ណុប បាយ៉ា​រិទ្ធ – បេះដូង​គ្មាន​ឈាម

បទៈ បេះដូង​គ្មាន​ឈាម
ច្រៀង​ដោយៈ ណុប បាយ៉ា​រិទ្ធ
ផលិតកម្មៈ រស្មី​ហង្ស​មាស

១. ចង់​បន្ទោស​មេឃ​ដី មិន​ប្រណី​រូប​ខ្ញុំ
ឲ្យ​ត្រូវ​ព្រាត់​ឆ្ងាយ​ពី​រូប​ម៉ុម
ទឹក​ភ្នេក​ខ្ញុំ​ហូរ​ចុះ ស្រណោះ​ខ្លួន​ក្រៃ ។

២. គ្មាន​អ្វី​អាច​ហាម​ឃាត់​ស្រី​បាន
ព្រោះ​កល្យាណ​អូន​គ្មាន​ក្ដី​អាល័យ
បេះដូង​បង​ភក្ដី គ្មាន​ន័យ​សម្រាប់​អូន ។

ភ្ជាប់. ជឿ​ថា​គេ​ស្មោះ​ជាង​បង​ឬ
ប្រឹង​បញ្ឈឺ​ឲ្យ​បង​អាប់​ឱន
អូន​ស្នេហ៍​គេ​ស្មោះ​​ពេញ​បេះដូង​បង​សែន​ឈឺ​ចិត្ត ។

បន្ទរ. ចង់​ប្រាប់​មួយ​មាត់​ឲ្យ​អូន​បាន​ដឹង
ថា​បុរស​ម្នាក់​នឹង រែង​គិត
ស្រលាញ់​ស្មោះ​ហ៊ាន​ពុះ​ដួង​ចិត្ត
បើ​គ្មាន​អូន​ ពិត​បង​ត្រូវ​ស្លាប់ ។
អូន​ស្ងៀមស្ងាត់​ចិត្ត​បង​ឈឺ​ផ្សា
សែន​ឯកា​ពេល​អូន​ឃ្លាត​បាត់
ដូច​ដុំ​ថ្ម​មួយ​ផ្ទាំង
ទម្លាក់​ចំ​បេះដូង​​បង​ដែល​គ្មាន​ឈាម​ហូរ ។

ភ្លេង

៣. មេឃ​ដី​មិន​ប្រណី​ខ្ញុំ​សោះ
ផ្ដន្ទា​ទោស​ពង្រាត់​បង្វែរ
ព្រោះ​ស្មោះ​នឹង​ក្ដី​ស្នេហ៍
ទឹក​ភ្នែក​ម្នាក់​ឯង ។

៤. ឬ​លោក​នេះ​គ្មាន​យុត្តិធម៌
ផ្ដល់​បន្ត​ទឹក​ភ្នែក​ចំបែង
ឲ្យ​ខ្ញុំ​​ឆ្កួត​វង្វេង
ព្រោះ​តែ​ស្នេហ៍​អូន​ពិត ។

ភ្ជាប់ – បន្ទរ – បន្ទរ

16 ចំលើយ so far »

  1. 1

    naraths said,

    បទ​នេះ​ពិរោះ ខ្ញុំ​ចូល​ចិត្ត​ស្ដាប់! បើ​បានមើល​បទ​ថៃ​បាន​កំសត់​….

  2. 2

    khmerlyric said,

    ខ្ញុំ​អត់​ដែល​បាន​មើល​បទ​ថៃ​ទេ តើ​ចំណង​ជើង​​ថា​ម៉េច​? ដាក់​តំណ​ពី​យូធូប​មួយ​ម៉ោ​​បើ​មាន ។

  3. 3

    khmerlyric said,

    និយាយ​អីចឹង ស្ដាប់​បទ​នេះ​ទៅ​ នឹក​ឃើញ​រឿង​របស់​ខ្លួន​ឯង ចង់​ស្រក់​ទឹក​ភ្នែក ។ ប្រហាក់​ប្រហែល​នឹង​ចម្រៀង​នេះ​ដែរ ។

  4. 4

    duongchan said,

    Not bad:P
    Uh,,,anyway do you have a song called “ដឹងដែរ” by Sin Simamuth? I`ve been seeking for it for ages.

  5. 5

    duongchan said,

    ហេហេ ចង់​ស្រក់​ទឹក​ភ្នែកទៀត???

  6. 6

    khmerlyric said,

    ចេះ​មក​សើច​គេ​ចឹង​កើត​!!! ហេហេ ចង់​ស្ដាប់​បទ “​ដឹង​ដែរ​?​” មក​រក​ប៉ះ​អ្នក​មាន​បណ្ដោយ ។

  7. 7

    duongchan said,

    វ៉ាវវវវវ ហេងវិន ​រកអុសប៉ះសាំង…lolz
    ខ្ញុំ​សុំបឿន អោយចាក់អោយស្ដាប់តិចម៉ោចឹង…please…

  8. 8

    khmerlyric said,

    ខ្ញុះ​បាន​ដាក់​បទ​នោះ​រួច​ហើយ ចុច​ទី​នេះ

  9. 9

    naraths said,

    តាម​ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ​បទ​នេះ​ច្រៀង​ដោយ បូវី (ថៃ) ច្រៀងឡើងវិញតាមលំនាំនេះ​ដោយ​ណុបបាយ៉ារិទ្ធ ។ បទ​ថៃ​មាន​អត្ថន័យ​ថា​ព្រម​ទទួល​តាមកំនត់​របស់​មេឃដី​«ឲ្យ​យើង​ជួប​គ្នា​ហើយ​តែ​ហេតុ​ម្ដេច​ក៏​មិន​អាច​ក្លាយ​ជា​គូ​នឹង​គ្នា» ។ ចំណែក​រូប​ភាព​នៃ​វីដេអូ​ដ៏កំសត់​បទ​ដើម​នេះ​ត្រូវ​បាន​ផលិត​ឡើង​វិញ​ដោយ​ខ្មែរ​ដែរ នៅ​ក្នុង​បទ​«បរិញ្ញាបេះដូង»(មិនច្បាស់ចំណងជើង)​របស់​ព្រាប សុវត្ថិ ។

  10. 10

    Rithisal said,

    Hi Narath, I like this one, the Bloodless Heart. Cool and nice. Btw, do you have Oh Preah Oeuy, by Sovannareach.

  11. 12

    ហេតុអីបានបេះដូងក្លាយទៅជាគ្មានឈាម???ខ្ញុំគិតថាបេះដូងរបស់បុរសមិនចេះអស់ឈាមទេ ព្រោះបុរសៗមានបេះដូងច្រើនណាស់។

  12. 13

    khmerlyric said,

    បើ​តាម​ខ្ញុំ​យល់ នេះ​ជា​ន័យ​ប្រៀបធៀប​ឲ្យ​មើល​ឃើញ​​ពី​ទំហំ​នៃ​ការ​ឈឺចាប់ ។ ដូច​ឃ្លា​មួយ​នៅ​ក្នុង​បទ​ចម្រៀង​ថា “​ដូច​ដុំ​​ថ្ម​មួយ​ផ្ទាំង ទម្លាក់​ចំ​បេះដូង​បង​ដែល​គ្មាន​ឈាម​ហូរ​” នៅ​ពេល​ដែល​បេះដូង​នោះ​ត្រូវ​គេ​ទម្លាក់​ដុំ​ថ្ម​មួយ​ដុំ​មក​លើ​​វា ហើយគ្មាន​ឈាម​ហូរ​ចេញ (​បាន​ន័យ​ថា​ខ្ទាំ​អត់​មុខ​) តើ​ចុក​ចាប់​យ៉ាង​ណា​? អាច​ប្រៀបធៀប​ទៅ​នឹង​មុខ​របួស​ដែល​ករ​ខ្ទុះ​នៅ​ខាង​ក្នុង ហើយ​គ្មាន​មុខ​សម្រាប់​បង្ហូរ​ខ្ទុះ​ចេញ​មក ពិត​ជា​ចុក​ចាប់​ខ្លាំង​ណាស់ ។

  13. 14

    naraths said,

    ស្អីទេ បឿន ធ្វើ​មើល៍​តែ​ប្រលោម​លោក​។ ស្ដាប់​ចំរៀង​ចង់​ចូល​តួ​ឬ??

    ភីអេស៖ សូម​កែ​ពាក្យ​ខាំម៉ិន​ខ្ញុំ​ខាង​លើ​ការ​សំដែង​របស់​បទ​ថៃ​ត្រូវ​បាន​យក​លំនាំ​តាម​ក្នុង​បទ​«បរិញ្ញាជិវិត»ព្រាបសុវត្ថិ…..

  14. 15

    khmerlyric said,

    មិន​ដឹង​យ៉ាង​ម៉េច​​ទេ​ឥឡូវ​? ស្ដាប់​បទ​សប្បាយ​ក៏​កំសត់​ដែរ ។ ស្ដាប់​បទ​កំសត់ ស្រណោះ​ខ្លួន ស្ដាប់​បទ​សប្បាយ​ច្រណែន​នឹង​បទ​ចម្រៀង ។ ខ្ញុំ​ដូច​រាង​យ៉ាប់​ៗៗៗៗៗ…

  15. 16

    naraths said,

    តិច​ល មិន​ស្រួល​ទេ​ដឹង អការៈ នេះ​!! នែ៎… បឿន​ឯង​មាន​ចូល​មើល​ប្លក់​សុភ័ក្រ្ត កាល​សុនខ ខាំ​ដៃ​ទេ? តិច​វរៗ ឆ្លង​មក​ទេ​ដឹង? …. ខ្ញុំ​ឮ ថា មីស្ទ័រ វី បណ្ឌិត មង្គល និង​អ្នក​ដទៃ ទៀត គ្រាន់​តែ​ចូល​ប្លក់​នោះ ភ្លាម​ចង់​វិល​មុខ…..


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s