ខឹង​ព្រោះ​ស្រលាញ់

បទៈ ខឹង​ព្រោះ​ស្រលាញ់
ច្រៀង​ដោយៈ​ ស៊ិន ស៊ីសាមុត

១. បំណាច់​ចិត្ត​ស្នេហ៍​ ស្ទើរ​តែ​លេប​បាន ស្ទើរ​តែ​លេប​បាន
ចំពោះ​កល្យាណ ប្រាណ​បង​លែង​គិត
បង​ត្រូវ​​តស៊ូ​លុះ​សូន្យ​ជីវិត លុះ​សូន្យ​ជីវិត
មិន​ឲ្យ​មាស​ស្និទ្ធ​របេះ​បាន​គេ ។

២. អូន​ល្អ​ទាំង​អស់​ ស្រស់​គ្មាន​ទាស់​ភ្នែក ស្រស់​គ្មាន​ទាស់​ភ្នែក
ពេញ​ចិត្ត​អនេក ដូច​មេឃ​និង​ខែ
ចិត្ត​បង​ស្រលាញ់​ចុះ​ចាញ់​ក្ដី​ស្នេហ៍ ចុះ​ចាញ់​ក្ដី​ស្នេហ៍
ដូច​ខែ​និង​មេឃ​ចុះ​ចាញ់​ពពក ។

បន្ទរ. ឆ្ងល់​ណាស់​ជួន​កាល​ចិត្ត​បង​ឆាប់​ខឹង
បើ​ព្រលឹង​អូន​​ស្ងៀម​មិន​ស្ដី​រាប់​រក
មនុស្ស​ដទៃ​មិន​ខ្ចី​នឹក​ភ្នក មិន​ខ្ចី​នឹក​ភ្នក
ចំពោះ​ពន្លក ខឹង​ផង​ស្នេហ៍​ផង ។

៣. ទើប​តែ​ឥឡូវ​បង​បាន​ដឹង​ច្បាស់ បង​បាន​ដឹង​ច្បាស់
ថា​ខឹង​ពី​ព្រោះ​សេក្ដី​ស្នេហ៍​ស្នង
ប្រចណ្ឌ​​ព្រោះ​​ស្នេហ៍​បែរ​ខឹង​នួនល្អង បែរ​ខឹង​នួនល្អង
កុំ​ប្រកាន់​បង​ ខឹង​ព្រោះ​ស្រលាញ់ ។

ភ្លេង បន្ទរ ៣

5 ចំលើយ so far »

  1. 1

    khmerlyric said,

    បទ​នេះ ស្នើ​​ដោយ PPSK ផ្ញើ​ជូន​ជា​ពិសេស​ទៅ បឿន ណារ៉ាត់ វណ្ណា .. អ្នកដែលចូលស្តាប់ចំរៀងនៅ blog khmerlyric ទាំងអស់ នឹងចុងក្រោយ គឺភរិយាដ៍ ឧត្តម វិជ្ជរ៉ា របស់​គាត់ ។

  2. 2

    naraths said,

    ហើយបទនេះផង​ដែរក៏សូម​ផ្ញើជូន​ជា​ពិសេស​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​តែ​ម្ដង​គ្រាន់​ស្ដាប់​កំសាន្ត​!😀 …

  3. 3

    នុត said,

    – បន្ទាត់ទី ៣: ពាក្យ “នឹង” ក្នុងបទចំរៀង គួរប្ដូរទៅជា “ត្រូវ” ដោយយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ៤: ពាក្យ “ទេ” ក្នុងបទចំរៀង គួរប្ដូរទៅជា “គេ” ដោយយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ៦: ពាក្យ “នឹង” ក្នុងបទចំរៀង គួរប្ដូរទៅជា “និង” (កំហុសអក្ខរាវិរុទ្ធ)
    – បន្ទាត់ទី ៧: ពាក្យ “ចាញ” ក្នុងបទចំរៀង គួរប្ដូរទៅជា “ចាញ់” ​(២ ដង)(កំហុសអក្ខរាវិរុទ្ធ)
    – បន្ទាត់ទី ៨: ពាក្យ “នឹង” ក្នុងបទចំរៀង គួរប្ដូរទៅជា “និង” (កំហុសអក្ខរាវិរុទ្ធ)
    – បន្ទាត់ទី ១០: ពាក្យ “ស្ដី” ក្នុងបទចំរៀង គួរប្ដូរទៅជា “សូវ” (ជួយស្ដាប់បន្ថែមផង)បើយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ១១: រវាងពាក្យ “ដ៏ទៃ” និង “ដទៃ” តើមួយណាត្រឹមត្រូវតាមវចនានុក្រម?
    – បន្ទាត់ទី ១៤: ពាក្យ “ពីព្រោះ” ក្នុងបទចំរៀង គួរប្ដូរទៅជា “គឺព្រោះ” (ជួយស្ដាប់បន្ថែមផង) បើយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ១៥: ពាក្យ “នឹង” ក្នុងបទចំរៀង គួរប្ដូរទៅជា “ព្រោះ” (ជួយស្ដាប់បន្ថែមផង) បើយោងទៅតាមសូរស័ព្ទសំនៀង
    – បន្ទាត់ទី ១៥: រវាងពាក្យ “ប្រចណ្ឌ” និង “ប្រច័ណ្ឌ” តើមួយណាត្រឹមត្រូវតាមវចនានុក្រម?

  4. 4

    khmerlyric said,

    ១-​ ពាក្យ ​”​ស្ដី​” ទុក​នៅ​ដដែល
    ២- ពាក្យ “​ដទៃ​” ត្រឹម​ត្រូវ (​ខ្ញុំ​កែ​ទៅ ដទៃ​រួច​ហើយ​)
    ៣- ពាក្យ “​ពីព្រោះ​” ទុក​ដដែល
    ៤- ពាក្យ “​ប្រចណ្ឌ​” និង “​ប្រច័ណ្ឌ​” ប្រើ​មួយ​ណា​ក៏​បាន (​ត្រូវ​ដូច​គ្នា​)

    ពាក្យ​ផ្សេង​ៗ​ទៀត​ខ្ញុំ​កែ​តាម​លោក​នុត​ទាំង​អស់ ។

  5. 5

    គៀត​​មករា said,

    I love this song nas


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s