បទៈ ដឹងដែរ
ច្រៀងដោយៈ ស៊ិន ស៊ីសាមុត
សំនៀងមរតក
១. ដឹងដែរថាមិនត្រូវស្រលាញ់អូនទេ
ហេតុអ្វីបានជាចិត្តជាប់មាននិស្ស័យ
បងខំកាត់ចិត្ត បំភ្លេចទាំងក្ដីអាល័យ
ប៉ុន្តែចិត្តនៅស្រមៃឃើញអូន ។
២. ដឹងដែរថាបងមិនត្រូវនឹកអូនឡើយ
ហេតុអ្វីបានជាដួងចិត្តក្រៀមស្រពោន
ចេះតែរឭក នឹកអូនគ្មានពេលរសាយ
ខ្វល់ខ្វាយ មិនចង់ឃ្លាតកាយឡើយណា ។
បន្ទរ. នឹកសម្ដីផ្អែមពិរោះ ឈ្មោះថាឱសថស្នេហា
ចាក់ដោតឱរា ផ្សាក្ដៅក្រហាយ
ឱ្យស្រណោះមិនអស់ស្ដាយ ព្រោះកាយធ្លាប់ត្រកង
ពៅអើយពៅបង គួរអាសូរចិត្ត ។
៣. រឿងរ៉ាវអាក្រក់ និងល្អកន្លងទៅ
នៅតែឲ្យនឹកយប់ព្រឹកជាប់ជានិច្ច
រាល់ពេលសុបិន រួមប្រាណមិនខានស្នេហ៍ស្និទ្ធិ
ជាតិនេះបើគិតគឺមានតែអូន ។
ភ្លេង – ៣
khmerlyric said,
ខែឧសភា 25, 2007 @ 8:49 ព្រឹក
បទនេះជាការពេញចិត្តរបស់ កញ្ញាដួងចន្ទ ។
សូមជួយកែអក្ខរាវិរុទ្ធផង ព្រោះខ្ញុំស្ដាប់មិនសូវច្បាស់ទ ណាមួយគ្មានពេលគ្រប់គ្រាន់សម្រាប់កែតម្រូវវា គ្រាន់តែសរសេរឲ្យរួច ហើយដាក់ប្រកាសតែម្ដង ។ សូមអរគុណ!
naraths said,
ខែឧសភា 25, 2007 @ 10:51 ព្រឹក
២. ចេះតែរឭក នឹកអូន
បន្ទរ. ពៅអើយពៅបង
៣. សុបិន្ត
វគ្គ៣(ឃ្លាទីមួយ ស្ដាប់អត់ច្បាស់សោះ!!!)
duongchan said,
ខែឧសភា 25, 2007 @ 7:12 ល្ងាច
បន្ទរ. …..
ចាក់ដោតឱរា “ផ្សារក្ដៅក្រហាយ”
៣. រឿងរ៉ាវ”អាក្រក់និងល្អ”កន្លងទៅ
ឱ្យស្រណោះមិនអស់ស្ដាយ “ព្រោះ”???”រូប”???កាយធ្លាប់ត្រកង
អរគុណបឿនណាស់។។។ពិរោះដល់ហើយ។។។
khmerlyric said,
ខែឧសភា 25, 2007 @ 8:48 ល្ងាច
មិនបាច់គុណស្រ័យអីទេដួងចន្ទ ។
អរគុណណារដ្ឋ, ខ្ញុំបានកែរួចហើយ តែពាក្យសុបិន មិនមានជើងតទេ បើពាក្យយល់សប្ដិ បានមាន និងអរគុណដួងចន្ទដែលបានជួយកែផងដែរ ។ បទនេះខ្ញុំក៏ចូលចិត្តដែរ ច្រៀងថ្នម ពិតជាពិរោះណាស់ ។
duongchan said,
ខែឧសភា 25, 2007 @ 10:46 ល្ងាច
ចឹងខ្ញុំដកពាក្យអរគុណខ្ញុំមកវិញចឹង:D
បទហ្នឹង ខ្ញុំស្ដាប់អត់ចេះធុញទេ។កាន់តែស្ដាប់កាន់តែពិរោះ។
khmerlyric said,
ខែឧសភា 25, 2007 @ 10:49 ល្ងាច
គ្រាន់តែនិយាយគួរសមនឹង ម៉េចបានដកពាក្យវិញហើយ?? ។ ដាក់ចូលវិញម៉ោ!!!
naraths said,
ខែឧសភា 26, 2007 @ 10:14 ព្រឹក
ខ្ញុំស្ដាប់ពីរង៉ៃហើយ ដូចអត់ចូលតួផង មានអារម្មណ៍ធម្មតា…
ស្អីគេ? គ្រាន់តែពាក្យ«អរគុណ» មួយហ្នឹងដកចេញដកចូល!! ចង់ម៉ាន ប្រាប់មកខ្ញុំឲ្យ…
duongchan said,
ខែឧសភា 26, 2007 @ 11:20 ព្រឹក
ហាហា អូខេ ចឹងណារដ្ធឯងនិយាយទៅអោយបឿនជំនួសខ្ញុំផង។ នៅទារង៉ូចៗ យ៉ាប់ហ្មងបឿនមួយហ្នឹង។
naraths said,
ខែឧសភា 26, 2007 @ 12:14 ល្ងាច
ហកណេះ! «អរគុណ» រួចគ្នា!! 🙂
ខ្ញុំជួយចេញឲ្យចន្ទហើយ តែត្រូវប៉ាវខ្ញុំផឹកកាហ្វេទឹកកកមួយកែវអូខេ?
ppsk said,
ខែឧសភា 26, 2007 @ 12:48 ល្ងាច
ខ្ញុំដូចជាធ្លាប់លឺបទដួងច័ន្ទអើយនៅឆ្ងាយសន្លឹម ស្រស់ញញឹមដូចវង់ភ័ក្រស្រី…
គួរតែបឿននឹងណារដ្ឋដាក់ឲដួងច័ន្ទទើបសមជាសុភាពបុរស ។និយាយអីចឹងបើបឿនមានពេលទំនេរសូមសំណូមពរបទ ស្តាយខ្លិន ច្រៀងដោយ ម៉េងកែវពេជ្រចិន្តា ផ្ញើជូនម្ចាស់ប្លកប្អូនបឿន ណារដ្ឋ ដួងច័ន្ទ Bro.V mongkol wanna ជាពិសេស my Love Vichara
khmerlyric said,
ខែឧសភា 27, 2007 @ 2:55 ល្ងាច
បទហ្នឹងគឺបទ “ផាត់ជាយបណ្ដូលចិត្ត” ។ បទនេះខាងស្រីរៀបការចោល ។
ណារដ្ឋនិយាយជំនួស ខ្ញុំអត់យកទេ ។ ចេះទៅនិយាយអរគុណជំនួសគ្នាទៅកើត!!!
បទនោះគឺបទស្ដាយខ្លួន ។ ខ្ញុំនឹងសរសេរដាក់ឲ្យ តែឥឡូវរវល់រកពេលសរសេរអត់បាន ។
naraths said,
ខែឧសភា 28, 2007 @ 8:47 ល្ងាច
បើមិនយក ចឹងខ្ញុំសុំដកមកវិញហើយចឹង ។
នុត said,
ខែមិថុនា 21, 2007 @ 4:36 ព្រឹក
ជួយកែប្រយោគនៅបន្ទាត់ក្រោមគេបំផុតនេះ “ជាតិនេះបើសិនជាមានតែអូន”ទៅជា “ជាតិនេះបើគិតគឺមានតែអូន” ផងព្រោះថាវាត្រឹមត្រូវជាង បើតាមខ្ញុំស្ដាប់លឺ។
khmerlyric said,
ខែមិថុនា 21, 2007 @ 7:23 ព្រឹក
អរគុណ នុត!
naraths said,
ខែមិថុនា 21, 2007 @ 8:19 ល្ងាច
ឆ្ងល់ដល់ហើយ នុត ហ្នឹងអ្នកណាគេ អត់ដែលឃើញសោះឃើញតែមកជួយកែ… អត់មានវែបសាយអីហ្នឹងគេទេហ្អី?
នុត said,
ខែមិថុនា 22, 2007 @ 3:20 ព្រឹក
Hmm…ខ្ញុំជាមនុស្សប្រុសដូច naraths ដែរតើ។ខ្ញុំអត់មាន វែបសាយ ឯណានឹងគេ ដើម្បីបង្ហាញពីខ្លួនខ្ញុំទេ។ដូច្នេះ បានជា ខ្ញុំទំនងជាមនុស្សអនាមិក សំរាប់អ្នកទាំងអស់គ្នាហើយ។
ខ្ញុំអត់ចេះបង្កើត វែបសាយ ដូចអ្នកទាំងអស់គ្នាទេ គឺខ្ញុំចេះតែចូលមកមើល រឺ ប្រើ ស្រាប់ៗយ៉ាងនេះឯង។
ខ្ញុំចង់បាន ភាពច្បាស់លាស់ ត្រឹមត្រូវ សំរាប់អក្សរខ្មែរ។ខ្ញុំចូលចិត្តបទចម្រៀងចាស់ៗ របស់ ស៊ិន ស៊ីសាមុត។វែបសាយ khmerlyric.wordpress.com ដែលនិយាយពី អត្ថបទចម្រៀងខ្មែរ នេះ ត្រូវការជាសំខាន់នូវ អក្ខរាវិរុទ្ធត្រឹមត្រូវ ដើម្បីទុកជាឯកសារ សំរាប់អ្នកដែលត្រូវការហើយម៉្យាងវិញទៀត គឺដើម្បីអោយការច្រៀង (រឺ សូត្រតាម) មានភាពរលូន។ដោយសារចំនុចទាំងអស់នេះហើយ ទើបបានជាខ្ញុំចេះតែចូលមកមើល វែបសាយ នេះ ហើយកែៗទៅគឺអត់មានអីលើសពីនេះទៀតទេ (តែបើមាន ខ្ញុំនឹងប្រាប់នៅពេលក្រោយទៀត)។ តែបើ naraths ធុញទ្រាន់ រឺ យ៉ាងណានោះ ជួយប្រាប់អោយដឹងផង។
khmerlyric said,
ខែមិថុនា 22, 2007 @ 4:53 ល្ងាច
អរគុណដល់នុតដែលបានបកស្រាយប្រាប់ណារដ្ឋ ក៏ដូចជាខ្ញុំ ។ ចំពោះអក្ខរាវិរុទ្ធ ខ្ញុំក៏ខំកែដែរ ប៉ុន្តែពេលខ្លះមិនដឹងថាខ្លួនឯងសរសេរខុស ហើយពេលខ្លះអត់មានពេលត្រួតពិនិត្យឡើងវិញ ។ ខ្ញុំសូមអរគុណ រាល់ការកែតម្រូវរបស់នុត ។
ប្រសិនបើនុងមិនទាន់ចេះបង្កើតវេបសាយ នុតក៏អាចបង្កើតប្លក់ដូចខ្ញុំបានដែរ វាមិនទាមទារចំណេះដឹងខាងរចនា និងកូដនោះទេ ។ ដូចប្លក់ខ្ញុំនេះ គឺបង្កើតមកដោយប្រើរបស់ដែលគេមានស្រាប់ទាំងអស់ ។
វាពិតជាប្រសើរ បើនុតមានចំណាប់អារម្មណ៍ និងចាប់ផ្ដើមបង្កើតវា នោះភាសាខ្មែរនឹងកាន់តែរីកចំរើននៅលើអ៊ីធឺណេតមិនខានឡើយ ។
naraths said,
ខែមិថុនា 23, 2007 @ 10:30 ព្រឹក
hmm… មិនដល់ថ្នាក់ហ្នឹងទេ នុត អឺយ! ខ្ញុំឯណាទៅធុញទ្រាន់ចំពោះប្រិយមិត្តរបស់វិបសាយនោះ គឺមានត្រេកអរទៅវិញទេនៅពេលដែលមានអ្នកស្គាល់នឹងចេះប្រើប្រាស់វិស័យនេះ ។ នុត ពិតជាគិតល្អចំពោះភាសាខ្មែរណាស់ នុតចូលចិត្តស្ដាប់ចំរៀងហើយអាចជួយកែអក្ខរាវិរុទ្ធទៀតពិតជាវិសេសណាស់ ។
ខ្ញុំសូមអរគុណដែល នុតឆ្លើយតមនឹងខ្ញុំ ទើបខ្ញុំដឹងថា នុតជានរណា នុត មិនទាន់ចង់បង្ហាញខ្លួនក៏មិនអីដែរ សំខាន់យើងចេះរាប់អានគ្នាទៅវិញទៅ មកទៅ បានហើយ ។ សង្ឃឹមថា នុត នៅ តែគាំទ្រចំរៀងខ្មែរ ហើយកំសាន្តរីករាយពេលសំរាកពីការងារ…
Seima said,
ខែមិថុនា 23, 2007 @ 2:33 ល្ងាច
It’s great song..i love it.
khmerlyric said,
ខែមិថុនា 23, 2007 @ 2:45 ល្ងាច
មែនហើយ បទហ្នឹងស្ដាប់ទៅអន្លង់អន្លោចណាស់ ។ កាន់តែស្ដាប់ កាន់តែស្រណោះខ្លួន ។
Chris said,
ខែសីហា 11, 2007 @ 10:52 ព្រឹក
Nice song from a great singer……