុំចេះតែចូលមកមើល រឺ ប្រើ ស្រាប់ៗយ៉ាងនេះឯង។
    ខ្ញុំចង់បាន ភាពច្បាស់លាស់ ត្រឹមត្រូវ សំរាប់អក្សរខ្មែរ។​ខ្ញុំចូលចិត្តបទចម្រៀងចាស់ៗ របស់ ស៊ិន ស៊ីសាមុត។​វែបសាយ khmerlyric.wordpress.com ដែលនិយាយពី អត្ថបទចម្រៀងខ្មែរ នេះ ត្រូវការជាសំខាន់នូវ អក្ខរាវិរុទ្ធត្រឹមត្រូវ ដើម្បីទុកជាឯកសារ សំរាប់អ្នកដែលត្រូវការ​ហើយម៉្យាងវិញទៀត គឺដើម្បីអោយការច្រៀង (រឺ សូត្រតាម) មានភាពរលូន។​ដោយសារចំនុចទាំងអស់នេះហើយ ទើបបានជាខ្ញុំចេះតែចូលមកមើល វែបសាយ នេះ ហើយកែៗទៅ​គឺអត់មានអីលើសពីនេះទៀតទេ (តែបើមាន ខ្ញុំនឹងប្រាប់នៅពេលក្រោយទៀត)។ តែបើ naraths ធុញទ្រាន់ រឺ យ៉ាងណានោះ ជួយប្រាប់អោយដឹងផង។

  16. 17

    khmerlyric said,

    អរគុណ​ដល់​នុត​ដែល​បាន​បកស្រាយ​ប្រាប់​ណារដ្ឋ ក៏​ដូច​ជា​ខ្ញុំ ។ ចំពោះ​អក្ខរាវិរុទ្ធ ខ្ញុំ​ក៏​ខំ​កែ​ដែរ ប៉ុន្តែ​ពេល​ខ្លះ​មិន​ដឹង​ថា​ខ្លួន​ឯង​សរសេរ​ខុស ហើយ​ពេល​ខ្លះ​អត់​មាន​ពេល​ត្រួត​ពិនិត្យ​ឡើង​វិញ ។ ខ្ញុំ​សូម​អរគុណ​ រាល់​ការ​កែ​តម្រូវ​របស់​នុត ។
    ប្រសិន​បើ​​នុង​​មិន​ទាន់​ចេះ​បង្កើត​វេបសាយ នុត​​ក៏​អាច​បង្កើត​ប្លក់​​ដូច​ខ្ញុំ​បាន​ដែរ វា​មិន​ទាមទារ​ចំណេះដឹង​ខាង​រចនា​ និង​កូដ​នោះ​ទេ ។ ដូច​ប្លក់​ខ្ញុំ​នេះ គឺ​បង្កើត​មក​ដោយ​ប្រើ​របស់​ដែល​គេ​មាន​ស្រាប់​ទាំង​អស់ ។
    វា​ពិត​ជា​ប្រសើរ​ បើ​នុត​មាន​ចំណាប់​អារម្មណ៍​ និង​ចាប់​ផ្ដើម​បង្កើត​វា នោះ​ភាសា​ខ្មែរ​នឹង​កាន់​តែ​រីកចំរើន​នៅ​លើ​អ៊ីធឺណេត​មិន​ខាន​ឡើយ ។

  17. 18

    naraths said,

    hmm… មិន​ដល់​ថ្នាក់​ហ្នឹង​ទេ​ នុត អឺយ! ខ្ញុំ​ឯណា​ទៅ​ធុញ​ទ្រាន់​ចំពោះ​ប្រិយ​មិត្ត​របស់​វិប​សាយ​នោះ គឺ​មាន​ត្រេក​អរ​ទៅ​វិញ​ទេ​នៅ​ពេល​ដែល​មាន​អ្នក​ស្គាល់​នឹង​ចេះ​ប្រើ​ប្រាស់​វិស័យ​នេះ ។ នុត ពិត​ជា​គិត​ល្អ​ចំពោះ​ភាសាខ្មែរ​ណាស់ នុត​ចូល​ចិត្ត​ស្ដាប់​ចំរៀង​ហើយ​អាច​ជួយ​កែ​អក្ខរាវិរុទ្ធ​ទៀត​ពិត​ជា​វិសេស​ណាស់ ។

    ខ្ញុំ​សូម​អរគុណ​ដែល​ នុត​ឆ្លើយ​តម​នឹង​ខ្ញុំ​ ទើប​ខ្ញុំ​ដឹង​ថា​ នុត​ជានរណា នុត មិន​ទាន់​ចង់​បង្ហាញ​ខ្លួន​ក៏​មិន​អី​ដែរ សំខាន់​យើង​ចេះ​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ មក​ទៅ បាន​ហើយ ។ សង្ឃឹម​ថា​ នុត នៅ តែ​គាំ​ទ្រ​ចំរៀង​ខ្មែរ ហើយ​កំសាន្ត​រីករាយ​ពេល​សំរាក​ពី​ការងារ…

  18. 20

    khmerlyric said,

    មែន​ហើយ បទ​ហ្នឹង​ស្ដាប់​ទៅ​អន្លង់​អន្លោច​ណាស់ ។ កាន់​តែ​ស្ដាប់ កាន់​តែ​ស្រណោះ​ខ្លួន ។

  19. 21

    Chris said,

    Nice song from a great singer……


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s