ព្រាប សុវត្ថិ – ឆ្នាំ​មុន

បទៈ ឆ្នាំ​មុន
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
អាល់​ប៊ុមៈ ស្ទឹង​សម្ងាត់
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​៣២៤

១. ឆ្នាំ​មុន បង​បា​ន​ជួប​នឹង​អូន​ម្ដង
ច្រើន​ខែ​កន្លង បង​ខាន​បាន​ជួប​ស្រី​ពៅ
ទឹក​ភ្នែក​សោកា ទន្ទឹង​អ្នក​ណា​ឥឡូវ
បង​ចាំ​មើ​ល​ផ្លូវ បាត់​សូន្យ​ភ្លេច​ពាក្យ​សន្យា ។

២. ឆ្នាំ​មុន បង​បាន​ជួប​នឹង​អូន​ស្រី
ពាក្យ​ពេចន៍​សម្ដី មាន​ន័យ​ក៏​ផ្អែម​ពិរោះ
តែ​ក្នុង​ពេល​នេះ​ ហេតុ​អ្វីក៏​ប្រែ​ក្រឡ
ភ្លេច​ស្នេហ៍​យើង​ចាស់ បាត់​កាយ​ភ្លេច​ទាំង​សម្ដី ។

បន្ទរ. យប់​អើយ​យប់​យន្ត បង​គន់​មើល​តែ​ផ្លូវ​ស្រី
ក្នុង​ប្រាំ​ពីរ​រាត្រី បង​សែន​អាល័យ​ស្នេហា
យប់​អើយ​យប់​ស្ងាត់​បាត់​សង្សា
ឲ្យ​ខ្ញុំ​រំពឹង​អ្នក​ណា បើ​ចន្ទ្រា​ឃ្លាត​ឆ្ងាយ ។

៣. អូន​អើយ បង​មិន​អាច​ភ្លេច​បាន​ទេ
ស្រស់​កែវ​មាស​មេ បង​សែន​ស្នេហា​ពេក​ក្រៃ
រំពឹង​ថា​ជួប រាល់​ពេល​និង​រាល់​រាត្រី
បង​នឹក​អាល័យ ដល់​ស្រី​ពុំ​មាន​ពេល​ភ្លេច ។

ភ្លេង បន្ទរ ៣

6 ចំលើយ so far »

  1. 1

    ខ្ញុំស្រឡាញ់បទនេះណាស់។ បទថ្មីរបស់បងព្រាប សុវត្ថិក៏ពិរោះម្ស៉ាងដែរ តែខ្ញុំចូលចិត្តបទលោកអ៊ិន យេងជាង។

  2. 2

    khmerlyric said,

    ខ្ញុំ​រក​បទ​របស់​អ៊ឹង យេង​អត់​បាន​សោះ ។ បង​មាន​បទ​របស់​គាត់​ទេ បើ​មាន​អាច​ចែក​ឲ្យ​ខ្ញុំ​ផង​បាន​អត់​?

  3. 3

    ខ្ញុំមាន! ចាំខ្ញុំអ៊ីម៉េលឲ្យ។ តែខ្ញុំអត់មានជា MP3​ ទេ មានតែជាទម្រង់ AAC សម្រាប់ iTunes។ ដឹងបឿនឯង ប្រើបានអត់?

  4. 4

    khmerlyric said,

    ប្រើ​បាន​តើ ។ ជួយ​ផ្ញើ​ឲ្យ​ខ្ញុំ​ផង​ចឹង ។ អរគុណ​ហើយ​ណា​!

  5. 5

    ផ្ញើររួចហើយ! ទទួលបាននៅ? ខ្ញុំផ្ញើរទៅ timboeun@gmail.com.

  6. 6

    khmerlyric said,

    ខ្ញុំ​បាន​ទទួល​ហើយ សូម​អរគុណ​ច្រើន ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s