ទឹក​ភ្នែក​សួរ​រក​ស្នេហ៍

បទៈ ទឹក​ភ្នែក​សួរ​រក​ស្នេហ៍
ច្រៀង​ដោយៈ រស់ សេរី​សុទ្ធា

១. ថ្ងៃ​នេះ​ទឹក​ភ្នែក ស្រែក​សួរ​រក​បង
សេក​លើ​បង្គង បេះដូង​ឆ្លើយ​ឆ្លង ក្រោម​មេឃ​វេរា
ចន្ទ​ព្រាត់​តារា មច្ឆា​ព្រាត់​គង្គា
ឱ! កម្ម​វេរា ឲ្យ​យើង​ព្រាត់​គ្នា ក្នុង​គ្រា​ទឹក​ភ្នែក ។

២. ធ្លាប់​សើច​ញញឹម សង្ឃឹម​លើ​ខ្នើយ
ត្រើយ​ក្បូន​វាសនា ធ្លាប់​រួម​ស្នេហា លើ​ទួល​ចម្លែក
ឆាក​ល្ខោន​ជីវិត ដួង​ចិត្ត​ប្រេះបែក
រង់​ចាំ​ថ្ងៃ​ស្អែក ទោច​ទួញ​យំ​ស្រែក សង្វេគ​​ឱរា ។

បន្ទរៈ បន់​បាយ​មួយ​វែក សណ្ដែក​មួយ​គូ
ទុក​ជា​ស្ពាន​ឆ្លង ទៅ​បរលោកា
បង​ប្ដូរ​ដួង​ចិត្ត ឲ្យ​ចិត្ត​ខ្លោច​ផ្សា
ចាំ​ប្រុស​ជីវ៉ា​ថ្លៃ​ថ្លា​វិល​វិញ ។

៣. សេក​អើយ សូម​ជួយ​កាត់​ទុក្ខ​ខ្ញុំ​ផង
ទុក្ខ​ធំ​កន្លង សមុទ្រ​ភ្នំ​ផង​ក៏​ប្រៀប​មិន​ពេញ
ទំហំ​ក្ដី​ទុក្ខ​ វិយោគ​ទោម្នេញ បាត់​ប្រុស​សម្លាញ់
រស់​នៅ​ដូច​ចាញ់ អស់​ទាំង​ធម្មជាតិ ។

ភ្លេង – ៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s