សាពូន មីដាដា – តម្លៃ​ស្នេហ៍

បទៈ តម្លៃ​ស្នេហ៍
ច្រៀង​ដោយៈ​ សាពូន មីដាដា
ផលិត​កម្មៈ រស្មី​ហង្ស​មាស

១.​ តើ​អ្វី​ទៅ អាច​បញ្ជាក់​ថា​បង​ស្នេហ៍​ស្រី
លើ​លោកិយ គ្មាន​ស្រី​ណា​អាច​ផ្ទឹម​បាន​ឡើយ
ក្នុង​បេះដូង លង់​ស្នេហ៍​លើ​ពៅ​ទៅ​ហើយ
មាស​បង​អើយ បង​គិត​អូន​គ្រប់​នាទី ។

២. រាល់​វេលា គ្រប់​ដង្ហើម​ចេញ​ចូល​ណា​អូន
សម្រស់​ស្ងួន​អង្រួន​ទ្រូង​បង​ឲ្យ​ញាប់​ញ័រ
ដោយ​ក្ដី​ស្នេហ៍ អាណិត​មិន​ប្រែ​ឡើយ​ថ្លៃ
សូម​ចរណៃ យល់​ពី​ភក្ដី​ស្នេហ៍​ស្មោះ ។

បន្ទរ. តម្លៃ​ស្នេហ៍ បង​ថែ​ដូច​កែវ​នេត្រា
តើ​ជីវា​ប្រាថ្នា​ឲ្យ​បង​ធ្វើ​អ្វី​ទៀត​?
បើ​ពេល​នេះ យើង​ជួប​គ្នា​មិន​ដែល​ឃ្លាត
ពាក្យ​សូក​សៀត អ្នក​ផ្សេង​អូន​កុំ​ជឿ​គេ ។

៣. ពាក្យ​ស្នេហា គឺ​ជា​ការ​ដែល​ហ៊ាន​លះ​បង់
ហើយ​ស្មោះ​ត្រង់ យល់​ចិត្ត​គ្នា​ជា​រៀង​ដរាប
នេះ​ហើយ​ជា​ចម្លើយ​ឆ្លើយ​ពី​បេះដូង
ប្រាប់​នឹម​នួន ថា​ដួង​ចិត្ត​បង​យ៉ាង​ណា ។

ភ្លេង – បន្ទរ – ៣

4 ចំលើយ so far »

  1. 3

    khmerlyric said,

    មិន​អាច​កាត់​ថ្លៃ​បាន​ទេ ។ បើ​កាត់​ថ្លៃ​បាន ប្រាកដ​ជា​មាន​ទី​ផ្សា​ស្នេហ៍​ សម្រាប់​លក់​ និង​ទិញ​ហើយ ។ បើ​មាន​ផ្សា​ស្នេហ៍​មែន ខ្ញុំ​ប្រាកដ​ជា​ទៅ​លក់​ស្នេហ៍​ដែរ​ហើយ ។ និយាយ​លេង​ទេ!

  2. 4

    010940085 said,

    បទនេះ និយមន័យស្នេហ៍ មិនមែន បទៈ តម្លៃ​ស្នេហ៍ ទេ


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s