អ្នក​ក្រ​ដូច​បង

បទៈ អ្នក​ក្រ​ដូច​បង
ច្រៀង​ដោយៈ សាពូន មី​ដាដា
អាល់​ប៊ុមៈ ស្ទឹង​សម្ងាត់
ផលិត​កម្មៈ រស្មីហង្ស​មាស វ៉ុល​២៣៤

១. ទ្រូង​ដូច​គេ​ហែក
ទឹក​ភ្នែក​ដូច​ភ្លៀង​រលឹម
បេះដូង​បាត់​ភាព​ញញឹម
ឲ្យ​បង​សង្ឃឹម​ម្ដេច​ទៅ​?
សំណើច​ក្អាក​ក្អាយ
បាន​ក្លាយ​ជា​ភ្លើង​សន្ធៅ
ឃើញ​គេ​ដឹក​ដៃ​ស្រី​ទៅ
សំដៅ​រថយន្ត​ម៉ូដ​ថ្មី ។

២. អូន​ឥត​​ងាក​ក្រោយ
មិន​ឆ្លើយ​នឹង​ពាក្យ​បង​សួរ
ប្រែ​ជា​កន្តើយ​ជោគ​​ជង
ចោទ​បង​ថា​ជា​មនុស្ស​ព្រៃ
ចាប​ក្លាយ​ជា​ហង្ស
បេះដូង​កែ​ផ្លាស់​ពណ៌​ថ្មី
ស្គាល់​អ្វី​ រូប​បង​ក្រក្រី
គ្មាន​អ្វី​ជា​ទ្រព្យផ្គាប់​​ស្នេហ៍ ។

បន្ទរ. ភ្លេច​កង់​កញ្ចាស់
ប្ដូរ​ផ្លាស់​ព្រោះ​ឃើញ​ម៉ូតូ
ថ្ងៃ​នេះ​បាន​ឡាន Tico
ភ្លេច​គៀវ រទេះ​ស្រុក​ស្រែ ។
ក្បត់​បង​ទៀត​ទៅ
បើ​ពៅ​យល់​ថា​គប្បី​ស្នេហ៍
បង​មិន​អាច​ឃាត់​អូន​ទេ
តែ​បេះដូង​បង​ស្ដាយ​ស្រី ។

៣. កាល​គ្រា​ក្រ​ខ្សត់
សម្បថ​នៅ​ក្នុង​ខ្ទម​ស្លឹក
មេឃ​ភ្លៀង​ខ្យល​សាច​ទទឹក
តើ​អូន​នឹក​ឃើញ​ទេ​ថ្លៃ?
អូន​រងារ​ក្ដៅ
បេះ​ស្លឹក​ស្ដៅ​ព្យាបាល​ស្រី
ថ្ងៃ​នេះ​មាន​ឱសថ​ថ្មី
ឲ្យ​ស្រី​ភ្លេច​រូប​បង​ហើយ ។

ភ្លេង – បន្ទរ – ៣

2 ចំលើយ so far »

  1. 1

    naraths said,

    ១. ទ្រូងដូចគេហែក…
    ២. ជង(ជួរ)៖ savage, boor ឃោរឃៅ​ កំរោល សាហាវ! ជា​ពាក្យ​ប្រើ​នៅ​ផ្នែក​បស្ចឹម​ប្រទេស​កម្ពុជា ជិត​ព្រំដែន​ថៃ ។​
    ២. ចោទ…
    ខ្ញុំ​មិន​ប្រាកដ​ទេ! សូម​ពិនិត្យ…

  2. 2

    khmerlyric said,

    ពាក្យ​ទាំង​ហ្នឹង ត្រឹម​ត្រូវ​តាម​ណារដ្ឋ​កែ ។ សូម​អរគុណ​


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s