សុខ រក្សា – អូស​ឫស្សី​បញ្ច្រាស​ចុង

បទៈ អូស​ឫស្សី​បញ្ច្រាស​ចុង
ច្រៀង​ដោយៈ សុខ រក្សា
អាល់​ប៊ុមៈ ស្ទឹង​សម្ងាត់
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣២៤

១. អំបិល​មួយ​ក្ដាប់​បោះ​ចូល​ទន្លេ
រលាយ​គ្មាន​សល់​អ្វីទេ
ទ្វេ​រទុក្ខ​ទ្វេ​រទោស​សែន​ធ្ងន់
សូម្បីចិត្ត ធ្លាប់​ស្មោះក៏​ត្រូវ​លិច​លង់
ងងឹត​​ស្លុប​សូន្យ​សុង
បេះដូង​ត្រូវ​គេ​ច្រៀក​ហែក ។

២. ស្មោះ​គេ​ម្លឹង​ហើយ នៅឡើយ​ភ្លើន​ក្បត់
ស្ករ​ផ្អែម​បែ​រ​យល់​ថា​ចត់ ចោល​ហង្ស​ស្រវា​ពូជ​ក្អែក
សឹង​មិន​ជឿ តែ​ច្បាស់​ត្រង់​ឃើញ​​នឹង​ភ្នែក
ធ្វើ​ឲ្យ​ចិត្ត​ឆ្អន់​ឆ្អែត​ ឆ្អែត​លែង​នឹក​នា​ចង់​ក្បែរ ។

បន្ទរ. ជំពាក់​ការពិត ផិត​ក្បត់​លើស​ដើម
ចរិត​ធ្លាប់​តែ​ជ្រួល​ជ្រើម មិន​ដែល​ស្ថិត​ស្ថេរ​នឹង​ស្នេហ៍
បេះដូង​ស្រី លាក់​ពណ៌​មាន​កល​ គេច​កែ
ធ្វើ​ខ្លួន​ខ្លាច​ច្រលំ​គេ ក្បត់​ស្នេហ៍ធ្វើ​ជា​ទម្លាប់ ។

៣. បញ្ឈឺ​ចុះ​អូន​ទាន់​បង​ទ្រាំ​បាន
អ្វីៗ​ហួស​ពី​ការ​ស្មាន សន្ដាន​ចិត្ត​អូន​មិន​គាប់
អូស​ឫស្សី​ច្រាស​ចុង ដូច​ប្ដូរ​ទម្លាប់
ពិបាក​នឹង​បង្គាប់ ឃាត់​ណាស់​រឹត​ផ្ដាស​ភ្លើត​ភ្លើន ។

ភ្លេង បន្ទរ ៣

 

2 ចំលើយ so far »

  1. 1

    naraths said,

    ពាក្យខុស
    ១.ងងឹតស្លុប….
    បន្ទរ៖ ផិតក្បត់….
    សន្ដានចិត្តអូន…

  2. 2

    khmerlyric said,

    ខ្ញុំ​កែ​រួច​ហើយ Thank you!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s