ឆ្នាំ​មុន

បទៈ ឆ្នាំ​មុន
ច្រៀង​ដោយៈ សុង សេងហ៊ន

ផលិត​កម្មៈ សាយណ្ហារ៉ា

១. ឆ្នាំ​មុន អូន​បាន​ជួប​នឹង​បង​ម្ដង
ច្រើន​ខែ​កន្លង អូន​ប៉ង​ជួប​តែ​ប្រុស​ពៅ
ទឹក​ភ្នែក​សោកា រហូត​លង់​លុះ​ឥឡូវ
រង់​ចាំ​មើល​ផ្លូវ​ ក្រែង​មិន​​ដូច​ពាក្យ​សន្យា ។

២.​ ចាំ​​ចាំ ចាំ​ស្ងួន​បាត់​សូន​ដំណឹង
រាត្រី​យប់​ហ្នឹង គ្មាន​ដួង​​ចន្ទ្រា
អង្គុយ​សម្លឹង សម្លឹង​មើល​មេឃា
ឃើញ​ហ្វូង​តារា ឃ្លាត​​ឆ្ងាយ​ចន្ទ្រា​ទៅ​ហើយ ។

បន្ទរ. យប់​អើយយប់​យន់ អូន​គន់​មើល​ផ្លូវ​ថ្លៃ
នៅ​គ្រប់​រាត្រី អូន​សែន​អាល័យ​ស្នេហា
យប់​អើយ យប់​បាត់​សង្សារ
ឲ្យ​ខ្ញុំ​រំពឹង​នរណា បើ​ចិន្ដា​​ព្រាត់​ឆ្ងាយ ។

៣. ម្សិល​ម៉ិញ យើង​ធ្លាប់​បណ្ដើរ​គ្នា​លេង
មើល​ទឹក​ថ្លា​ឆ្វេង ដៃ​យើង​ទាំង​ពីរ
ធ្លាប់​ឱប​ក្រសោប ថើប​ថ្នម​អង្អែល​វក់​វី
អនុស្សាវរីយ៍ បី​ដូច​ព្រះចន្ទ​តារា ។

ភ្លេង ច្រៀង​ឡើង​វិញ

4 ចំលើយ so far »

  1. 1

    នុត said,

    ខ្ញុំសូមអោយអ្នកទាំងអស់គ្នាចូលរួមពិនិត្រមើលអក្ខរាវិរុទ្ធក្នុងបទចំរៀងនេះ ដើម្បីពិភាក្សាក្នុងន័យស្ថាបនា និង កែលំអ លើកំហុសឆ្គង ដែលបានកើតមានដោយចៃដន្យ :
    – ក្នុងជួរទី ៤: សំនៀងច្រៀងចេញពាក្យ “មិន” តែពាក្យដែលសរសេរគឺ “ពិត”
    – ក្នុងជួរទី ៨: សំនៀងច្រៀងចេញពាក្យ “ឃ្លាត” (ខ្ញុំស្ដាប់ពុំសូវលឺច្បាស់ដែរ សូមជួយស្ដាប់ និង ពិនិត្យទាំងអស់គ្នា) តែពាក្យដែលសរសេរគឺ “ឈ្លាត”
    – ក្នុងជួរទី ៩: ពាក្យ “យន្ត” គួរតែត្រូវប្ដូរទៅជា “យន់” វិញ
    – ក្នុងជួរទី ១១: ពាក្យ “សង្សា” គួរតែត្រូវបន្ថែមព្យញ្ជន: “រ” ទៀត
    – ក្នុងជួរទី ១២: សំនៀងច្រៀងចេញពាក្យ “ព្រាត់” តែពាក្យដែលសរសេរគឺ “ឃ្លាត”
    – ក្នុងជួរទី ១៤: សំនៀងច្រៀងចេញពាក្យ “មើល” តែពាក្យដែលសរសេរគឺ “ក្បង់”
    – ក្នុងជួរទី ១៦: ខ្ញុំមិនដឹងថាពាក្យ “អានុស្សាវរីយ៍” គួរជំនួសដោយពាក្យ “អនុស្សាវរីយ៍” រឺអត់

    សូមចូលរួមពិនិត្រមើលទាំងអស់គ្នា។ អរគុណ

  2. 2

    khmerlyric said,

    ពាក្យ​ដែល​បាន​កែ​ក្នុង​អត្ថបទ​ចម្រៀងៈ
    ១- បន្ទាត់​ទី​៤ វគ្គ​១ «​ពិត​» ទៅ​ «​មិន​»
    ២- បន្ទាត់​ទី​៤ វគ្គ​២ «​ឈ្លាត​» ទៅ «​ឃ្លាត​»
    ៣- បន្ទាត់​ទី​១ វគ្គ​បន្ទរ «​យប់​យន្ត​» ទៅ «​យប់​យន់​»
    ៤- បន្ទាត់​ទី​៣ វគ្គ​បន្ទរ «​សង្សា​» ទៅ «​សង្សារ​»
    ៥- បន្ទាត់​ទី​៤ វគ្គ​បន្ទរ «​ឃ្លាត​» ទៅ​ «​ព្រាត់​»
    ៦- បន្ទាត់​ទី​២ វគ្គ​៣ «​ក្បង់​» ទៅ​ «​មើល​»
    ៧​- បន្ទាត់​ទី​៤ វគ្គ​៣ «​អានុស្សាវរីយ៍​» ទៅ «​អនុស្សាវរីយ៍​»

    ខ្ញុំ​សូម​អរគុណ នុត​ ដែល​បាន​ជួយ​កែ​តម្រូវ ។

  3. 3

    នុត said,

    សូមជួយកែម្ដងទៀតត្រង់ :
    ១- បន្ទាត់​ទី​៤ វគ្គ​១ «​ពិត​» ទៅ​ «​មិន​»

  4. 4

    khmerlyric said,

    អូហ៍, គឺ​ខ្ញុំ​ច្រឡំ ស្មាន​តែ​កែ​រួច​ហើយ ។ សូម​អរគុណ ។


Comment RSS · TrackBack URI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s