រិន សាវ៉េត – ស្ទឹង​សម្ងាត់

បទៈ ស្ទឹង​សម្ងាត់
ច្រៀង​ដោយៈ រិន សាវ៉េត
អាល់​ប៊ុមៈ ស្ទឹង​សម្ងាត់
ផលិត​កម្មៈ រស្មីហង្ស​មាស វ៉ុល​២៣៤

ថត​នៅ​ឆ្នាំៈ ២០០៧

. ទឹក​ហូរ​អន្លាយ ឆ្ងាយ​អើយ​សែន​ឆ្ងាយ​អនេក
ទឹក​ហូរ​នាំ​យក​ទឹក​ភ្នែក គ្រា​ដែល​បែក​ចាក​ស្នេហ៍
មាត់​ស្ទឹង ឈ្មោះ​ស្ទឹង​សង្កែ
ទី​ដែល​ខ្ញុំ​ធ្លាប់​តែ មក​លំហែរ​នឹង​ស្រី ។

២. ពេល​ខ្ញុំ​ជួប​ស្នេហ៍ មាន​តែ​ស្ទឹង​នៅ​ជា​គ្នា
ធ្លាប់​ឮ​ពាក្យ​ខ្ញុំ​ចរចា ពាក្យ​សន្យា​ក្នុង​រាត្រី
ស្ទឹង​អើយ អ្នក​ជា​សាក្សី
ពេល​នេះ​ខ្ញុំ​ឃ្លាត​ស្រី ស្រី​បែក​ចិត្ត​ពី​ខ្ញុំ ។

បន្ទរ. ក្ដី​រំពឹង ដូច​ទឹក​ស្ទឹង​ហូរ
ខ្យល់​​ថ្ងូរ ដូច​សូរ​សម្លេង​ក្រៀម​ក្រំ
សត្វ​បក្សី ឃ្លាត​ចាក​ទ្រនំ
ខំ​ស្រែក​យំ ទាល់​តែ​ដួង​ចិត្ត​ខ្លោច​ផ្សា ។

៣. ស្ទឹង​សម្ងាត់​អើយ លា​ហើយ​ស្នេហា​ឧត្ដម
បើ​សិន​អ្នក​ដឹង​រឿង​ខ្ញុំ សូម​លាក់​ទុក​ក្នុង​ឱរា
សូម​ស្ទឹង កុំ​ប្រាប់​អ្នក​ណា
ធ្វើ​ម្ដេច​ខ្ញុំ​មាន​ពៀបាន​ជា​ស្នេហា​បាត់​បង់ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s