ខ្មៅ​ស្រែ

បទៈ ខ្មៅ​ស្រែ
ច្រៀង​ដោយៈ ព្រាប សុវត្ថិ
ផលិត​កម្មៈ រស្មី​ហង្ស​មាស

១. បង​លួច​មើល​អូន លួច​ស្នេហ៍​នឹម​នួន​យូរ​ហើយ​ថ្លៃ
មិន​ដឹង​ថា​អូន​ព្រម​ប្រណី បេះដូង​ភក្ដី​មួយ​ដែល​កំព្រា
កម្លោះ​ជនបទ​ចិត្ត​ស្មោះ​អំណត់ ឥត​ងាក​រេ
សម្បុរ​ក៏​ខ្មៅ​មិន​ស​ទេ ជា​កូន​អ្នក​ស្រែ​ទាំង​សាច់​ទាំង​ឈាម ។

២. បង​ខ្មៅ​តែ​រូប​តែ​ចិត្ត​ស្លូត​បូត ស​ជ្រះ​ថ្លា
មិន​ចេះ​ភូត​ភរ​បោក​អ្នក​ណា ជួយ​យក​អាសារ​អូន​បាន​ណា​ស្រី
ជួយ​ដោយ​ចិត្ត​ស្មោះ អ្នក​ស្រែ​ទាំង​អស់​ក៏​ដឹង​ដែរ​ថ្លៃ
រូប​បង​ជា​ប្រុស​ចិត្ត​ស្មោះ​ភក្ដី ទៅ​ខ្មៅ​មិន​ថ្វី ស្រី​កុំ​ទោម្នេញ ។

បន្ទរ. ឬ​អូន​យល់​ថា ខ្មៅ​បង​នេះ​ណា
មិន​សម​ជីវា បុប្ផា​ដី​ក្រុង​ក្រមុំ​ភ្នំពេញ
ខ្មៅ​បង​ខ្មៅ​ស្រែ ចេះ​ខ្លាច​ឪ​ម៉ែ ចិត្ត​ពោរ​ពេញ
ដោយ​ភាព​ស្មោះ​ត្រង់​ឥត​ទោម្នេញ
បើ​បង​ស្រលាញ់​គឺ​មួយ​ជីវិត ។

៣. សារ​ភាព​ក្ដី​ស្នេហ៍ ដែល​បង​ថ្នម​ថែ​លាក់​ក្នុង​ចិត្ត
មិន​ដឹង​ថា​អូន​គិត​ដូច​ម្ដេច ខឹង​ឬ​​អាណិត ចំពោះ​រូប​បង
ខ្វល់​អើយ​សែន​ខ្វល់​ ចិត្ត​ជ្រួល​ច្របល់​អំពល់​កន្លង
បើ​សិន​ជា​អូន​មិន​ស្អប់​បង ឆ្លើយ​ប្រាប់​បង​ផង តើ​ស្នេហ៍​បង​ទេ​ ។

ភ្លេង – បន្ទរ – ៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s