សាពូន មី​ដាដា – កំសាក​បាត់​បង់​ក្ដី​ស្រលាញ់

បទៈ កំសាក​បាត់​បង់​ក្ដី​ស្រលាញ់
ច្រៀង​ដោយៈ សាពូន មី​ដាដា
អាល់​ប៊ុមៈ រយ​លាន​សង្ឃឹម
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣២៥

១. គ្រប់​ពេល​វេលា ពុំងារ​បាន​ផ្ដល់​ឲ្យ​បង
ចេះ​តែ​កន្លង​ ព្រោះ​បង​គ្មាន​ក្ដី​ក្លាហាន
ប្រាប់​ពី​ទឹក​ចិត្ត ស្នេហា​ចំពោះ​កល្យាណ
បាន​ត្រឹម​ជិត​ប្រាណ ញញឹម​សង្ឃឹម​ក្នុង​ចិត្ត ។

២. ព្រោះ​តែ​កំសាក ពិបាក​ត្រឹម​ពាក្យ​មួយ​​ម៉ាត់
ពេល​ស្រី​ព្រាត់​បាត់​រសាត់​ចិត្ត​នឹក​ស្ដាយ​ក្រោយ
អូន​ជ្រើស​គេ​ផ្សេង ដក​ចិត្ត​ពី​បង​ទៅ​ហើយ
ឱកាស​ចុង​ក្រោយ​លែង​មាន​សម្រាប់​បង​ទៀត ។

បន្ទរ. អាម៉ាស់​ខ្មាស់​មិត្ត ធ្លាប់​ផ្ដល់​ទឹក​ចិត្ត​ឲ្យ​ខ្ញុំ
គេ​បែរ​សើច​យំ តែស​ដៀល​ថា​ខ្ញុំ​ទន់​ជ្រាយ
ពាក្យ​ស្នេហ៍​មួយ​ម៉ាត់ ហេតុ​អ្វី​មិន​ហ៊ាននិយាយ
ស៊ូ​ឱប​សំពាយ ទុក្ខ​ព្រួយ​ក្ដី​ស្នេហ៍​ម្នាក់​ឯង ។

៣. ស្ដាយ​ពេល​វេលា ស្ដាយ​ស្នាម​ញញឹម​ស្រី
ស្ដាយ​គ្រប់​អ្វី​ៗ អស់​ន័យ​យឺត​ពេល​ទៅ​ហើយ
បើ​ពេល​វេលា អាច​វិល​ត្រឡប់​ថយ​ក្រោយ
បាន​ប្រាប់​ត្រាណ​ត្រើយ ថា​បង​ស្រលាញ់​អូន ។

ពោល. ស្ដាយ​ពេល​វេលា ស្ដាយ​អ្វី​ៗ​គ្រប់​យ៉ាង​​បាន​បាត់​បង់​អស់
ព្រោះ​តែ​ពាក្យ​កំសាក​របស់​បង​តែ​ម្យ៉ាង​គត់
តែ​ទោះ​​បី​ជា​យ៉ាង​ណា​ អ្វី​​ដែល​ធ្វើ​ឲ្យ​បង​សប្បាយ​ចិត្ត​ និង​មា​ន​ន័យ​បំផុត​នោះ
គឺ​បាន​នៅ​ក្បែរ​​អូន គឺ​បាន​នៅ​ក្បែរ​រូប​អូន ។

បន្ទរ ៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s