ឈឺ​ចាប់​មិន​ស្លាប់​ខ្លួន

បទៈ ឈឺ​ចាប់​មិន​ស្លាប់​ខ្លួន
ច្រៀង​ដោយៈ សាពូន មី​ដាដា
អាល់​ប៊ុមៈ ស្ទឹង​សម្ងាត់
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣២៤

១. សោក​សៅ​ក្ដៅ​ចិត្ត ចាញ់​ពាក្យ​ឧក្រិដ​កាលៃ
សម្រស់​ល្អ​ក្រៃ តែ​ចិត្ត​អប្រិយ​សាហាវ
ពាក្យ​លួង​ពាក្យ​ផ្អែម លួច​ស៊ក​​សៀត​ថែម​ពិស​​ឆៅ
ចុក​អួល​ហួស​ហៅ ផ្សា​ក្ដៅ​ដំបៅ​មាន​ខ្ទុះ ។

២. ល្បួង​ចិត្ត​ឲ្យ​ងោះ ងុប​ស្មោះ​រួច​បោះ​បង់​ចោល
បេះដូង​សំណល់ ត្រូវ​ខ្យល់​​ស្នេហ៍​ក្បត់​ទម្លុះ
ចរិត​​ច្រួល​ច្រាល ស្រើប​ស្រាល​​ណាស់​​ភាព​ទុរយស
ឯ​ភក្ដី​ស្មោះ គឺ​ជ្រួស​មនុស្ស​ចិត្ត​សាវា ។

បន្ទរ. អូយ​! សែន​ខ្មាស់​ណាស់​លោកិយ
មិន​គួរ​ចាញ់​ដៃ ចាញ់​ស្រី​ចិត្ត​គំនិត​លា
ទ្រូង​ធ្លាក់​ទារុណ ទុក្ខ​ធ្ងន់​ព្រោះ​ស្នេហ៍​ឫស្យា
ផ្លាស់​តាម​កាមា គ្មាន​គ្រូ​បាចារ្យ​ហាម​​ស្ដី ។

៣. សច្ចា​ស្បថ​ស្បែរ ដៃ​ទ្វេរ​ទូល​លើ​កេសា
បេះដូង​ឆ្លាក់​ចារ ស្គាល់​ហើយ​តណ្ហា​លោកិយ
មិន​ភ្លើ​ស្លាប់​ខ្លួន ស៊ូទ្រាំ​រស់​ថ្ងូរ​ដូច​រៃ
រង់​ចាំ​មើល​ថ្ងៃ ស្រី​ស្រក់​ទឹក​ភ្នែក​​ពណ៌​អ្វីទៅ ។

ភ្លេង ៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s