ស៊ិន ស៊ី​សាមុត – ព្រែក​​ឯង​​អស់​សង្ឃឹម

បទៈ ព្រែក​​​ឯង​​​អស់​សង្ឃឹម
ច្រៀង​ដោយៈ ស៊ិន ស៊ីសាមុត

និពន្ធ​ដោយៈ ស៊ិន ស៊ី​សាមុត
ថត​នៅ​​ដើម​ទស្សវត្ស៍​ទី ៥០

១. ព្រែក​ឯង​​នៅ​ឆ្ងាយ​ឃើញ​ដាច់​អាល័យ
អនុស្សាវរីយ​​ជាប់​ដោយ​រុក្ខ​ជាតិ
ធ្វើ​ម្ដេច​នឹង​បាន​ឃើញ​ព្រែក​​ឯង​ទៀត
ពិត​មែន​តែ​ខ្លួន​ខ្ញុំ​ឃ្លាត តែ​ចិត្ត​នៅ​គួច​ទៅ ។

២. ធម្មជាតិ​ញញឹម​ដែល​ធ្លាប់​រាក់​ទាក់
ឥឡូវ​ប្រែ​ភ័ក្រ្តទៅ​ជា​សត្រូវ
អនុស្សាវរីយជាប់​នូវ​ដោយ​ផ្លូវ
គិត​ថា​ពី​ថ្ងៃ​នេះ​ទៅ លែង​ឃើញ​ព្រែក​ឯង​ទៀត​ហើយ ។

បន្ទរ. អនុស្សាវរីយ ដែល​ជាប់​គ្រប់​ទី
ហាក់​ដូច​ឃើញ​គ្រា​ថ្មីៗ
ដើម​ឈើ​ធំៗ មាន​ម្លប់​ត្រ​ឈៃ
ឮ​តែ​សម្លេង​រៃ យំ​ថ្លែង​ក្ដី​អស់​សង្ឃឹម ។

៣. គូព្រេង​ដែល​ខ្ញុំ​គិត​ថា​មិន​ព្រាត់
ឥឡូវ​រលត់​ទាំង​រូប​បប្រិម
ធ្វើ​ម្ដេច​នឹង​បាន​ជួប​ក្ដី​សង្ឃឹម?
បើ​ទុក​ជា​ខ្ញុំ​ញញឹម ក៏​មិន​ស្រស់​ដូច​គ្រា​ដើម ។

( ភ្លេង. ៣. )

^^^^^^^^^^^^^^

កែ​តម្រូវ​​អក្ខរា​វិរុទ្ធ: បុត្រា​ខ្មែរ

អត្ថ​ន័យ​របស់​ពាក្យ៖
អនុស្សវរីយ ឬ –រីយ៍ (អៈនុស-សា.វ៉ៈរី) ន. (បា. សំ.) ពាក្យ​សន្មត​ហៅ​ចេតិយ​ដ្ឋាន​ដែល​សាង​ទុក​ជា​ទី​រឭក​ដល់​ហេតុ​ឬ​រឿង​ឬ​ក៏​បុគ្គលដែល​ពុំ​គួរ​បំភ្លេច​ចោល : រឿង​នេះ​អស្ចារ្យ​ណាស់ គួរ​សាង​អនុស្សាវរីយ​ទុក​ក្នុង​ទី​ណា​មួយ

7 ចំលើយ so far »

  1. 1

    ppsk said,

    Hey boeun you can forget Meebo and try use this make this one to easy
    someone can play chat with u directly on ur site no need go to login account as meebo (just copy the code into ur text widget
    the website is http://www.cbox.ws/getone.php and can play as goup

  2. 2

    khmerlyric said,

    Unlucky, bro! WordPress does not support “iframe” which Cbox use to display chat application form. Anyway Meebo is not bad for me. It is easy to use because I can use Ymessenger, GoogleTalk, Hotmail,… in the same time.

  3. 3

    វីរៈ said,

    ព្រែក​អែង ឬ ព្រែក​ឯង ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ។ ខ្ញុំ​ធ្លាប់​តែ​សរសេរ​ជាមួយ​ស្រៈ​ពេញ​តួ។

  4. 4

    khmerlyric said,

    ខ្ញុំ​ទើប​តែ​ប្ដូ​ពី​ស្រះ​ពេញ​តួ​មកទេ ។ ពី​មុន​ខ្ញុំ​សរសេរ​ “​ព្រែក​ឯង​” តែ​ខ្ញុំ​ឃើញ​គេ​នៅ​ចម្រៀង​ “​បុប្ផា​ព្រែក​អែង​” របស់​ព្រាប សុវត្ថិ​ សរសេរ​ “​អែង​” ទើប​ខ្ញុំកែ​មក​​ “​អែង​”​វិញ​ទៅ ។ តែ​ខ្ញុំ​ក៏​មិន​ច្បាស់​ដែរ​ហ្នឹង វិរៈ​អាច​ជួយ​រក​ពាក្យ​នេះ​ឲ្យ​ខ្ញុំ​ផង​បាន​ទេ​? ខ្ញុំ​សូម​អរគុណ​ដែល​ជួយ​កែ​តម្រូវ ។

  5. 5

    វីរៈ said,

    ខ្ញុំ​មិន​ដែល​ទៅ​ដល់​ព្រែក​ឯង​ មិន​ដឹង​ថា​សរសេរ​ដាក់​ឈ្មោះ​ភូមិឃុំ​គេ​យ៉ាង​ម៉េច​ដែរ។ គ្រាន់​តែ​ខ្ញុំ​ដឹង​ថា​ មិន​ដែល​អាន​ជួប​​​ពាក្យ «អែង​» ក្នុង​សៀវភៅ​ណា​មួយ​ឡើយ។

  6. 6

    khmerlyric said,

    តាម​ពិត​ខ្ញុំ​ជា​អ្នក​ខុស​ទេតើ ។ ពាក្យ​នេះ​មិន​មែន​សរសេរ “​ព្រែក​អែង”​ទេ គឺ​”ព្រែកឯង​”​ទើប​ត្រូវ ។

  7. 7

    duongchan said,

    ពិរោះណាស់ៗៗៗៗៗៗៗ​​ខ្ញុំស្រលាញ់បទនេះណាស់។អរគុណដែលបានដាក់អោយស្ដាប់។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s