បើ​ស្រលាញ់​​ត្រូវ​ហ៊ាន

បទៈ បើ​ស្រលាញ់​​ត្រូវ​ហ៊ាន
ច្រៀង​ដោយ : ស៊ិន ស៊ីសាមុត

១. បើ​ស្រលាញ់​ៗ​ត្រូវ​ហ៊ាន
កុំ​ខ្មាស់​អៀន កុំ​អៀន​ធ្វើ​អ្វី​នឹង​បង
ត្រូវ​សំរេច​ចិត្ត​ហើយ​ឆ្លើយ​ឆ្លង
តើ​បំណង​មាសបង​អូន​គិត​យ៉ាង​ណា?

២. បើ​ស្រលាញ់​ៗ​សូម​ឆ្លើយ
កែវ​បង​អ្ហើយ រៀម​ចាំ​ចំលើយ​ស្នេហា
តើ​អាណិត​ឬ​ឥត​មេត្តា
សូម​ជីវ៉ា​មេត្តា​កុំ​លាក់​ដំណឹង ។

បន្ទរ. ចំណែក​ចិត្ត​រៀម​ត្រៀម​ចាំ​តែ​ស្រី
ទោះ​បី​ក្ស័យ​ក៏​មិន​ខ្លាច​ទេ​ព្រលឹង
រៀម​នៅ​រស់​រង​ចាំ​ទទួល​ដំណឹង
តើ​ជាតិ​នេះ​មាន​រំពឹង​មាន​គ្នា​ឬ​អាណាថា ។

៣. បើ​ស្រលាញ់​មេត្ដា​ស្រដី
ទោះ​បក្សី​សេក​សត្វ​ឬ​សារិការ
ក៏​គង់​គេ​ចេះ​ស្ដាប់​ភាសា
ហើយ​ឆ្លើយ​​ថា ឆ្លើយ​ថា​ស្នេហា​ៗ​រូប​ខ្ញុំ ។

(ភ្លេង – បន្ទរ – ៣)

16 thoughts on “បើ​ស្រលាញ់​​ត្រូវ​ហ៊ាន

  1. ហេហេហេ! ប្រហែល​ជា​អ៊ីចឹង​ដឹង ។ បើ​គេ​​គិត​ថា​អ៊ីចឹង​ក៏​ត្រូវ​ម្យ៉ាង​​ដែរ ព្រោះ​តាម​មើល​ទៅ ខ្មែរ​យើង​ស្ទើរ​តែ​១០០%​ដែល​ប្រើ​វីនដូស៍​អត់​ License ។ MS ដូច​ជា​អត់​បាន​ចំណូល​ពី​ខ្មែរ​ប៉ុន្មាន​ទេ បាន​ជា​គេ​គិត​ថា​​ប្រទេស​យើង​អត់​តម្លៃ ។ តែ​តាម​ពិត មិន​មែន​មក​ពី​អ៊ីចឹង​ទេ មក​ពី​លោក​​អ៊ុំ មុន្នី​ដែល​បង្កើត​ពុម្ពអក្សរ​ដូនពេញ​​សម្រាប់​ឲ្យ​ទៅ​ MS ដែល​ធ្វើ​អក្សរ​តូច​បែប​នេះ ។ តាម​ស្មាន​ប្រហែល​ជា​គាត់​គិត​ថា អក្សរ​ខ្មែរ​យើង​ជើង​ដៃ​ច្រើន​ពេក ដូច​ច្នេះ​ត្រូវ​បង្រួម​វា​ឲ្យ​តូច ដើម្បី​ឲ្យ​តម្រឹម​ស្មើ​គ្នា​នឹង ពុម្ព​អក្សរ​អង់គ្លេស​ពេល​ដែល​មាន​ដាក់​ជើង ដាក់​ដៃ​អក្សរ ។ ប្រសិន​បើ​​គាត់​ធ្វើ អក្សរ​ឲ្យ​ប៉ុន​នឹង​ពុម្ព​អក្សរ​របស់ Khmer OS យើង​ច្បាស់​ជា​ងាយ​ស្រួល​បាត់​ទៅ​ហើយ ។ ឥឡូវ​មាន​តែ​ចាំ​អាសេរី​ក្រោយ​ វីស្តា ទេ​បាន​មាន​ពុម្ព​អក្សរ​ប្រើ​ស្រួល​បួល​ដូច​គេ ។

  2. ចេះតែមានមិចមិនមើលឡាវថែផងគេមានដៃមានជើងដែរម៉ចគេធំអាចវាយ​នឹងធំមើលឃើញច្បាស់។
    សង្ស័យពុករលួយអត់ពិភាក្សាអនុវត្តន៍ប្រញាប់យកទៅដាក់។ហាហា​ ចេះតែថាលេងទេពីព្រោះស្រុកស្មែរយើងនឹងជាប់ចំណាត់ថ្នាក់ម៉ងអារឿង រលួយ​ រំលោប មនុស្ស ដីធ្លី កាប់សំលាប់ ប្លន់តែបើអារឿងកិត្តិយសវិញ ណុបគ្មានតែម្ត្តង។

  3. តាមពិតទៅប្រើដូចជាមិនទាអីច្រើនទេចំពោះ Vista home Basic (check website window vista) ជាវិនដូមានលក្ខណះសមញបំផុតចំពោះ pc window vista គេចែកជា៤ប្រភេព៖
    1. Vista Home Basic
    2. Vista Home Premium
    3. Vista Business
    3. Vista Ultimate
    ចំពោះ​homebasic វាស៊ីតំរូវការតិច
    cpu > =1.5G
    Rame >=512MH2
    VGA >=64MH2
    ក្ៅពីនឹងទាមទាច្រើនតែមាន UI ក៍ស្អាតនឹងsupport កម្មវីធីច្រើន ចង់ដឹងច្បាស់ចុច​link ខាងក្រោម៖
    http://www.microsoft.com/windows/products/windowsvista/editions/choose.mspx?wt_svl=10033VHa3&mg_id=10033VHb3

    ppsk
    p.s: របស់ខ្ញុំប្រើ home basic but cool

  4. តាមពិតទៅ font DaunPenh មានដល់ទៅពីរប្រភេទឯណោះ។ Font DaunPenh ដែលមានក្នុង Vista ស្រាប់នោះមានទំហំតូចណាស់មើលសឹងតែមិនឃើញ។ ហើយ Font DaunPenh មួយទៀតមានទំហំធំធម្មតាមិនដឹងមានប្រភពពីណាទេ។
    ដូចនេះ បើចង់ឲ Font Khmer Unicode ក្នុង Vista មើលឃើញធម្មតា យើងគ្រាន់តែប្តុរ Font DaunPenh នេះទៅជាការស្រាច់ហើយ។ បងប្អូនអាចទាញយក​ Font DaunPenh ទំហំធំនៅទីនេះ.

    Window Vista របស់ខ្ញុំបន្ទាប់ពីប្តូរ Font DaunPenh.

  5. តើធ្វើដូចម្តេចដើម្បីលុប default font (Doun Penh) ចេញពីប្រព័ន្ធបាន។​រាល់បេលខ្ញុំលប់វាចេញផ្ទាំង​Access denied. តើមានអ្នកណាដឹងជួយប្រាប់ខ្ញុំផង?????

    សុខ

ទំលាក់ មួយចំលើយតប ទៅ សុខ បោះ​បង់​ការ​ឆ្លើយ​តប