ស៊ិន ស៊ី​សាមុត – ព្រាត់​ទាំង​ស្រលាញ់

បទៈ ព្រាត់​ទាំង​ស្រលាញ់
ច្រៀង​ដោយៈ ស៊ិន ស៊ីសាមុត
និពន្ធ​ទំនុក​ច្រៀង​ដោយៈ ពៅ ស៊ីផូ
និពន្ធ​ទំនុក​ភ្លេង​ដោយៈ ពៅ ស៊ីផូ

១. បង​ព្រាត់​ពី​អូន​ព្រាត់​ទាំង​ស្រលាញ់
ហើយ​បង​ចុះ​ចាញ់​ក្ដី​​ស្នេហ៍​ដែល​បង​ប្រាថ្នា
បើ​ទ្រាំ​ទៅ​ទៀត​ក៏​ឥត​ខ្លឹម​សារ
ក្នុង​ភព​ស្នេហា​សែន​ក្ដៅ ។

២. បង​ព្រាត់​ពី​អូន​ព្រាត់​ទាំង​ទឹក​ភ្នែក
ចម្រៀង​ថ្ងៃ​ស្អែក​ក៏​នៅ​មាន​ន័យ​ហ្មង​សៅ
គេច​មិន​ផុត​ទេ​អន្លង់​ស្នេហ៍​ជ្រៅ
ស្រមៃ​ស្រែក​ហៅ​តែ​អូន ។

បន្ទរ. កែវ​ភ្នែក​ធ្លាប់​សម្លឹង
ទោះ​បី​ខឹង​ភ័ក្ត្រ​​មិន​ដែល​ស្រពោន
មិន​នឹក​ស្មាន​ថា​ព្រាត់​អូន
ជីវិត​ដូច​ក្បូន​លូន​រសាត់​គ្មាន​ត្រើយ ។

៣. ឈ្មោះ​អូន​ដូច​ផ្កា​បង​ដូច​ជា​ព្រះ
បង​ស្រលាញ់​ណាស់​មិន​ចង់​ឃ្លាត​ពី​ចិត្ត​ឡើយ
ពេល​នេះ​ស្រែក​ហៅ​មិន​​ឮ​សូរ​ឆ្លើយ
អស់​ហើយ​សេចក្ដី​សង្ឃឹម ។

(ភ្លេង – បន្ទរ – ៣)

 

5 ចំលើយ so far »

  1. 1

    Lydeth said,

    សូមអរគុណលាកបឿនជាច្រើន ។ ប្រសិនបើមានលទ្ធភាពសូមដាក់ឈ្មោះអ្នកនិពន្ធបទភ្លេង ទំនុកច្រៀងផង (ប្រសិនបើស្គាល់ រឺអាចស្រាវជ្រាវដឹង ដើម្បីរក្សាមរតកបទចំរៀងដ៏មានតំលៃនេះ) ។ បទខាងលើនេះ និពន្ធបធបទភ្លេង ទំនុកច្រៀងដោយលោក ពៅ ស៊ីផូ ។
    អរគុណ!

  2. 2

    khmerlyric said,

    ខ្ញុំ​នឹង​ព្យាយាម​ ស្រាវ​ជ្រាវ​ពី​វា ។ នេះ​ជា​គោល​បំណង​មួយ​ទៀត​របស់​ខ្ញុំ​ ប៉ុន្តែ​ដោយ​សារ​តែ ប្លក់​របស់​ខ្ញុំ​មួយ​នេះ មិន​ទាន់​មាន​លក្ខណៈ​ល្អ​គ្រប់​គ្រាន់ ទើ់ប​ខ្ញុំ​មិន​ទាន់​ចំណាយ​ពេល​លើ​វា​ច្រើន​ប៉ុន្មាន ។ និង​ម្យ៉ាង​ទៀត ខ្ញុំ​ក៏​មិន​ទាន់​មាន​ពេល​សម្រាប់​ស្រាវ​ជ្រាវ​ ឯក​សារ​ចម្រៀង​ចាស់ៗ​ប៉ុន្មាន​​​ដែរ​ទេ ។ នៅ​ថ្ងៃ​អនាគត​ ខ្ញុំ​ប្រាកដ​ជា​ធ្វើ​វា​ឲ្យ​ទាល់​តែ​បាន ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ខ្ញុំ​សង្ឃឹម​ថា Lydeth ក៏​ដូច​ជា​អ្នក​ចូល​មក​ទស្សនា​ប្លក់​នេះ​ផ្សេង​ទៀត អាច​ជួយ​ខ្ញុំ​រឿង​នេះ​ខ្លះ​ៗ ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ជួយ​បាន ។ ​ខ្ញុំ​មាន​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​នោះ​គឺ ខ្ញុំ​នឹង​ធ្វើ​ Profile អ្នក​ចម្រៀង​នីមួយ​ៗ ថែម​ទៀត តែ​ខ្ញុំ​រង់​ចាំ​រហូត​ដល់​ខ្ញុំ បង្កើត​វេបសាយ​ថ្មី​មួយ និង​មាន​ដូមែន ដែល​សម​រម្យ​សម្រាប់​គម្រោង​នេះ ។
    ខ្ញុំ​សូម​អរគុណ សម្រាប់​គំនិត​ដ៏​ល្អ សម្រាប់​ខ្ញុំ និង​សូម​អរគុណ​ដែល​បាន​ជួយ​កែ​តម្រូវ​កំហុស​ឆ្គង​ផង​ដែរ ។
    ដោយ​ការ​រាប់​អាន​អស់​ពី​ដួង​ចិត្ត​របស់​ខ្ញុំ
    បឿន

  3. 3

    ppsk said,

    ខ្ញុំបារមណ៍ខ្លាចតែអ្នកងងល់នឹងប្រាក់យកទៅឲទិត្យវិច្ចិកាឫខេមរះសេរីមន្ត គាត់ស្រែកទៀតទេ? ក្មេងជំនាន់ឥលូវមួយចំនួនមិនដឹងថាស្អីជាស្អីទេឲតែថ្មីរ ស្អីក៍លូយដែរ។

  4. 4

    khmerlyric said,

    ឮ​ដំណឹង​ថា ទិត្យ វិច្ឆិការនឹង​ផលិត​បទ​ចម្រៀង​ខ្លួន​ឯង ដោយ​មិន​យក​លំនាំ​តាម​បទ​អ្នក​ណា​ទាំង​អស់ ។ តែ​មិន​ដឹង​ថា​ពិត ឬ​មិន​ពិត​ទេ ។

  5. 5

    Vithean said,

    សូមកោតសរសើរ ដល់ការប្រឹងប្រែង និង ស្នេហាវិស័យសិល្បះ ដ៏ជាទីមោទនភាពនេះ


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s