ល្បិច​កល​បេះដូង

បទៈ ល្បិច​កល​បេះដូង
ច្រៀង​ដោយៈ រិន សាវ៉េត
អាល់​ប៊ុមៈ ស្ទឹង​សម្ងាត់
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣២៤

១. ពាក្យ​ចាស់​ពោល​ថា កុំ​ពាត់​ស្រឡៅ
សូម​កុំ​ប្រដៅ ស្រី​ចើក​ចិត្ត​មា
រលក​សមុទ្រ​កញ្ជ្រោ​ល​យ៉ាង​ណា
ចាញ់​ចិត្ត​ឆន្ទា មាយា​បេះដូង ។

២. រឿង​ចន្ទ​គោរព ស្លាប់​ព្រោះ​ប្រពន្ធ
ខ្ញុំ​ទុក្ខ​ទារុណ ជីវិត​​សូន្យ​សុង
ចាញ់កល​ស្នេហ៍​នាង ច្រៀង​ឲ្យ​ខ្ញុំ​លង់
ចាញ់​កល​បេះដូង ក្នុង​ទ្រូង​ស្រី​ស្រស់ ។

បន្ទរ. ឈឺ​ចាប់​ម្លេះ​ទេ ត្រូវ​គេ​បញ្ឈឺ
ក្បត់​ខ្ញុំ​ហើយ​ឌឺ ធ្វើ​ជា​អាល័យ​ស្រណោះ
បេះដូង​ពិស​ពុល ស្មាន​មិន​ដល់​សោះ
រលាយ​បាត់​អស់ ស្នេហ៍​ស្មោះ​គ្មាន​ន័យ ។

៣. ស្នេហ៍​ស្មោះ​ស្នេហ៍​ពិត​​​ចាញ់​ចិត្ត​អូន​ហើយ
ចិត្ត​ដែល​ភក្ដី ត្រូវ​អូន​ប្រល័យ
កល​ល្បិច​បេះដូង អន្ទង​ប្រុស​ថ្មី
លា​ល្បែង​កាកី និស្ស័យ​សាវា ។

ភ្លេង បន្ទរ ៣

 

19 ចំលើយ so far »

  1. 1

    ppsk said,

    អាគាត់សាវេតនឹងលឺអ្នកជិតខាងប្រាប់ខ្ញុំថាឈ្លោះនឹងវៃមនុស្សស្រី​មិនដឹងជាប្រពន្ឋឫស្រីកំណាញ់ទេរាល់ពេល ដល់អីចឹងខ្ញុំមិនសូវជាជឿរសោះ
    តែលឺថាជួលផ្ទះនៅម្តុំក្រោយពេទ្យលោកសង្ឃ ចង់ដឹងច្បាស់ទៅសួរនៅម្តុំនឹងទៅមែនអត់?

    លឺគេថា១០០មិនច្បាស់ដូចលឺផ្ទាល់១ដងទេ😀

  2. 2

    khmerlyric said,

    ខ្ញុំ​អត់​ដឹង​រឿង​ហ្នឹង​ទេ តែ​​ក៏​ខ្ជឹល​ទៅ​សួរ​ដែរ ។ រឿង​របស់​គេ​​ ខ្ជិល​ខ្វល់​ច្រើន​ណាស់ ។

  3. 3

    naraths said,

    ថាម៉េច! អាគាត់ហ្នឹងមានហិង្សាផង… ដូចមិនជឿទេ

  4. 4

    khmerlyric said,

    ណារដ្ឋ​ទៅ​សួរ​មើល៍ យ៉ាង​ម៉េច​ទៅ​វិញ​? ពិត​ឬ​មិន​ពិត​?

  5. 5

    naraths said,

    ខ្ជិលទៅណាស់! គ្មាន​ពីណា​ចេញ​លុយ​ម៉ូតូ​ឌុប​អោយ ។

  6. 6

    khmerlyric said,

    កុំ​ភ័យ​! បើ​បាន​ដំណឹង ចាំ​ខ្ញុំ​ជា​អ្នក​ចេញ​ឲ្យ ។

  7. 8

    ppsk said,

    Hi guy do u know how to play music on khmer blog blog?

  8. 10

    ppsk said,

    still cannot when i write they also show [audio url...]haha

  9. 12

    ppsk said,

    wow check this one

    It is real ghost m not see yet? after watch ខ្មោចជិះករបស់ណារ័ត្ន

  10. 14

    Mr. V said,

    អត់​ដឹង​ថាខ្លួនខ្ញុំ​​ជឿ​ឬ​មិន​ជឿទេ ព្រោះ​ពិ​បាក​សម្រេច​ណាស់ មាន​គេ​ថា​ធ្លាប់​ជួប តែ​ខ្ញុំ​មិន​ដែល​ជួប​អញ្ចឹង​ទៅ​ពិបាក​ថា​ណាស់!

  11. 15

    khmerlyric said,

    ខ្ញុំ​អត់​ធ្លាប់​ជួប​ដែរ​ហ្នឹង​! តែ​ខ្ញុំ​ធ្លាប់​ឃើញ​ភ្លើង​ហោះ ធ្លាប់​ឮ​សម្លេង​បំពេរ​កូន​នៅ​ដើមពោធិ៍​កប់​ខ្មោច​ជិត​ភូមិ​ខ្ញុំ កាល​ហ្នុងខ្លាច​ឡើង​ប៉ះ​សក់ តែ​ខ្ញុំ​អត់​បាន​ឃើញ​ខ្មោច​ទេ ។ ពេល​ក្រោយ​មក​ទៀត ឮ​សម្លេង​សត្វ​យំ តែ​អត់​ដឹង​ថា​សម្លេង​សត្វ​អី​ទេ ខ្ញុំ​អត់​ដែល​ឮ​សម្លេង​ហ្នឹង​សោះ ។ យូរ​ៗ​ទៅ ខ្ញុំ​លែង​ចង់​ហ៊ាន​ទៅ​តាម​ផ្លូវ​ហ្នឹង​ពេល​យប់​ទៀត ។

  12. 16

    naraths said,

    ខ្ញុំ​ក៏​អត់​ដែល​ឃើញ​ដែរ ដល់​គេ​សួរ​ថា​ខ្លាច​ខ្មោច​អត់ ខ្លាច ! ធ្លាប់​ឃើញ​តែ​ក្នុង​យល់​សប្តិ​ប៉ុណ្ណោះ អូ ភ័យ​អស់​ស្ទះ​តែម្ដង….

  13. 17

    sokysopheap said,

    បើតាមផ្លូវងងឹតខ្មោចវាតែងមករកនណារដែរមានទំនាក់ទំនងខ្លាំងជាមួយវា​កាលនៅរស់។ និយាយអីចឹងឆ្អល់ដែរ អត់បានសួរពួក ប្លន់ រំលោបសំលាប់ ដែលត្រូវខ្មោចលងអត់?

  14. 18

    វីរៈ said,

    ខ្ញុំ​​​មិន​ទាន់​ជឿ​ព្រោះ​មិន​ទាន់​ជួប ហើយ​ក៏​មិន​ប្រាថ្នា​ជួបដែរ។ នៅ​បុរី​និស្សិត​ខ្ញុំឆ្នាំមុន បន្ទប់​ស្រីៗ​និយាយថា​លឺ​សូរ​សំលេង​អូស​គ្រែ​ដេក​រាល់​យប់ តែ​ពួក​ខ្ញុំ​នៅ​ជាន់​លើ​មិន​ដែល​មាន​ការ​អ្វី​ត្រូវ​អូស​ទេ។ ដល់​វេន​ខ្ញុំ​ ៤ខែមុននេះ​ចាប់​ពី​ដើម​ខែ​មករា​មក​ខ្ញុំ​ឧស្សាហ៍​មក​រៀន​ទល់​ភ្លឺ​នៅ​សាលា​ស្ទើរ​តែ​រាល់​យប់ ហើយ​ខ្ញុំ​ឮ​សូរ​សំលេង​អូស​តុ​នៅ​បន្ទប់​ជាន់​លើ រៀង​រាល់ ១៥ ឬ​ ៣០​នាទី​ម្តង​រហូត​ព្រឹក។​ ខ្ញុំ​សួរ​អ្នក​ដេក​ក្បែរ​បន្ទប់​នោះ​ គេ​ថា​គ្មាន​អ្នក​ណា​នៅ​ក្នុង​បន្ទប់​នោះ​ទេ ហើយ​ក៏​គេ​មិន​ដែល​ឮ​សូរ​អ្វី​ដែរ។
    អ្នក​ណា​ជឿ ឬ មិន​ជឿ ទាល់​តែ​ជួប​ផ្ទាល់​ទើប​ដឹង​ថា​ព្រឺ​ក្បាល​ប៉ុណ្ណា។

  15. 19

    naraths said,

    គ្រាន់​តែ​អាន​រឿង​ផស់​វីរៈ​ព្រឺ​ក្បាល​ខ្ញាក​តែ​ម្ដង​ហើយ..


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s