រយលាន​សង្ឃឹម

បទៈ រយលាន​សង្ឃឹម
ច្រៀង​ដោយៈ តារា​ចម្រៀង​ហង្ស​មាស
អាល់​ប៊ុមៈ រយ​លាន​សង្ឃឹម
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុ​ល​ ៣២៥

១. [​សោភា​] ពពក​ផាត់តាម​ខ្យល់ រសាត់​​វល់​លើ​វេហា
វាល​វដ្ដសង្សា អ្នក​ណា​កំណត់​ដៅ
[រក្សា​] សុខ​ទុក្ខ​នៅ​រីក​រាល ឆ្លង​កាត់​វាល វាល​ជ្រោះ​ទឹក​ជ្រៅ
នេះ​គឺ​ជា​ផ្លូវ​ ផ្លូវ​ជីវិត ។

២. [​បញ្ញា​] ជើង​ខ្លី​​ឈាន​​មិន​ឆ្ងាយ ជួប​អន្តរាយ រា​គំនិត
តែ​កម្លាំង​ចិត្ត នៅ​ឡើយ​ប្រឹង​យក​ជ័យ
[បាយ៉ារិទ្ធិ​] ឧបស័ក្ក​គង់​ត្រូវ​ជួប កើត​មាន​រូប តែង​ជួប​គ្រោះ​ភ័យ
ជំនះ​ត​ថ្លៃ មិន​នឿយ​ណាយ ។

ភ្ជាប់. [ពេជ្ជតា​] រយ​លាន​សង្ឃឹម ទៅ​មុខ រក​សុខ​លាង​ទុក្ខ​ខ្វល់​ខ្វាយ
[​មី​ដាដា​] មេឃ​ខ្ពស់​ដី​ឆ្ងាយ ក៏​ឆ្ងាយ​មិន​ហួស​បេះដូង
[​សុវត្ថិ​] បិទ​ភ្នែក​សង្រួម ស្មឹង​ស្មាត បាត​ដៃ​ដាក់​លើ​ដើម​ទ្រូង
ស្ទាប​ថ្នម​​ៗ លួង​ចិត្ត​ជា​ថ្មី ។

បន្ទរ. [​រួម​] គ្មាន​ទឹក​នេត្រា លោកា​គ្មាន​គ្រោះ​អស់​ភ័យ
ដើរ​រួម​គ្នា ដើរ​លើ​វិថី វិថី​នៃ​ក្ដី​សង្ឃឹម
គ្រប់​វិនាទី បណ្ដុះ​តែ​ស្នាម​ញញឹម
ពន្លឺ​ផ្កាយ ភ្លឺ​គ្មាន​អ្វី​ផ្ទឹម
រយ​លាន​ក្ដី​សង្ឃឹម មិន​សាប​សូន្យ ។

៣. [​និសា​] យក​ចិត្ត​​ដាក់​ក្នុង​ចិត្ត ចង​ជីវិត​ផ្អោប​បេះដូង
បញ្ហា​រយ​ពាន់ មិន​រា​ ត្រូវ​តែ​ឈ្នះ
[សុវណ្ណ​រាជ​] ពុះ​ពោរ​ដោយ​អំណត់ ចិត្ត​សង្កត់​​ អត់​ធ្មត់​បំរះ
ផ្លូវ​ដើរ​ម្ដេច​ខ្លះ ឈ្នះ​ឲ្យ​បាន ( ពេជ្រ សោភា​ បន្ទរ ) ។

ច្រៀង ភ្ជាប់ – បន្ទរ – ភ្លេង – បន្ទរ

[​រួម​] ក្ដី​សង្ឃឹម ជីវិត​ក្រោម​មេឃ
ទឹក​ភ្នែក​ជ្រះ​ពី​លោកា
សុខ​រៀង​រហូត ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s