ចាំ​ទឹក​ភ្នែក​ស្ងួត​សិន

បទៈ ចាំទឹកភ្នែកបងស្ងួតសិន
ច្រៀងដោយៈ ព្រាប សុវត្ថិ, សួស្ដី
អាល់ប៊ុមៈ Sugar Dance
ផលិតកម្មៈ រស្មីហង្សមាស វ៉ុល២៣២

ច្រៀងរាប់១. (សួស្ដី) អា Yes, baby គ្រាប់ដង្ហើមនាទី
តើឆោមឆវីអូនមានដែលនឹកគិត
អាណិតដល់ចិត្តបងខ្លះទេ? អាហា៎! ណាមាសស្នេហ៍
ពេលនេះទោះបងដឹងខ្លួនថាបងមិនបានរស់នៅក្បែរ
ក៏ប៉ុន្តែបងសុំអង្វរឲ្យស្រីស្នេហ៍ អូនរង់ចាំបន្តិច
ឲ្យបងបាននិយាយពាក្យពេចន៍ជាលើកចុងក្រោយ ទើបបងបានអស់ចិត្ត
គ្រាន់បានព្យាបាលបេះដូងដែលកំពុងតែក្រៀមស្វិត
មុននឹងអូនដាចចិត្តដើរចេញពីបង ។

ច្រៀងរាប់២. (សួស្ដី) បងនៅចាំថ្ងៃដំបូងជួបអូនដោយចៃដន្យ
បងបែរបន់សូមឲ្យជួបតែមាសស្នេហ៍តូចតន់
ពន្លក់បេះដូងរីកដុះដាលផុសចេញពីដួងចិត្ត
រឿងស្នេហ៍អតិតបងស្មានពិតថាឥតមានកែប្រែ
បងនឹងប្រលែងលេងកៀកកើយ ស្មោះសច្ចាផ្សងស្នេហ៍
ផ្សងឲ្យស្នេហ៍ស្មោះ កត់ត្រាជាប់ស្ថិតនៅក្នុងដួងចិត្ត
ថ្ងៃនេះការពិតវមិត្រមានចិត្តប្រែប្រួលសាវា
តាមបាញ់ប្រហារ មកសម្លាប់ឲ្យស្លាប់ដួងចិត្តបង ។

ភ្ជាប់. (សុវត្ថិ) មិនដែលហ៊ានគិតថាចិត្តស្រីប្រួលប្រែ
ទើបតែដឹងខ្លួនថាច្រឡំ
ពាក្យកុហក់ឆាបឆក់កេងបន្លំ
បងយំ យំព្រោះចាញ់កលអូន ។

បន្ទរ. (សុវត្ថិ) គួរចាំទឹកភ្នែកបងស្ងួតសិន សឹមចេញទៅ
ចង់ឲ្យនៅថែដំបៅ ដែលជាំខ្មៅជាប់ទ្រូង
ឆ្លើយមកអូន បានទេអូនត្រឹមជួយបងប៉ុណ្ណឹង?
គួរចាំទឹកភ្នែកបងស្ងួតសិន សឹមដើរចេញ
ទ្រូងទោម្នេញទ្រាំចុះចាញ់ ធ្លាប់ស្រលាញ់ទ្រាំមិនខឹង
សុំប៉ុណ្ណឹង ចង់ដឹងអូនធ្វើបានទេ ។

ច្រៀង ច្រៀងរាប់២ ភ្ជាប់ បន្ទរ

ច្រៀងរាប់៣. (សួស្ដី​) I hope you understand
how I feel
could the feeling is right
and the feeling is real
ដំណក់ទឹកភ្នេក បងយំយែកព្រោះស្នេហ៍មានកម្មពៀរ
សង្វែកខ្លោចផ្សា គ្រាំឱរាព្រោះស្នេហាក្បត់ចិត្ត
តែមុននឹងស្នេហ៍ចែកផ្លូវគ្នា សូមពុំងារអាណិត
អូនកុំដាច់ចិត្តខ្លាំងពេក ជូតទឹកភ្នេកឲ្យបងផង
អាសូររូបបងហើយនឹងអូន ធ្លាប់ជាគូរសង្សារ
មិនគួរធ្វើបាបទឹកនេត្រា ស្រក់មិនដែលចេះស្ងួត ។

ច្រៀង បន្ទរ

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s