រាត្រី​បាត់​អូន

បទៈ រាត្រី​បាត់​អូន
ច្រៀង​ដោយៈ ណុប បាយ៉ា​រិទ្ធិ
អាល់ប៊ុមៈ លោក​ឪពុក
ផលិត​កម្មៈ រស្មី​ហង្ស​មាស វ៉ុល​២៥៧

១. បាត់​អូន​មួយ​យប់ បង​តក់​ស្លុត​រន្ធត់​ចិន្ដា
បាត់​ពៅ​ជីវ៉ា​ អូន​ទៅ​ណា​ម្ដេច​គ្មាន​ដំណឹង
ណាត់​បង​មក​ជួប​តាម​សន្យា នូវ​រាត្រី​ហ្នឹង
ចាំ​បាត់ ចាំ​បាត់​ស្ងាត់​ឈឹង​មិន​ដឹង​ទៅ​ណា ។

២. ទូរស័ព្ទ​ច្រើន​ដង សែន​សៅ​ហ្មង​ទូរស័ព្ទ​មិន​ចូល
ហេតុ​អ្វី​និមល បិទ​ទូរស័ព្ទ​យ៉ាង​នេះ​ជីវា
ឬ​អូន​មាន​ថ្មី ហើយ​សប្បាយ​ភ្លេច​រូប​រៀមរា
ទូរស័ព្ទ​មិន​ដំណើរ​ការ​អ្នក​ណា​ទៅ​ដឹង ។

បន្ទរ. រាត្រី​ឈឺ​ចាប់ រាត្រី​បាត់​ក្ដី​ស្នេហា
យប់​គ្មាន​ចន្ទ្រា ដូច​ជា​បង​បាត់​ព្រលឹង
ឬ​អូន​ប្ដូរ​ចិត្ត​ប្ដូរ​ស្នេហ៍​ពី​បង​នៅ​ក្នុង​យប់​ហ្នឹង
បាត់​ដំណឹង ឈឹង​សូន្យ​ តើ​អូន​ទៅ​ទី​ណា ។

៣. បាត់​ទៅ​ បាត់​ទៅ យប់​ក៏​ជ្រៅ​នៅ​មិន​ឃើញ​អូន
រាត្រី​ស្ងាត់​សូន្យ ទ្រូង​ស្រពោន​ស្ទើរ​តែ​មរណា
មិន​គួរ​ជឿ​ទេ ថា​ចិត្ត​មាស​មេ ដាច់​ក្ដី​មេត្តា
រៀម​ឈរ​ស្រក់​ទឹក​នេត្រា ខ្លោច​ផ្សា​ម្នាក់​ឯង ។

ច្រៀង​ បន្ទរ បន្ទរ

1 Response so far »

  1. 1

    saing samnang said,

    Dear Khmer Lyric,
    For me I love this song very much but this song as I knew it was copied from thai music. I wish all the singer or company who composed the song
    might not to copy from the foreign songs. Before I have an experience that I play the khmer songs and sang khmer songs at that same time the Thai also sang that songs in their own language and I really embarrase to the Thai. I know you have ability to criticise in your website to all the Khmer music composers. Thanks in advance. Promote Khmer Song music!


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s