សុខ រក្សា – សំបុត្រ​ស្នេហ៍​ក្នុង​កន្ត្រក​កង់

បទៈ សំបុត្រ​ស្នេហ៍​ក្នុង​កន្ត្រក​កង់
ច្រៀង​ដោយៈ សុខ រក្សា
អាល់​ប៊ុមៈ សំបុត្រ​ស្នេហ៍​ក្នុង​កន្ត្រក​កង់
ផលិតកម្ម ៖ រស្មី​ហង្ស​មាស វ៉ុល ៣០៣

១. គង​ថ្ងាស​ស្រណោះ​មិន​អស់​អាល័យ
ហាក់​ដូច​នៅ​ថ្មី​ៗ រឿង​ស្រី​ហើយ​នឹង​រៀម​បង
រៀន​ថ្នាក់​រួម​គ្នា​រាល់​ៗ​ឆ្នាំ​ពុំ​​ដែល​បែក​ម្ដង
ព្រោះ​វា​ជា​រឿង​បេះដូង ទើប​បង​ចង​ចាំ​ក្នុង​ចិត្ត ។

២. ត្រួយ​ស្នេហ៍​វ័យ​ក្មេង​ដូច​ផ្សែង​ពពក
ក្រោយ​ពេល​ជាប់​បាក់​ឌុប ​ត្រូវចប់​លែង​ហ៊ាន​ទៅ​ជិត
មិន​អាច​ថា​ឆាប់​តែ​សម​ល្មម​ដែល​អូន​ត្រូវ​គិត
ជ្រើស​យក​គូរ​គ្រង​ជីវិត ខូច​ចិត្ត​គឺ​ធ្លាក់​លើ​បង ។

បន្ទរ. នៅ​ចាំ​សំបុត្រ​មួយ​ច្បាប់​នោះ​ទេ
ពាក្យ​ពេជន៍​លោម​ស្នេហ៍ បក​ប្រែ​ពី​ចិត្ត​ទៀង​ត្រង់
មិន​ហុច​ផ្ទាល់​ដៃ​បង​ផ្ញើរ​ទុក​ក្នុង​កន្ត្រក​កង់
កាល​ណោះ​លួច​មើល​ឆោមយង់ ឃើញ​អូន​ញញឹម​ហែក​អាន ។

៣. ខ្លុយ​ស្នេហ៍​ខ្លុយ​ព្រេង​សំលេង​ក្រលួច
សូរ​សៀង​ដូច​បង​ហួច ហួច​សួរ​សុខ​ទុក្ខ​ល្យាណ
បេះ​ដូង​ផ្សេង​គ្នា​ លែង​ហ៊ាន​ជិត​មិន​ហ៊ាន​រំខាន
បាន​ត្រឹម​រំលឹក​នឹក​ដើម ព្រោះ​សន្សើម​ហួត​អស់​ហើយ ។

(ភ្លេង បន្ទរ ៣)

4 ចំលើយ so far »

  1. 1

    naraths said,

    ខ្ញុំ​ចូល​ចិត្ត​បទ​នេះ​ណាស់ ! មាន​អត្ថន័យ​ជ្រាល​ជ្រៅ ណា​មួយ​ជា​បទ​ចំរៀង​ដែល​ជា​ទឹក​ដៃ​ខ្មែរ មិន​មែន​ចម្លង​ពី​បរទេស​ទេ  ។ និពន្ធបទភ្លេងដោយ សុខ​ រក្សា និង​កែ​សម្រួល​ទំនុក​ច្រៀង​ដោយ សុខ ជំនោរ … ។ ខ្ញុំ​ចូល​ចិត្ត​ស្ដាប់​ចំរៀង​សុខរក្សា​ព្រោះ​គេ​ចេះ​តែង​បទ​ភ្លេង! មិន​ចាញ់​បង សាពូន ប៉ុន្មាន ឡើយ…

  2. 3

    khmerlyric said,

    អរគុណ​ហើយ តែ​ទំព័រ​គេ​ អី​ក៏​ពិបាក​មើល​ម៉្លេះ​? មើល​ចង់​បែក​ភ្នែក ។

  3. 4

    kaoie said,

    Dear Bong Sok reaksa,

    Yes I like this song too.
    Good bye
    Best regards,
    Kaoie


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s