I Need Somebody

បទៈ I Need Somebody
ច្រៀង​ដោយៈ កែវ វាសនា
អាល់​ប៊ុមៈ បេះដូង​រនោច
ផលិត​កម្មៈ អេស.​អេស.​ប៊ី (SSB) វ៉ុល​២៨

១. តើ​ជីវិត​មាន​ន័យ​សល់​ពេល​ប៉ុន្មាន​ថ្ងៃ​ទៅ
បើ​ជីវិត​ត្រូវ​ដក​​មក​​ធ្វើ​ការ និង​ពេល​គេង​ចេញ
ទើប​មនុស្ស​គ្រប់​គ្នា ស្ទុះ​ស្ទារ​បំពេញ
បេះដូង​ជំនួស​វិញ ដើម្បី​ចំនេញ​វេលា ។

២. ចុះ​ហេតុ​អ្វី​បាន​ជា​​រូប​ខ្ញុំ​គ្មាន​មនុស្ស​ត្រូវ​ស្នេហ៍
មិន​ដឹង​ថា​មាន​អ្ន​ក​ណា​​គេ​ផ្ដល់​កម្លាំង​ចិត្ត
ព្រម​កាន់​ដៃ​ដើរ លើ​ផ្លូវ​ជីវិត
ឆ្ពោះ​ទៅ​ពិភព​ពិត​នៃ​ក្ដី​ស្នេហ៍ ។

ភ្ជាប់១. តើ​មនុស្ស​នោះ ពិភព​លោក
បាន​បង្កើតហើយ​ឬ​នៅ​សម្រាប់​ខ្ញុំ
តើ​ត្រូវ​ចាំ​ត្រង់​ណា ចាំ​ដល់​ពេល​ណា​ទៅ ។

បន្ទរ. (Love) I need somebody
(​Love) សុំ​ត្រឹម​មាន​មនុស្ស​ម្នាក់
(Love)​ ដែល​ព្រម​ស្ម័គ្រ ព្រម​រួម​ចិត្ត
ទោះ​ជា​អ្វី​មិន​គិត ផ្សង​ស្នេហ៍​ពិត​សុំ​ជា​គូរ ។
(Love) I need somebody
(Love) ចង់​មាន​មនុស្ស​ដែល​ស្នេហ៍
(Love) ហើយ​ស្នេហ៍​ស្មោះ អស់​ពី​ទ្រូង
ជា​មនុស្ស​មុន​ដំបូង គឺ​រូប​​ម្ចាស់​បេះដូង​ម្នាក់​ហ្នឹង ។

ភ្ជាប់​២. ខ្ញុំ​តែង​ដើរ​ទៅ​កាន់ ក្រុម​នៃ​ហ្វូង​មនុស្ស
ព្រោះ​ចង់​រំដោះ​ចិត្ត​ពី​ភាព​ឯកា
តែ​ទ្រូង​ខ្វះ​ស្នេហា ទីណា​ក៏​មាន ភាព​ឯកា ភាព​ឯកា ។

ច្រៀង ២ ភ្ជាប់១ បន្ទរ

ភ្ជាប់​៣. តើ​ត្រូវ​ឲ្យ​ខ្ញុំ​ដើរ លើ​ដំណើរ​វង្វេង
ក្នុង​ភព​ដ៏​ធំធេង តែ​ម្នាក់​ឯង ម្ដេច​ទៅ… ។

ច្រៀង បន្ទរ ភ្ជាប់​២

15 ចំលើយ so far »

  1. 1

    naraths said,

    ពិរោះ​ណាស់! មិត្ត​ខ្ញុំ​ម្នាក់​ចង់​បាន​បទ​ហ្នឹង​ ខ្ញុំ​លួច​ដោន​ឡូត​ហើយ​ណា…

  2. 2

    khmerlyric said,

    ហេហេហេ, តាម​សប្បាយ​! ខ្ញុំ​អត់​ដឹង​ថា​វាសនា ឈ្មោះ​ពេញ​ហៅ​យ៉ាង​ម៉េច​ទេ ណារដ្ឋ​ដឹង​ទេ​?

  3. 3

    naraths said,

    ចៃ​ដន្យ​អី​មិត្ត​ខ្ញុំ​ដែល​ចង់​បានហ្នឹង​ឈ្មោះ​វាសនា​ដែរ ! ហេ​ខ្ញុំ​អា​ហ្ស៊ីន​ ចង់​ស្ដាប់​ទេ ៖

  4. 4

    khmerlyric said,

    បទ​ថៃ​ហ្នឹង​ខ្ញុំ​មាន​តើ ។

  5. 5

    ppsk said,

    បឿនធ្លាប់មើលរឿងនេះទេរឿងនេះកំសត់ណាស់ គេទាំងពីឆ្លងកាត់ការលំបាក​ទីបំផុត​គេទទួបានស្នេហ៍ពិតដ៍អស្ចារ្យ។​ ខ្ញុំធ្លាប់មើលនៅphilipine ប៉ុន្តែអត់ដឹង​ចំណងជើង។

  6. 6

    khmerlyric said,

    អត់​ធ្លាប់​មើល​រឿង​ហ្នឹង​ផង ម៉ិញ​ហ្នឹង​បាន​មើល Trailer បន្តិច http://www.youtube.com/watch?v=Y6BTyAaKljI

  7. 8

    khmerlyric said,

    វេបសាយ​ល្អ​​ណាស់ ។ អរគុណ​ដែល​ប្រាប់​ ។

  8. 9

    សៀមរាប said,

    សូមសួរថា មានអ្នកណាស្គាល់អាស័យដ្ឋាន សំរាប់ download រឿង “The Golden Voice” ទេ ? ខ្ញុំបានឃើញ “The Golden Voice” Trailer នៅក្នុងអាស័យដ្ឋាននេះhttp://www.thegoldenvoicemovie.com/index2.html

  9. 10

    សៀមរាប said,

    សូមសួរថា មានអ្នកណាស្គាល់អាស័យដ្ឋាន សំរាប់ download រឿង “The Golden Voice” ទេ ? ខ្ញុំបានឃើញ “The Golden Voice” Trailer នៅក្នុងអាស័យដ្ឋាននេះ : http://www.thegoldenvoicemovie.com/index2.html

  10. 12

    សៀមរាប said,

    ខ្ញុំឃើញរឿង​”The Golden Voice” Trailer​នៅក្នុងអាស័យដ្ឋាននេះhttp://thecoleranch.com/rossereysothea.html
    រឿងនេះគួរអោយចាប់អារម្មណ៍ណាស់។​តើមានមិត្តភក្រ្តណាមានរឿងនេះ​សំរាប់ចែកចាយទេ?​អរគុណទុកជាមុន។

  11. 13

    naraths said,

    ឈ្មោះពេញ​គឺ ៖ កែវ វាសនា

  12. 15

    KHUT Titya said,

    Thanks for songs that relieve my stress.


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s