សន្យា​ស្រី​ប្រល័យ​បង

បទៈ សន្យា​ស្រី​ប្រល័យ​បង
ច្រៀង​ដោយៈ សុខ រក្សា
អាល់​ប៊ុមៈ ស្ទឹង​សម្ងាត់
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣២៤

១. ថ្ងៃ​ខែ​ចេះ​តែ​កន្លង​ផុត​ទៅ
រំលង​ច្រើន​រដូវ​ ចាំ​ពៅ​រៀង​រាល់​ថ្ងៃ​លិច
ចាំ​ពាក្យ​សន្យា​ ថា​ឲ្យ​ចាំ​បណ្ដាំ​ចង​ចាំ​ជា​និច្ច
ចាំ​ពាក្យ​ពេចន៍​ដ៏​សែន​ផ្អែម​លិច​បេះដូង ។

២. ខ្យល់​បក់​រអឹក នាំ​ស្លឹក​ឈើ​​ជ្រុះ
បេះដូង​កញ្ជ្រោល​ពុះ នឹក​មនុស្ស​ដែល​ធ្លាប់​សារសង
ចុង​ស្រូវ​រេរា ចាំ​សន្យា​ថា​នឹង​មក​ច្រូត​នឹង​បង
ប្រែ​គ្មាន​អូន​ ឲ្យ​ទ្រូង​បង​សែន​រីងរៃ ។

បន្ទរ. ម្ដេច​​មិន​ឃើញ​មក​ បេះដូង​នឹក​ភ្នក​ពេក​ណាស់
យក​ដៃ​គង​ថ្ងាស​​ នឹក​ណាស់​ណា​ពៅ​ពិសី
កម្លោះ​ក្រមុំ ​រួម​ភូមិ​ច្រូត​រីក​រាយ​ក្រៃ
ប្លែក​តែ​បង​អី គ្មាន​ដៃ​គូ​ច្រូត​ដូច​​គេ ។

៣. ស្រូវ​លឿង​ស្រង៉ា ផ្ងា​ពោះ​ដេក​ដួល
ប្រៀប​ដូច​ប្រុស​និមល ត្រូវ​ដួល​ដួង​ចិត្ត​ព្រោះ​ស្នេហ៍
ឃើញ​ស្រែ​ស្រូវ​ស្កក ខក​បណ្ដាំ​ ទ្រូង​សែន​ខ្ទិច​ខ្ទាំង​ម្ល៉េះ​ទេ
ច្រៀង​បំពេរ តែ​ចិត្ត​មិន​ព្រម​ទទួល ។

ភ្លេង ២ បន្ទរ ៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s